A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 January 2013

Hostage drama continues as gunmen refuse cash បញ្ជូនកម្លាំង ពិសេស ៣រថយន្ត ជួយរំដោះ ចំណាប់ខ្មាំង នៅធនាគារអេស៊ីលីដា

The two hostages were identified as Kuy Heng, 26 and Sin Kimthan, 35, 
 
Photo by DAP-NEWS
                      Special commando surrounded the ACLEDA Branch where 2 hostages are being held.

KAMPONG CHAM (The Cambodia Herald) - Police were locked in a standoff Wednesday with gunmen who seized an Acleda branch in Steung Trong district.

District police chief Sok Savy said police had surrounded the branch in Bak On’loung village in Arak Thnort commune where two hostages were being held.

A third hostage who escaped early Wednesday morning said the gunmen were demanding drugs and threatening to blow up the branch and kill the hostages.

He said he had been stopped by two men while driving on Tuesday and then taken to the bank branch where the two other hostages were being held.

On Wednesday afternoon, the branch manager's offer of 57 million riel [$14,250] in exchange for the two hostages was rejected, sources said.

The two hostages were identified as Sin Kimthan, 35, and Kuy Heng, 26.

Earlier Wednesday, one of the gunmen said he had killed his fellow gunmen for betraying him.

While police said they heard no gunfire, an Acleda staff member said the hostages were being held in the bank's sound-proofed vault.


- ប្រជាពលរដ្ឋ លែងមាន ការព្រួយបារម្ភ ព្រោះជនសង្ស័យ មិនមែនក្រុមចោរប្លន់ ជាជនញៀនថ្នាំ
កំពង់ចាម៖ បន្ទាប់ពីឡោមព័ទ្ធតាំងពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣នេះ កម្លាំង សមត្ថកិច្ចមិនទាន់ អាចរំដោះចំណាប់ ខ្មាំងជាបុគ្គលិកធនាគារអេស៊ីលីដាចំនួន២នាក់ ពីជនសង្ស័យទាំង២នាក់ នៅឡើយទេ បន្ទាប់ពីជនសង្ស័យបានចាប់ពួកគេចូលទៅក្នុងបន្ទប់ដាក់ទូដែក ហើយចាក់សោរជាប់ ហេតុដូច្នេះ ហើយទើបក្រសួងមហាផ្ទៃបានសម្រេច បញ្ជូនកម្លាំងសមត្ថកិច្ចពិសេស៣រថយន្ត ប្រហែលជា ២០នាក់ ក្នុងសម្លៀកបំពាក់ឈុតខ្មៅ មកពីនាយកដ្ឋាន ប្រឆាំងភេរវកម្ម ដឹកនាំដោយអនុប្រធាននាយកដ្ឋាន លោក ចាន់ ស៊ីថា ចុះទៅកន្លែងកើតហេតុ ដើម្បីរកវិធីសាស្រ្តផ្សេង ដើម្បីជួយ សង្រ្គោះជនរងគ្រោះ។
ប្រតិបត្តិការ ដែលធ្វើឡើងយ៉ាងក្តៅគគុក និងជាមេរៀនថ្មីមួយទៀត សម្រាប់សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថ កិច្ច នៅតាមបណ្តាខេត្តផ្សេងទៀតនោះ បានកើតមានឡើង បន្ទាប់ពីក្រុមចោរបានបដិសេធមិនទទួលយកលុយ ជាថ្នូរនិងការដោះលែងជនរងគ្រោះ គឺពួកគេត្រូវការតែថ្នាំញៀនប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ថ្នាក់ដឹកនាំសំខាន់ៗ នៅខេត្តកំពង់ចាម រួមមានព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធា បាននិងកំពុងបន្តនៅកន្លែងកើតហេតុខាងលើ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារបែកអន្លង់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ច បាន ឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃដែលនេះ ជនសង្ស័យចំនួន២នាក់ ប្រដាប់ដោយកាំភ្លើង១ដើម  និងជនរង គ្រោះជាបុគ្គលិករបស់ធនាគារ កំពុងស្ថិតនៅក្នុងបន្ទប់នៅឡើយ ហើយជនសង្ស័យបដិសេធទទួលយកលុយ បើ ទោះបីសមត្ថកិច្ចបានប្រគល់លុយទៅពួកគេ ចំនួន ៥៧លានរៀលក៏ដោយ។ ដោយឡែកប្រជាពលរដ្ឋនៅកន្លែង កើតហេតុទាំងមូល បានរំសាយការភ័យខ្លាច និងការព្រួយបារម្ភរបស់ខ្លួន ដោយសារជនសង្ស័យទាំងនេះ មិនមែន ជាក្រុមចោរប្លន់នោះទេ ជាជនញៀនថ្នាំប៉ុណ្ណោះ។
ជាមួយគ្នានេះ សាច់ញាតិជនរងគ្រោះ បានស្នើឲ្យសមត្ថកិច្ចរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរំដោះជនរងគ្រោះ ចៀសវាងមានរឿងអ្វីមួយកើតឡើង ប៉ះពាល់ដល់អាយុជីវិត៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

2 comments:

Anonymous said...

The 2 drug addict are just the victims of HUN SEN corrupt regime.

Anonymous said...

They should kidnap Hun suck baby gal name Hun mee'Na at her Radio station or in her Private island Koh pich.