A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 24 January 2013

ACLEDA Bank robbery is an inside job, the "hostage" drama has ended peacefully [All the "robbers" are the bank employees] បេសកកម្ម ក្រុមចោរចូល ទៅក្នុង ធនាគារ អេស៊ីលីដា នៅស្រុកស្ទឹងត្រង់ បានបញ្ចប់ ឃាត់ខ្លួន៦នាក់ ៥នាក់ជាបុគ្គលិក ធនាគារអេស៊ីលីដា ជាអ្នគរៀបចំ គម្រោងប្លន់ យកលុយ


កំពង់ចាម៖ ក្រោយពីការឡោមព័ទ្ធ និងមានការបញ្ជូន កម្លាំងសមត្ថកិច្ច ពិសេសពីក្រសួងមហាផ្ទៃ ឲ្យទៅជួយ អន្តរាគមន៍ និងបានប្រើយុទ្ធវិធី គ្រប់បែបយ៉ាង រួចមក នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ១០ជាង សមត្ថកិច្ច បានឃាត់ខ្លួន ជនដែលជាប់ ពាក់ព័ន្ធ ចំនួន៦នាក់ ក្នុងនោះមនុស្ស ៥នាក់ គឺជាបុគ្គលិកធនាគារ អេស៊ីលីដា  ហើយពួកគេជាអ្នករៀបចំផែនការ ប្លន់យកលុយពីធនាគារតែម្តង។
ក្រោយការឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដែលអះអាងថា ក្រុមចោរ និងចំណាប់ខ្មាំង នោះ លោក ជឹម សេងហុង ស្នងការរង នគរបាល ទទួលបន្ទុក កណ្តាលយុត្តិធម៌ បានថ្លែងឲ្យដឹងថា ជនសង្ស័យ ៥នាក់នេះ គឺជាបុគ្គលិក ធនាគារអេស៊ីលីដា ហើយតាមចម្លើយសារភាព របស់ជនសង្ស័យម្នាក់ ឈ្មោះ ផាត បានឲ្យដឹងថា មូលហេតុ ដែលរូបគេរៀបចំផែនការធ្វើបែបនេះ ដោយសារ តែជំពាក់លុយគេច្រើនពេក។
យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ ពីមូលហេតុ នៃដំណើររឿង ឲ្យលំអិតនោះទេ ពីព្រោះជនសង្ស័យទាំងនេះ ស្ថិតនៅក្នុងការសួរនាំនៅឡើយ ។

ដើមអម្ពិល នឹងបន្តការផ្សាយ រឿនេះបន្តទៀត នៅពេលទទួលបាន ព័ត៌មានលំអិត ពីសមត្ថកិច្ច៕
--------------------------------------------

រឿងចោរប្លន់ធនាគារអេស៊ីលីដាត្រូវបានបំបែក ពេលចំណាប់ខ្មាំង និងចោរ ដើរចេញពីធនាគារ ហើយសមត្ថកិច្ចចាប់មនុស្ស២នាក់
(ថ្ងៃទី 24 មករា 2013, ម៉ោង 12:06:AM) | ដោយ: កងមាស CEN
កំពង់ចាម: ​បន្ទាប់ពី​ចរចា​គ្នា​អស់​រយៈពេល​ជាច្រើន​ម៉ោង​រួចមក ក្រុមចោរ​យល់ព្រម​ចេញពី​ធនាគារ ដោយ​ដើរ​តាម​សម្រួល ពោលគឺ​ក្រុមចោរ​បាន​បណ្តើរ​ម៉ូតូ​ចេញពី​ធនាគារ ដោយ​គ្មាន​ការភ្ជង់​កាំភ្លើង​ឡើយ​លើ​ជន​ចំណាប់ខ្មាំង​។​

​ក្នុង​ ហេតុការណ៍​នេះ សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួនបាន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងនោះ​មាន​ម្នាក់​កាន់​កាំភ្លើង​ម៉ាក​កា​៥៤​ចំនួន​១​ដើម និង​ជន​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់​។ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវបំបែក​មួយកន្លែង ក្នុងស្រុកស្ទឹងត្រង់ ដែលមាន​ចំងាយ​ប្រមាណ​៦​ទៅ​៧​គីឡូម៉ែត្រ ពី​ធនាគារ​អេស៊ីលីដា ក្នុង​ទិស​មក​ក្រុង​កំពង់ចាម​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងពេល​ជនសង្ស័យ​ចេញពី​ធនាគារ​គឺ​ពុំមាន​ការភ្ជង់​ចំណាប់ខ្មាំង​ទេ ពោលគឺ​ពួកគេ​ទាំង​៣​នាក់​បាន​បណ្តើរ​ម៉ូតូ​ចេញមក​ខាងក្រៅ​តាម​សម្រួល​។​

​ លោក​វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង​នគរបាល​ខេត្តកំពង់ចាម ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះ បាន​ប្រាប់​គេហទំព័រ CEN ថា សមត្ថកិច្ច​កំពុង​ដឹក​ចំណាប់ខ្មាំង​ចំនួន​២​នាក់​យកទៅ​ស្នងការ​នគរបាល​ខេត្ត ​ដើម្បី​ធ្វើកា​សាកសួរ ហើយ​លោក​បាន​ហៅ​ម្ចាស់​មក​មើល​ជន​ទាំង​២​នាក់​នេះ​ថា​ពិតជា​បុគ្គលិក​ធនាគារ ​ពិតមែន ដែល​ជនសង្ស័យ​ចាប់ធ្វើ​ចំណាប់ខ្មាំង​។ ប៉ុន្តែ​លោក​ជឹម សេងហុង បាន​បញ្ជាក់ថា លោក​មាន​ងឿងឆ្ងល់​ហេតុអ្វី​បានជា​បុគ្គលិក​ធនាគារ​ដែលជា​ចំណាប់ខ្មាំង​បែរជា ​មាន​កាំភ្លើង ហើយ​និង​មាន​លុយ​មួយចំនួនធំ​លាក់​នៅក្នុង​ក្រោម​កែបម៉ូតូ​ទៅវិញ​។ ចំណាប់ខ្មាំង​ទាំង​២​នាក់​នោះបាន​និយាយប្រាប់​ លោក​ជឹម សេងហុង ថា ពួកវា​បាន​អង្វរ​ក្រុមចោរ​ឲ្យ​ប្រគល់​កាំភ្លើង​ឲ្យ​មកវា ហើយ​ឲ្យ​ចោរ​ម្នាក់​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ទៅ។ ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ​គេចខ្លួន​នោះ បាន​យក​ម៉ូតូ​ទៅ​ប្លុង​ចោល រួច​គេចខ្លួន​ចូល​ព្រៃ​បាត់​។ ម៉ូតូ​នោះ​ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​។​

​ លោក​វរសេនីយ៍ឯក បាន​ឲ្យ​ដឹង​ទៀតថា បើ​ជន​ទាំង​២​នាក់​ជា​បុគ្គលិក​ធនាគារ​ពិតមែន ហេតុអ្វី​ពេលចេញ​ពី​ធនាគារ មិន​ទៅរក​ធនាគារ បែរជា​ជិះ​ម៉ូតូរ​ត់ដល់​រាប់គីឡូម៉ែត្រ​ទៅវិញ​។ ជន​ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​សម្រេចចិត្ត​ដាក់​ខ្នោះ បញ្ជូនមក​ស្នង​ការន​គ​របាល​ខេត្តហើយ​។​

​ចំណែក​នៅឯ​ខាង​ធន​គារ​វិញ ត្រូវបាន​សមត្ថកិច្ច​ចាក់សោ​ឃ្លុំបេ​ជិត​ហើយ មិន​ឲ្យ​មនុស្ស​ចេញចូល​ឡើយ ហើយ​ទាំង​ជន​ចំំ​ណាប់​ខ្មាំង​និង​ជនល្មើស​មាន​ចំនួន​តែ​៣​នាក់​ទេ ដែល​ដើរ​ចេញពី​ធនាគារ ប៉ុន្តែ​គេ​ពុំទាន់​ដឹងថា ក្នុងចំណោម​ជន​២​នាក់​ដែល​ចាប់បាន​នោះ មិនដឹង​ជា​ចោរ​ឬ​ជា​ចំណាប់ខ្មាំង​នោះទេ​។

​ពាក់ព័ន្ធ​នឹង​លុយ​ចំនួន ​៥៧​លាន​រៀល​ដែល​រៀបចំ​ប្រគល់​ឲ្យ​ក្រុមចោរ​កាលពី​ថ្ងៃនោះ តាម​បញ្ជាក់​របស់​ជន​ចំណាប់ខ្មាំង​ដែល​រត់​ចេញរួច កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៣​មករា​នេះ គឺ​លុយ​៥៧​លាន​រៀល បានរៀបចំ​តាំងពី​យប់​ថ្ងៃទី​២២​មករា​ម្លេះ​។ រឿងនេះ​ត្រូវ​សមត្ថកិច្ច​បាន​ខ្សឹប​ប្រាប់ថា មនុស្ស​ដែល​នៅក្នុង​ធនាគារ តាំងពី​យប់​ថ្ងៃទី​២២ រហូតដល់​យប់​ថ្ងៃទី​២៣​មករា ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​វឹកវរ​នោះ ពួកគេ​ទំនងជា​មិនជា​ជនល្មើស​ឬ​ជន​ចំណាប់ខ្មាំង​នោះទេ ពោលគឺ​ពួកគេ​ចង់​ធ្វើ​ស៊ី​ធនាគា​អេស៊ីលីដា​តែម្តង ព្រោះ​ពេល​ពួកគេ​ចេញមក​ខាងក្រៅ​ធនាគារ ដើរ​ធម្មតា ដោយ​គ្មាន​ការភ្ជង់​គំរាម​អី​ទេ ហើយ​ជន​២​នាក់​ដែល​សមត្ថកិច្ច​ចាប់បាន​នោះ​ថា​ជា​បុគ្គលិក​ធនាគារ តែ​ពេលចេញ មិន​រត់ទៅរក​សមត្ថ​កិច្ច​ជួយ​ទេ បែរជា​ជិះ​ម៉ូតូ​រត់គេច និង​មាន​លុយ​មួយចំនួនធំ លាក់​ខាងក្រោម​កែបម៉ូតូ​ទៀត​។

​ក្នុង​ ហេតុការណ៍​នេះ គេ​ឃើញ​មាន​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម រួមជាមួយ​មន្ត្រីក្រោមឱវាទ សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់រយ​នាក់ ព្រះរាជអាជ្ញា ចេញមក​អន្តរាគមន៍​ផងដែរ​។​

​ សូមបញ្ជាក់ថា មកដល់​រសៀល​ម៉ោង ៣ និង ៣០ នាទី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ ប៉ូលិស​ជំនាញ​ជាង ២០ នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ ស៊ីថា ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះទៅ​ពី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍ ជាមួយ​ប៉ូលិស​ខេត្តកំពង់ចាម ក្នុងករណី​ក្រុមចោរ​ញៀន​ថ្នាំ ចាប់ជំរិត​បុគ្គលិក នៅក្នុង​ធនាគារ អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​ ជនរងគ្រោះ​២​នាក់​ដែល​ចោរ​កំពុង​ចាប់​ជា​ចំណាប់ខ្មាំង ឈ្មោះ​ស៊ិន គឹម​ថា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​បារាំង ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ឈ្មោះ ទីន គុយ​ហេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​អង្គ ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែក​ជនរងគ្រោះ​ដែល​រត់​រួច ចេញពី​កណ្តាប់ដៃ​ចោរ ឈ្មោះ ម៉ា​ត លី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ស្រុក​ជើងព្រៃ​។​

​ ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​ធនាគារ​អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ក្នុងភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយ​មកដល់​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​២៣​មករា​នេះ ទើប​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ក្រុមចោរ​បាន​៕​All photos courtesy of DAP News
DAP-News
ជនសង្ស័យឈ្មោះ ផាត ដែលជាម្ខាស់កាំភ្លើង និងជាមេខ្លោង រៀបចំផែនការប្លន់
DAP-News
DAP-News
DAP-News
Photo by DAP-NEWS
Photo by DAP-NEWS

1 comment:

Anonymous said...

We dont know the whole story yet. DAP news are CPP news. Never trust CPP untill we get the full story.