A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 December 2012

Those who run away from Mam Sonando's The Democrats Association and defected to the government appointed as government advisors អ្នក​រត់​ចោល​ម៉ម សូណង់ដូ​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

Friday, 21 December 2012 មាស សុខ​ជា
www.postkhmer.com
The first to defect is Chea Bamrong, the Democrats Association's vice-president with 9 members of the association Permanent Committee and 33 provincial leaders.
 
ភ្នំពេញៈ មេ​ដឹក​នាំ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ ម៉ម សូណង់ដូ ៣ នាក់ ត្រូវ​បាន​តែង​តាំង និង ៨ នាក់​ផ្សេង​ទៀត នឹង​ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួក​គេ រត់​ចោល​លោក​ម៉ម សូណង់ដូ ដែល​កំពុង​ជាប់​ឃុំ ហើយ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ​នេះ​បើ​តាម​មន្ត្រី​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​លោក​ញឹក ប៊ុន ឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
120709_06
Chea Bamrong (left), vice president of the Association of Democrats, speaks during a press conference on Friday. Photograph: Heng Chivoan/Phnom Penh Post
លោក ជា បំរ៉ុង អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា លោក​និង​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍ ៩ នាក់​ទៀត ​និង​មេ​ដឹក​នាំ ៣៣ នាក់ ក្នុង​ខេត្ត​ក្រុង​១១ បាន​សម្រេច​ចិត្ត ចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​សារ​បាត់​បង់​ទំនុក​ចិត្ត​លើ​សមាគម បន្ទាប់ពី​ពួក​គេ​បាន​ព្យាយាម​បម្រើ និង​ខំ​រក​គន្លឹះ​ជួយ​លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ មិន​បាន​ជោគជ័យ។

លោក បញ្ជាក់​ថា៖«​ខ្ញុំ​បាន​ចរចា​ជាមួយ​នឹង​ឯកឧត្តម ញឹក ប៊ុនឆៃ ៣‑៤ ដង​ថា​ខ្ញុំ​ចង់​ចូល​រួម​ដើរ​តាម​មាគ៌ា​របស់​ព្រះ​មហាវីរក្សត្រ [នរោត្តម សីហនុ]។ សមាគម​បាន​ឈាន​ដល់​ផ្លូវ​ជាប់​គាំង​ដែល​មិន​អាច​ទៅ​មុខ​ទៀត​បាន​ទេ»។
ទោះ ​ជា​យ៉ាង​ណា លោក ជា បំរ៉ុង បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ថា​តើ​សមាគម​អ្នក​ប្រជាធិបតេយ្យ​នឹង ​បិទ​ទ្វារ​ឬ​យ៉ាង​ណា​ឡើយ។ ​លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​បាន​ដាក់​លក្ខខណ្ឌ​ជា​មួយ​ឯក​ឧត្តម ញឹក ប៊ុនឆៃ។ ​ខ្ញុំ​ចូល​រួម​ដើម្បី​កសាង​ជាតិ​តាម​មាគ៌ា​កណ្តាល។ ប្រសិន​បើ​ខ្ញុំ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គេ​នឹង​និយាយ​ថា ខ្ញុំ​ចង់​បាន​អត្ថប្រយោជន៍។ ប្រសិន​បើ​ចូល​គណបក្ស​ប្រឆាំង គេ​ថាខ្ញុំ​ប្រឆាំង​រដ្ឋាភិបាល​»។ លោក​បន្ថែម​ថា លោក​ញឹក ប៊ុនឆៃ​មិន បាន​សន្យា​ផ្តល់​អត្ថ​ប្រយោជន៍ ឬ​តំណែង​អ្វី​ ដល់​រូប​លោក និង​សហ​សេវិក​ឡើយ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា រូប​លោក និង​សហសេវិក​ពីរ​នាក់​ទៀត ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល។
លោកនឹម បាន​អតីត​អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា៖ «​តុលាការ​បាន​កាត់​ទោស​លោក​ ម៉ម សូណង់ដូ​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ ដូច្នេះ សមាគម មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ វា​ជាប់​គាំង»។
យ៉ាង ​ណា​ក្តី លោក​ស្រី ឌិន ផាណារ៉ា ភរិយា​លោក​សូណង់ដូ និង​ជា​អគ្គ​លេខាធិការ នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​និង​សមាជិក​ទាំង​នោះ ​បាន​លាលែង​ពី​សមាគម​ក៏​ដោយ ប៉ុន្តែ​សមាគម​នឹង​នៅ​តែ​បន្ត​​ដំណើរ​ការ​ទៅ​មុខ​ដោយ​មិន​រំលាយ​ចោល​ឡើយ​ រហូត ប្តី​លោក​ស្រី​ចេញ​មក​វិញ។
លោក​ស្រី បាន​លើក​ឡើង​ថា៖ «ពួក​គាត់​លាលែង​ជា​សិទិ្ធ​របស់​ពួក​គាត់​។ យើង​មាន​សមាជិក​ថ្មី​ចូល​ថែម​ទៀត វា​គ្មាន​បញ្ហា​ទេ។ ខ្ញុំ​សង្ឃឹម​ថា លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ដោះ​លែង​នៅ​ក្នុង​ពេល​ឆាប់ៗ»។ លោក​ស្រី បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ មាន​តែ​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ២ នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​សមាគម។
លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​អះអាង​ថា មាន​សមាជិក​រាប់​ពាន់​នាក់​មក​ពី​សមាគម​លោក ម៉ម សូណង់ដូ ចាប់​ពី​សមាជិក​ធម្មតា ​រហូត​ដល់​ថ្នាក់​ដឹក​នាំ បាន​ចូល​រួម​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។ ​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា លោក​មិន​បាន​សន្យា​ផ្តល់​អត្ថ​ប្រយោជន៍ ឬ​តំណែង​ដល់​ពួក​គេ​ឡើយ​ ប៉ុន្តែ លោក​នឹង​ស្នើ​សុំ​រដ្ឋាភិបាល​ ចេញ​អនុក្រឹត្យ តែង​តាំង​សមាជិក ៨ រូប​ថែម​ទៀត បន្ថែម​ពី​លើ​សមាជិក​៣​រូប ដែល​បាន​តែងតាំង​ជាទីប្រក្សា​រដ្ឋាភិបាល​រួច​ហើយ។
លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ដែល​បាន​ចូល​រួម​ជាមួយ​នឹង​លោក ជា បំរ៉ុង​ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ បាន​សម្តែង​ការ​សាទរ ចំពោះ​ការ​ចូល​រួម​របស់​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច ដោយ​លោក​បញ្ជាក់​ថា នេះ​គឺជា​សិទិ្ធ​របស់​ពួក​គេ ក្នុង​ការ​ធ្វើ​នយោបាយ៕ TK

2 comments:

Anonymous said...

Hun sen learn from Yuon his master to bribe anyone whom work against him to join his clans Cpp by any mean using any tactic at all cost to win an election 2013.Those whose takes bribes called pigs will be regretted later on..

Anonymous said...

I agree with 12:20am