A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 25 December 2012

The court frees Chan Soveth but still put him under investigation for inciting a "secession" តុលាការ​សម្រេច​ឲ្យ​លោក ចាន់ សុវ៉េត ស្ថិត​ក្រោម​ការ​តាម​ដាន

The court frees Chan Soveth but still put him under investigation for inciting a "secession".

ដោយ វណ្ណ វិចារ 2012-12-24  RFA
បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ជាង ២​ម៉ោង​មក នៅ​ថ្ងៃ​ទី​២៤ ធ្នូ សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ចាន់ សុវ៉េត មន្ត្រី​សិទ្ធិ​មនុស្ស អង្គការ​អាដហុក (Adhoc) នោះ​ទេ។

RFA/Uon Chhin
សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក ចាន់ សុវ៉េត (ឆ្វេង) ដើរ​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ង​ទី​២៤ ធ្នូ ឆ្នាំ​២០១២។
តុលាការ​រាជធានី​ភ្នំពេញ សម្រេច​តាមដាន​លោក ចាន់ សុវ៉េត តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​មិន​ទាន់​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ឬ​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​លោក ចាន់ សុវ៉េត ទេ បាន​ន័យ​ថា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​នៅ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​នៅ​ឡើយ។
ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស ហៅ​ការ​សម្រេច​នេះ​ថា ជា​ការ​គំរាម​កំហែង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

http://youtu.be/O5CUHawzypc ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ថា សមគម​អាដហុក ស្វាគមន៍​ការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក ចាន់ សុវ៉េត តែ​ចៅក្រម​ស៊ើបសួរ​មិន​ទាន់​លើកលែង​ការ​ចោទ​ប្រកាន់​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមាគម​អាដហុក មាន​ការ​ព្រួយ​បារម្ភ។
លោក​បន្ត​ថា សមាគម​សិទ្ធិ​មនុស្ស​អាដហុក ចង់​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​លោក ចាន់ សុវ៉េត៖ «បើ​សិន​ជា​ការ​នេះ​បន្លាយ​ពេល​យូរ​ទៅ​នឹង​ក្លាយ​ជា​សម្ពាធ​អារម្មណ៍​ទៅ​លើ​រូប​លោក ចាន់ សុវ៉េត ដែរ​ក្នុង​ការងារ​របស់​គាត់»
លោក ធន សារាយ បន្ត​ថា អំណឹះតទៅ​លោក ចាន់ សុវ៉េត នឹង​មិន​អាច​ចេញ​ពី​ប្រទេស​បាន​ឡើយ តែ​លោក​នៅ​តែ​អាច​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​ការពារ​សិទ្ធិ​មនុស្ស​ដដែល។

យ៉ាង​ណា​ក៏ដោយ សាមីខ្លួន​លោក ចាន់ សុវ៉េត មិន​បាន​បំភ្លឺ​លំអិត​ទេ ពី​ការ​សាកសួរ​របស់​តុលាការ ប៉ុន្តែ​លោក​គ្រាន់​តែ​បង្ហាញ​នូវ​សេចក្ដី​រំភើប និង​ការ​ថ្លែង​អំណរគុណ​ចំពោះ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អ្នក​គាំទ្រ​ប៉ុណ្ណោះ។
លោក​បក​ស្រាយ​ថា រឿង​រ៉ាវ​លំអិត​ពី​ស្ថានការណ៍​នៅ​តុលាការ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​មេធាវី​របស់​លោក​ជា​អ្នក​បំភ្លឺ តែ​រូប​លោក​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ​នៅ ​ឡើយ៖ «អា​រឿង​ចេញ​ដីកា​រឿង​អី​ថា​មិន​ភ័យ បើ​ឃើញ​តុលាការ​មក​ឃើញ​ព្រះរាជអាជ្ញា​មក ប៉ុន្តែ​គ្រាន់​តាំង​អារម្មណ៍​ថា យើង​សិទ្ធិ​មនុស្ស ហើយ​ខ្ញុំ​សូម​អរគុណ​មិត្តភ័ក្ដិ​ទាំង​អស់​គេ​មិន​ចង់​ឃុំ​ខ្ញុំ ដោយសារ​ខ្ញុំ​មាន​ផ្ទះ​មាន​ភូមិ និង​មាន​អ្នក​គាំទ្រ»
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​មាន​ការ​ត្រេកអរ​ចំពោះ​ការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក ចាន់ សុវ៉េត ប៉ុន្តែ​ការ​សម្រេច​មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នៅ​តែ​ជា​ការ​គំរាម​ ដល់​សេរីភាព​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត។
លោក​បន្ត​ថា ការងារ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ទូទៅ កំពុង​តែ​ប្រឈម​នឹង​គ្រោះថ្នាក់ ព្រោះ​តែ​ប្រព័ន្ធ​តុលាការ​មិន​ទាន់​គួរ​ជា​ទី​ទុកចិត្ត​សម្រាប់​ ប្រជាពលរដ្ឋ៖ «នៅ​តែ​ជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ មជ្ឈមណ្ឌល​នៅ​តែ​ឃ្លាំមើល​ដោយ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ដរាបណា​ការ​ចោទ​ប្រកាន់​នៅ​តែ​មាន លោក ម៉ម សូណង់ដូ នៅ​តែ​នៅ​ក្នុង​ពន្ធនាគារ បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​តែ​ឥត​កែប្រែ យើង​នៅ​តែ​ភ័យ​ខ្លាច»
លោក អ៊ូ វីរៈ បន្ត​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​បន្ត​ការងារ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ត​ទៅ​ទៀត ចំណែក​ឯ​ពលរដ្ឋ​កម្ពុជា ក៏​ត្រូវ​ក្រោក​ឈរ​ឡើង​ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ ភ្នំពេញ លោក ឆែ វីរៈ បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២។
ក្នុង​ពេល​ដែល​ចៅក្រម​ស៊ើបសួរ​កំពុង​តែ​ស្ដាប់​ចម្លើយ​លោក ចាន់ សុវ៉េត នៅ​ក្នុង​តុលាការ នៅ​ខាង​ក្រៅ​របង​តុលាការ​វិញ ក៏​មាន​ការ​ចូល​រួម​ឃ្លាំមើល​ពី​សំណាក់​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស តំណាង​ស្ថានទូត​បរទេស ពលរដ្ឋ​ដែល​ធ្លាប់​មាន​បញ្ហា​ដីធ្លី និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់។
ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ នៅ​ដើម​ខែ​ធ្នូ បាន​ចេញ​ដីកា​កោះហៅ​ទៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ធ្នូ ឆ្នាំ​២០១២ ដោយ​តុលាការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត ថា​បាន​ផ្ដល់​លុយ​ឲ្យ​អ្នក​ដែល​ចូល​រួម​ចលនា​ទាម​ទារ​ដីធ្លី ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ការ​បង្កើត​តំបន់​អបគមន៍។ ប៉ុន្តែ​លោក ចាន់ សុវ៉េត និង​សមាគម​អាដហុក អះអាង​ថា លោក ចាន់ សុវ៉េត បដិសេធ​ថា មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ទេ។
ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​សម្រេច​នេះ លោក ចាន់ សុវ៉េត នឹង​បាត់បង់​សេរីភាព​មួយ​ចំនួន ដូច​ជា​ការ​ដើរ​ហើរ ការ​ផ្លាស់​ទី​លំនៅ ការ​ធ្វើ​ដំណើរ​ទៅ​បរទេស ជា​ពិសេស​ការ​សម្ពាធ​ក្នុង​ផ្លូវ​ចិត្ត និង​អារម្មណ៍​ភ័យ​ខ្លាច៕

No comments: