A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 8 December 2012

Son Chhay: Four ways to increase revenue collections in order to reduce foreign debts វិស័យ​៤​សំខាន់ៗ​អាចជួយ​បង្កើន​ចំណូល​ថវិកាជាតិ​ដើម្បី​កាត់បន្ថយ​ការខ្ចី​បុល​បរទេស​

December 5th, 2012 mo009 
http://www.moneaksekar.com
uu (1)  
Four ways to increase government revenue, proposed by the oppositions:
1. Tax on land concessions which can earn $182 million per year.
2. Impose profit tax on casino which can earn $300 million per year . Currently, the government only collected $20 million per year from casino tax.
3. Proper administration of imported oil tax which can raise $481 million per year. Currently, the government only collected $161 million per year.     
4. Tax on entrance tickets to visit Angkor Wat which can earn $140-$150 million per year.
   ​នៅ​ពេ​ល​ដែ​ល​​រដ្ឋា​ភិ​បា​ល​​ក​ម្ពុ​ជា​​ប​ង្កើន​​កា​រ​ចំ​ណា​យ​​ប្រ​ចាំ​ ឆ្នាំ​​រ​ហូ​ត​ដ​ល់​​ទៅ​ ៣​១​០​០​ ​លា​ន​​ដុ​ល្លា​រ​​អា​មេ​រិ​ក​​ក្នុ​ង​​ឆ្នាំ​ ​​២​០​១​៣​ ខា​ង​មុ​ខ​នេះ​​គេ​​មើ​ល​ឃើ​ញ​​ពី​​ឱ​ន​ភា​ព​​នៃ​​ចំ​ណូ​ល​​​ថ​វិ​កា​​ជា ​តិ​​ដែល​មិនមាន​តុល្យភាព​នៃ​ការចំណាយ​ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ ហើយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បានផ្តល់​យោបល់​ឱ្យ​ក្រុម​អ្នកកាន់អំណាច​ពិនិត្យមើល​លទ្ធភាព​សំខាន់ៗ​ចំនួន ៤ ដែលជា​ប្រភព​ចំណូល​អាចជួយ​ទ្រទ្រង់​ការចំណាយ​ប្រចាំឆ្នាំ​។​
        ​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​បញ្ជាក់ថា ប្រភព​ចំណូល​សំខាន់ៗ ដែល​អាចជួយ​ទ្រទ្រង់​ថវិកាជាតិ​រួមមានៈ ១-​ការយកពន្ធ​លើដី​សម្បទាន​សេដ្ឋកិច្ច​ដែល​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​ ១៨៩​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ២-​ពន្ធលើប្រាក់ចំណេញ​ពី​កាស៊ីណូ និង​បន​ល្បែងស៊ីសង​គឺ​រាជរដ្ឋាភិបាល​អាច​ទទួល​បាន​ប្រហែល ៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​សព្វថ្ងៃនេះ រដ្ឋាភិបាល​ប្រកាសថា ប្រមូលបាន ២០​លាន​ដុល្លារ​តែប៉ុណ្ណោះ ៣-​ពន្ធ​ពី​ការ​នាំចូល​ប្រេង គឺ​រដ្ឋាភិបាល​អាច​ទទួល​បាន​ចំនួន ៤៨១​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្នុង​ពង្រាងច្បាប់​ថវិកា​បាន​កំណត់ថា​ទទួលបាន​ប្រមាណ ១៦១​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​ចំនុច​ទី ៤- គឺ​ពន្ធ​លើ​ប្រាក់ចំណូល​នៃ​វិស័យ​ទេសចរ​ដែលមាន​ភ្ញៀវ​បរទេស​ច្រើន​ សន្ធឹកសន្ធាប់​ចូលមក​ទស្សនា​ប្រាសាទអង្គរវត្ត​គឺអាច​ទទួលបាន​ចំណូល​យ៉ាងតិច ១៤០ ទៅ ១៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

        ​នៅមាន​ប្រភព​ចំណូល​បន្ទាប់បន្សំ​ជាច្រើន​ទៀត​ដូចជា ផ្នែក​ពន្ធដារ ផ្នែក​គយ​និង​រដ្ឋាក អាច​ទទួលបាន​ប្រាក់​យ៉ាងហោចណាស់ ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ប្រសិនបើ​មានការ​ទប់ស្កាត់​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ ធំៗ​ដែល​កំពុង​បំផ្លាញ​ចំណូល​ថវិកាជាតិ​។ មានការ​ប៉ាន់ប្រមាណ​ទៀតថា ប្រភព​ដែល​បាន​រៀបរាប់​ពី​ខាងដើម​នេះ​យ៉ាងតិច​បំផុត​រកបាន​ប្រមាណ ១០០០​លាន​ដុល្លារ​អាមេរិក គឺជា​ចំនួន​មួយ​ដែល​អាច​កាត់បន្ថយ​ការខ្ចី​បុល​ពី​បរទេស​ប្រចាំឆ្នាំ​យ៉ាង​ ងាយស្រួល​បំផុត​ហើយ​រឿង​សំខាន់​នោះគេ​រង់ចាំ​មើល អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល ថា​តើ​ចង់ឱ្យមាន​កំណើន​នៃ​ចំណូល​ថវិកាជាតិ​ឬក៏​អត់​ព្រោះ​កន្លងមក​មានការ​ រិះគន់​ជាទូទៅ​ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន មារយាទ​កញ្ជើធ្លុះ បាត់បង់​ប្រាក់ចំណូល ដោយសារ​អំពើពុករលួយ​ច្រើនសន្ធឹក​សន្ធាប់​៕

No comments: