A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 25 December 2012

Sam Rainsy's return to Cambodia still hang in the balance ការ​ត្រឡប់​ចូល​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី​ មិន​ជាក់លាក់

មេដឹកនាំ​គណបក្ស​ជំទាស់​ធំ​ជាង​គេ​លោក សម រង្ស៊ី 
 
គង់ សុឋានរិទ្ធ 25 ធ្នូ 2012 VOA
 
ភ្នំពេញ៖ នៅ​មាន​ភាពមិនប្រាកដ​ប្រជា​នៅ​ឡើយ​ថា​មេដឹកនាំ​គណបក្ស​ជំទាស់​ធំ​ជាង​គេ​លោក សម រង្ស៊ី អាច​មាន​ឱកាស​និវត្តន៍​មក​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​ក្រោយនេះ​បាន​ឬ​ យ៉ាងណា។ ក៏ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​និង​មន្ដ្រី​សង្គម​ស៊ីវិល​ គិតថា​នៅមាន​សង្ឃឹម​ខ្លះ​នៅឡើយ​ថា​អាច​នឹងមាន​ដំណោះស្រាយ​នាពេល​ចុងក្រោយ​ ណាមួយ។ 
លោក សម រង្ស៊ី និយាយ​តាម​ទូរសព្ទពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ច​ន្ទនេះ​ថា លោក​ជឿថា​នឹង​មាន​ការដោះស្រាយ​នៅ​នាទី​ចុង​ក្រោយ​សម្រាប់​រូបលោក។
 
«អាចមាន​ព្រឹត្តិការណ៍​គ្រប់​ពេលវេលា​នៅ​ក្នុង​រយៈពេល៧ខែ​ហ្នឹង។ អាចមាន​ការ​ប្រែ​ប្រួល​តែ​២៤​ម៉ោង ១ថ្ងៃ ក៏​មាន​ការ​ប្រែ​ប្រួល​អាច​ក្រឡាប់ចាក់»។
កម្ពុជា​គ្រោង​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អាណ​តិ្ត​ទី៥នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ​ឆ្នាំ២០១។ 
 
លោក​សម រង្ស៊ី បាន​និរទេស​ខ្លួន​ឯង​ចាប់តាំងពី​ឆ្នាំ២០០៩​មក​ម្លេះ​បន្ទាប់ពី​តុលាការ​ ខ្មែរ​ចោទ​ប្រកាន់​រូបលោក​ពីបទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​ការដក​តម្រុយ​ព្រំដែន​ កម្ពុជា វៀតណាម​ក្នុង​ខេត្តស្វាយរៀង។
 
កាលពី​ខែវិច្ឆិកា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ ជ ប) បាន​លុបឈ្មោះ​លោក​សម រង្ស៊ី ចេញពី​បញ្ជី​អ្នកបោះឆ្នោត​ដែល​រារាំង​រូបគាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ បោះឆ្នោត​បាន​ទេ។
 
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ​នៅ​កម្ពុជា​(ខុមហ្វ្រែល)​រំពឹង​ដូចគ្នា​ថា លោក​សម រង្ស៊ី អាច​នឹង​មាន​ឱកាស​នៅ​ឡើយ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​ នោះ។
 
«ច្រក​វា​មានប្រើ​ន មាន​សហគមន៍​អន្តរជាតិ វា​មាន​អ្នកនយោបាយ​ដែល​គាត់​ធ្វើ​ការ​ជជែក​គ្នា ហើយ​ប្រជាពលរដ្ឋ​ក៏​លើក​ពី​បញ្ហា​ហ្នឹង។ ដូច្នេះ វា​អាច​ជួយ​ឲ្យ​អ្នក​ន​បោយ​ទាំង​នៅ​ក្នុង​រដ្ឋាភិបាល គណបក្ស​កាន់​អំណាច និង​ប្រឆាំង​ហ្នឹង គេ​នឹង​ពិចារណា​ពី​គោល​ការ​នយោបាយ»។
 
ប៉ុន្តែ​លោក គល់ បញ្ញា គិត​ថា​ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទំនងជា​មិនអាច​កែប្រែ​ឡើងវិញ​ទេ​ដូច្នេះ​ ប្រសិនបើ​លោក​សម រង្ស៊ី មាន​ឱកាស​វិល​ចូល​កម្ពុជា​វិញ។ លោក​នៅ​សល់​តែ​ពេលវេលា​សម្រាប់​ជួយ​ឃោសនា​ឲ្យ​គណបក្ស​របស់​លោក​តែ​ប៉ុណ្ណោះ​ គឺ​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​បាន​នោះ​ទេ។
 
លោក​សម រង្ស៊ី បាន​លាឈប់​ពី​ការដឹកនាំ​គណបក្ស​សម រង្ស៊ី ដោយផ្ទាល់ ពីព្រោះ​លោក​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម សុខា​ក្នុង​គោលដៅ​ប្រជែង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តោប​ ក្តាប់​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ។ ប៉ុន្តែ​មន្ដ្រី​ផ្លូវការ​នៃ​គណបក្ស​កាន់​អំណាច​ធ្លាប់​បាន​លើក​ឡើង​ថា គណ​បក្ស​របស់​ខ្លួន​នឹង​បន្ត​ដណ្តើម​ជ័យជម្នះ​នៅ​អាណត្តិ​ក្រោយ​នេះ​ទៀត។
 
លោក​សម រង្ស៊ី អះអាងថា​លោក​ទទួលបាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​ហ្វ៊ី​លី​ពី​ន អូស្ត្រាលី ព្រឹទ្ធសភា​អឺរ៉ុប និង​សមាជិក​ព្រឹទ្ធសភា ​និង​សភា​អាមេរិក​គាំទ្រ​ឲ្យ​មាន​វត្តមាន​រូបលោក​ក្នុងការ​បោះឆ្នោត។
 
លោក​សម រង្ស៊ី​គិតថា សម្ពាធ​ពី​សហគម​អន្តរជាតិ​គឺជា​ដំណោះស្រាយ​តែ​មួយ​គត់​ដែល​អាច​ជួយ​រូប​លោក​បាន។
 
«ខ្ញុំ​គិ​ថា ​អ្វីដែល​សំខាន់ គឺ​គៀប​សង្កត់​មកលើ​ជន​ផ្តាច់ការប្រទេស​កម្ពុជា​សព្វថ្ងៃ។ ដូច្នេះ ខ្ញុំ​នៅតែ​ជឿជាក់ ដូច​ពី​មុនៗ​យើង​បាន​ឃើញ​ហើយ​មាន​សម្ពាធ​អន្តរជាតិ​ខ្លាំង​គឺ​គេ​បញ្ចប់​ដោយ ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​កម្ពុជា»។
 
លោក​គល់ បញ្ញា យល់ថា​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​អ្នកបោះឆ្នោត​របស់លោក​ស​ម រង្ស៊ី ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​មាន​ផលវិបាក​ក្នុងការ​រៀបចំ​ការត្រៀមខ្លួន​ ប្រកួតប្រជែង​និង​ភាពកក់ក្តៅ​របស់​អ្នកគាំទ្រ។ ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី លើក​ឡើង​ថា មន្ដ្រី​នៃ​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ភាព​ ប្រឈម​នានា​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត។
 
លោក​សម រង្ស៊ី ធ្លាប់បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ដូចគ្នានេះ​កាលពី​ឆ្នាំ​២០០៥ ក្រោយ​ពី​រូបលោក និង​តំណាងរាស្ដ្រ​គណបក្ស​លោក​ពីរ​នាក់​ទៀត​ត្រូវ​ដកហូត​អភ័យឯក​សិទ្ធិ​ក្រោម ​ការចោទ​ប្រកាន់​ពីបទ​បរិហារ​កេរ​ទាក់ទង​ទៅនឹង​សេចក្តី​អត្ថាធិប្បាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ប្រព្រឹត្តិ​អំពើ​ ពុករលួយ។ ប៉ុន្តែ​លោក​បាន​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​មួយឆ្នាំ​គត់​ក្រោយពី ​បាន​ស្ថិតនៅ​ក្រៅប្រទេស​ដោយសារ​មាន​អន្តរា​គម​ពី​សហគម​អន្តរជាតិ។
 
លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ដ្រី​បកស្រាយ​ថា គេ​មិនត្រូវ​រំពឹង​ការវិល​មក​ចូលរួម​ការបោះឆ្នោត​តែមួយ​មុខ​របស់លោក​សម រង្ស៊ី​នោះទេ​ត្បិត​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជាការ​បោះឆ្នោត​ដែលមាន​ ការប្រកួត​ប្រជែង​រវាង​គណបក្ស​និង​គណបក្ស​គឺ​មិនមែន​ការប្រកួតប្រជែង​រវាង​ បុគ្គល និង​បុគ្គល​ទរ។ មួយវិញទៀត​មន្ត្រី​រដ្ឋាភិបាល​ដដែល​បាន​ហៅ​ការបោះឆ្នោត​ថា ​ជាការ​ពង្រឹង​ប្រក្រតីភាព​នៃ​ប្រជាធិបតេយ្យ​និង​ការពង្រឹង​និតិរដ្ឋ​ដោយ​ មិន​ស្ថិតក្នុង​ភាពជាប់គាំង​ជាមួយ​ដំណោះស្រាយ​នៃ​ការ​និវត្ត​របស់​មេដឹកនាំ​ គណបក្ស​ជំទាស់។
 
«ទាំងអស់​នេះ អ្វី​ដែលជា​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ខ្មែរ គឺ​ការបោះឆ្នោត​ដែល​ទទួលបាន​ប្រក្រតីភាព ហើយ​អ្នកចូលរួម​បោះឆ្នោត​ជា​គណបក្ស មិនមែនជា​បុគ្គល​ទេ»។
 
រហូត​មក​ទល់​ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​មានការ​សម្របសម្រួល​នយោបាយ​ណា​មួយ​ឬ​ ការជំរុញ​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​សម្រាប់​ដំណោះស្រាយ​បញ្ហា​លោក​សម រង្ស៊ី​នោះទេ។
 
លោក​គល់ បញ្ញា ចាត់​ទុក​ថា ការបោះឆ្នោត​មួយ​ដែលគ្មាន​មេដឹកនាំ​គណបក្ស​ជំទាស់​ធំជាងគេ​នឹង​ធ្វើ​ឲ្យ​ ការបោះឆ្នោត​នៅ​នាពេលខាងមុខ​គ្មាន​ការប្រកួត​ប្រជែង​ប្រកប​ដោយ​យុត្តិធម៌៕

2 comments:

Anonymous said...

បក្សប្រឆាំងបានទាមទារ២ចំណុចសំខាន់ ះ
១- លោកសម រង្សីចូលស្រុក
២- ផ្លាស់ប្តូរគ.ជ.ប.
តាមមើលទៅ ប្រហែលជាហុ៊ន សែន នឹងអនុញ្ញាត្តឲសម រង្សីចូលស្រុក បើបក្សប្រឆាំងមិន
ជំទាស់នឹងសមាសភាពគ.ជ.ប. ។  ឃើញថាលោកសម រង្សីធ្វើនយោបាយ ចាញ់ ចាញ់រហូត 
គួរលាលែង ប្រគល់ជូនលោកស្រីមួ សុខហួរ ឲ បង្រួបបង្រួមខ្មែរ តទល់ នឹង អ្នកកាន់អំណាច
ដ៏យូរអង្វែងសព្វថ្ងៃ ។ 

Anonymous said...

Mr Sam Rainsy, it was all your decision to be a Khmer politician, therefore you should go back to Cambodia and clear all your own personal acts. You want to be Hero, therefore you have to sacrifice for.
He instead go back to Cambodia, used most of the time to travel around to avoid the court.
Remembered of the great Tibetan politician, the venerable or King Dalai Lama, who declared himself as the leader of his country. But most of the time he travel around the world. He will not able to spend his last day with his people in Tibet.
As long you, Mr. Sam Rainsy stay outside of Cambodia. Cambodia will suffer and get more Viet in our country as illegal new Sam Rainsy. The same story of the today Tibet. The country has more Chineses, than the Tibet people.