A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 26 December 2012

Protestors scuffle with police, motorcycle taxi drivers តុលាការក្រុង​ភ្នំពេញ បន្ត​សវនាកា​រលើ​សំណុំរឿង​ក្តី​ស្ត្រី​បឹងកក់ និង​បុរី​កីឡា​


Give our kids a better deal
Police set up barricades to block protestors as Phnom Penh Municipal Court hears cases involving two land activists
 
PHNOM PENH (The Cambodia Herald) - Protestors scuffled with police Wednesday as Phnom Penh Municipal Court heard cases involving two land activists from property development sites at Boeung Kok and Borei Keila.

The protestors also clashed with motorcycle taxi drivers with banners asking the court to sentence the two women.
 
Opposition lawmaker Mu Sochua, from the Sam Rainsy Party lawmaker, was prevented from gathering with the protestors, sources said.

Yorm Bopha, 29, was arrested on September 4 and accused of attempting violence on a motorcycle taxi driver.

Tim Sakmony, 64, was arrested on September 5 for incitement following a complaint by Phanimex Co.
(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 04:56:PM) | ដោយ: រតនា
ភ្នំពេញ: ​រហូតដល់​ម៉ោង ៤ និង ៤៥ នាទី រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅតែ​បន្ត​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំរឿង​ក្តី​ដាច់ដោយឡែ​ក​ពីគ្នា លើ​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុនី ស្ត្រី​អ្នកភូមិ​បុរី​កីឡា​។ សវនាការ​លើ​ករណី​ដ៏រ​ស៊ើប​នោះ បាន​ធ្វើឡើង ចាប់តាំងពី​ម៉ោង ២ រសៀល ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២​។​

​ជា​ការកត់សម្គាល់ ផ្លូវ​នៅ​ជុំវិញ និង​នៅ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ប៉ូលិស ដាក់រ​បាំងបិទ ចាប់ពី​ភ្លើងស្តុប អាងទឹក រហូត​ដល់​ភ្លើងស្តុប នាង​គ​ង្ហី​ង​។

​នៅមុខរ​បាំង​រាំងផ្លូវ នៅ​ខាង​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​បូរី​កីឡា ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​លើក​បដា និង​រូប​ជញ្ជីង​យុត្តិធម៌​ដ៏​ធំ​មួយ ព្រមទាំង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុនី​។

​ចំណែក​នៅ​ខាង​ភ្លើងស្តុប​អាងទឹក គឺ​ក្រុម​អ្នករត់​ម៉ូតូឌុប​រាប់​សិប​នាក់ បាន​ប្រមូលផ្តុំ លើក​បដា ទាមទារ​ឲ្យ​តុលាការ ផ្តន្ទាទោស លើ​អ្នកស្រី យ៉ោម បុប្ផា ដោយ​ពួកគេ​សំអាងថា ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជា​អ្នកចូលរួម វាយ​ទៅលើ​អ្នក​រត់​ម៉ូតូ​ពីរ​នាក់ ឲ្យ​រងរបួស​។​

​កាលពី​រសៀល​ថ្ងៃ​ មិញ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា បាន​រុញច្រាន​ជាមួយនឹង​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម ដែល​បាន​ឈរ​រាំងផ្លូវ មិន​ឲ្យ​អ្នកភូមិ ចូល​ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ តែ​មិន​មាន​អំពើហិង្សា​កើតឡើង​ទេ​។​

​ប៉ូលិស មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​អ្នក​បូរី​កីឡា ចូល​ទៅ​ស្តាប់​តុលាការ​កាត់ទោស​លើ​ស្ត្រី​បឹងកក់ និង​បូរី​កីឡា​ឡើយ​។ ក្នុងនោះ សូម្បីតែ​លោក​ស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​បាន​ចុះ​ទៅ​ជួប​ក្រុម​ស្ត្រី​បឹងកក់ និង​បូរី​កីឡា ដែល​បាន​ប្រមូលផ្តុំ​នៅ​មុខ​របាំង​ប៉ូលិស នៅ​ខាង​ភ្លើងស្តុប​នាង​គ​ង្ហី​ង ក៏​ប៉ូលិស​រារាំង មិនឲ្យ​លោក​ស្រីតំណាងរាស្ត្រ មូរ សុខ​ហួរ ចូល​ទៅ​កាន់​តុលាការ​ឡើយ​។​

​សូម​រម្លឹកថា តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បើក​សវនាការ ដាច់ដោយឡែក​ពីគ្នា នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ ដើម្បី​ជំនុំជម្រះ លើ​ករណី​ស្ត្រី​អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុនី អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ដែល​មាន​ជម្លោះ​ដីធ្លី​។

​ ស្ត្រី​សកម្មជន​តវ៉ា​ដីធ្លី​ទាំង​ពីរ​នាក់ ត្រូវបាន​ចោទប្រកាន់ និង​ចាប់ខ្លួន ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ដាច់ដោយឡែក​ពីគ្នា ដែល​អង្គការ​សិទ្ធិមនុស្ស អះអាងថា កើតចេញ​ពី​ការតវ៉ា​ដីធ្លី និង​ការពារ​ផ្ទះសម្បែង​របស់​ពួកគេ នៅ​បឹង​កក់ និង​នៅ​បូរី​កីឡា​។​

​ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី ត្រូវបាន​ផ្តល់​នាម ជា​អ្នកទោស​មនសិការ ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​។ ស្ត្រី​ទាំង​ពីរ ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ៥ ឆ្នាំ​។​

​អ្នកស្រី យ៉ោម បុប្ផា មាន​អាយុ ២៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ អ្នកស្រី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ប្រើ​អំពើហិង្សា ដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ( មណ្ឌល​អប់រំ​កែប្រែ​ទី​២ )​។

​ចំណែក​អ្នកស្រី ទឹម សាក់​មុន្នី អាយុ ៦៤ ឆ្នាំ អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២​។ អ្នកស្រី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ផ្ទះល្វែង នៅ​បុរី​កីឡា​៕​

No comments: