A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 8 December 2012

Opposition youth leader in court over Hun Sen suit លោក សួង សុភ័ណ្ឌ បានចូលខ្លួនបំភ្លឺ នៅតុលាការ ដោយគ្មានអ្នកហែហម [Everybody abandoned Suong Sophorn because they are afraid of Hun Sen's counter-suit]


Photo by DAP-News
Soung Sophorn, head of Sam Rainsy Party Youth Movement, talks to reporters in front of the court.

PHNOM PENH (The Cambodia Herald) - The head of the youth wing of the Sam Rainsy Party appeared in Phnom Penh Municipal Court Friday, a week after filing a lawsuit blaming Prime Minister Hun Sen for a stampede two years ago.

Before entering the court, Youth Movement leader Soung Sophorn said he had 21 photos as well as videos to present to public prosecutor Meas Chanpiseth.

Speaking after the hearing, Soung Sophorn said he was defending himself in the case since he's a lawyer.

Hun Sen has announced plans to counter-sue the youth group leader if the court finds he is innocent.

The stampede on the third day of annual Water Festival in 2010 killed 353 and injured about 400 people.


ភ្នំពេញ ៖ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី និងជាដើមបណ្ដឹង ប្ដឹងសម្តេចតេជោ ហ៊ុន សែន ក្នុងរឿងស្លាប់មនុស្ស នៅលើស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០នោះ បានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅតុលាការសាលាដំបូងរាជធានីភ្នំពេញហើយ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២នេះ ដោយគ្មានអ្នក ហែហមអមដំណើរជាមួយ សូម្បីតែមេធាវីក៏គ្មានដែរ។
លោ សួង សុភ័ណ្ឌ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទីនេះថា លោកបានចូលខ្លួន ទៅឆ្លើយបំភ្លឺ នៅចំពោះមុខ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញហើយនៅព្រឹកមិញនេះ ពាក់ព័ន្ធនឹងរឿងប្ដឹងសម្តេចតេជោ ហ៊ុន សែន ពីបទឃាតកម្មគិត ទុកជាមុន ក្នុងករណីជាន់គ្នាស្លាប់ ៣៥៣នាក់ នៅស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០នោះ។

លោកបញ្ជាក់ថា លោកមិនបានជួលមេធាវី ហើយក៏គ្មានអ្នកអមដំណើរ ជាមួយលោកដែរ ក្នុងការឆ្លើយបំភ្លឺនៅព្រឹកមិញនេះ ព្រោះលោក មិនមែន ជាជនរងគ្រោះ និងជាអ្នកចេះច្បាប់ផងនោះ «ខ្ញុំអត់ត្រូវការមេធាវីទេ ពីព្រោះខ្ញុំមិនមែនជាជនរងគ្រោះ ហើយខ្ញុំជាអ្នកច្បាប់ផងដែរនោះ គឺខ្ញុំបាន ការពារជនរងគ្រោះ៣៥៣នាក់ ហើយនឹងរបួសជាង៤០០នាក់ អីចឹងមានន័យ ថា ខ្ញុំជាអ្នកការពារជនរងគ្រោះ»។
លោកបញ្ជាក់ទៀតថា ក្នុងការឆ្លើយបំភ្លឺនោះ លោកបានរៀបរាប់ និងបង្ហាញភស្ដុតាងមួយចំនួន ដូចជា ខ្សែវីឌីអូ រូបថតមួយចំនួនធំជាដើម តែថា តុលាការមិនទាន់មានចំណាត់ការ យ៉ាងណានោះទេ រង់ចាំសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅ សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ពីបទមនុស្សឃាតគិតទុកជាមុនក្នុងពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ ក្នុងនោះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងប្ដឹងបកទៅប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី វិញ ប្រសិនជាតុលាការ រកមិនឃើញកំហុសសម្តេច ដូចការចោទប្រកាន់នោះ៕
-------------------------------------------------
សកម្មជន​បក្ស សម រង្ស៊ី ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ
ដោយ ខែ សុណង 2012-12-07  RFA

សកម្មជន​គណបក្ស សម រង្ស៊ី បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​សាកសួរ​របស់​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១២ ក្នុង​នាម​ជា​ដើម​ចោទ ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

RFA/Khe Sonorng
ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​នៅ​ថ្ងៃ​ទី៧ ធ្នូ ថា ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បាន​ប្រើ​ពេល​ជិត ២​ម៉ោង​ដើម្បី​សាក​សួរ​រូប​លោក​ពី​មូលហេតុ​នៃ​ការ​ដាក់​បទ​ចោទ​ប្រកាន់ និង​ដេញ​ដោល​រក​ភស្តុតាង​មួយ​ចំនួន​ពាក់ព័ន្ធ​បទ​ចោទ​នេះ។
លោក សួង សុភ័ណ្ឌ៖ «ខ្ញុំ​បាន​បង្ហាញ​នូវ​ភស្តុតាង​ទាក់​ទង​ខ្សែ​ វីដេអូ និង​រូបថត​យ៉ាង​ច្បាស់​លាស់ ហើយ​ខ្ញុំ​បាន​ដាក់​បន្ទុក​សំខាន់​ណាស់​ទាក់​ទង​ទៅ​នឹង​ការ​សាងសង់​ស្ពាន។ ខ្ញុំ​ឲ្យ​ឈ្មោះ​ថា ស្ពាន​គម្រោង​ពិឃាដ។ អត់​មាន​ការ​គាប​សង្កត់ សម្លុត ឬ​គំរាម​អី​នោះ​ទេ គឺ​សួរ​នូវ​ហេតុផល ហើយ​និង​ភស្តុតាង។ ក្នុង​នោះ​ដែរ គេ​បាន​ជជីក​សួរ​យ៉ាង​ច្បាស់​ណាស់ ហេតុ​អ្វី​បាន​ជា​យើង​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន? ក្រៅ​ពី​នេះ​ទៅ​ទៀត លោក​ព្រះរាជ​អាជ្ញា​បាន​វិភាគ​ពាក់ព័ន្ធ​នឹង​ការ​ពួន​ស្ទាក់​ស្រប​ទៅ​នឹង​ ឃាតកម្ម​គិត​ទុក​ជា​មុន​នោះ ហើយ​និង​ដេញ​ដោល​រក​ភស្តុតាង​មួយ​ចំនួន ហើយ​ខ្ញុំ​ក៏​បាន​ផ្ដល់​នូវ​ភស្តុតាង​មួយ​ចំនួន​ផង​ដែរ»
លោក សួង សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា តុលាការ​នៅ​មិន​ទាន់​បាន​កំណត់​ពេល​វេលា​ច្បាស់​លាស់​ចូល​ខ្លួន​ម្ដង​ទៀត ឬ​បើក​សវនាការ​នៅ​ពេល​ណា​នោះ​ទេ។
យុវជន​រូប​នេះ បាន​បញ្ជាក់​ថា លោក​នឹង​មិន​ពឹង​ពាក់​មេធាវី​នោះ​ទេ ក្នុង​នាម​លោក​ជា​និស្សិត​ច្បាប់​មួយ​រូប​ដែរ ដូច្នេះ​លោក​មាន​សមត្ថភាព​ក្នុង​ការ​តតាំង​សវនាការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ ដែល​មាន​សាច់ញាតិ​ស្លាប់​ក្នុង​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ ពេជ្រ បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ៣៥៣​នាក់ និង​រង​របួស​ជិត ៤០០​នាក់។
ម្យ៉ាង​ទៀត យុវជន​ដដែល ប្រកាន់​ជំហរ​ថា លោក​នឹង​មិន​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក៏​មិន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ទី​បី​ជា​ដាច់​ ខាត៕

8 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Bringing up the conspiracy theory back and just only the idea of thoughts:
Let say Soung sophorn is very brave to dare challengging Hun Sen at the court. And no one in SRP officials joins him in this lawsuit? In the bad word, they run away from him? right!!!
Then Suong Sophorn is unintentionally or intentionally helping Hun Sen to show to the Cambodian people,who may not know more than their daily living, that SRP officals are coward for being unable to stand with their youth.

Hun sen is set to gain politically from this lawsuit as the lelection drawn closer...not to mention this case won't go any further.

Anonymous said...

we need more of this kind of guy in cambodia.

Anonymous said...

Lets not call the democracy movement as SRP,lets erase SRP out of the context lets just call democrat,because I lose faith in that SRP name, it won't goes any further by using this name,their youth leader more brave to face dictator in court their seniors SRP members distances themselves from their youth leader(Soung Sophorn) how pathetic was the senior's leader of SRP? Cpp sticks togethers like glue,SRP breaks up unity like kids without supervisor on the playground.Soung Sophorn you're a hero whether you lose the case protect win the case you have a gut to face the monster of our time.May god bless you....

Yobal Khmer

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Soung Sophorn is a brave young man, but I think he had put himself into a big trouble without gaining anything politically. However, I salute his bravery!

I hope he will only receive a financial fine, not a jail term for daring to stand up to Hun Sen's dictatorship. I wish him all the best.

Anonymous said...

I still don't understand. It seems any one who attacks Hun Sen is able to get a Visa to go overseas. He might get a VISA to go to Pray Sar instead. He need to be careful.

I would support him, if he attacks HUN Sen for the right reason. For being brave is good, but stupidity is certainly something else. Don't just do it for the opportunity to try to go overseas.