ថ្ងៃទី 14 ធ្នូ 2012, | ដោយ: លី សិលា CEN
ភ្នំពេញ:
ក្រុមប្រជាពលរដ្ឋ ដែលកាន់រូបថតលោក ម៉ម សូណង់ដូ
និងកាត់ជាមួកពាក់
បានលើកគ្នាទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្ស នៅខាងត្បូងវិមានឯករាជ្យ
ដើម្បីស្វែងរកអន្តរាគមន៍ ពីលោក ស៊ូប៊ែឌី
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស
ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។
លោក
ស៊ូរិយា ស៊ូប៊ែឌី បានចេញមកជួបនឹងក្រុមប្រជាពលរដ្ឋ អ្នកគាំទ្រលោក
ម៉ម សូណង់ដូ និងថ្លែងសារ រំងាប់អារម្មណ៍របស់ប្រជាពលរដ្ឋទាំងនោះ។
ក្រុមប្រជាពលរដ្ឋ អ្នកគាំទ្រលោក ម៉ម សូណង់ដូ
ត្រូវបានប៉ូលិសដាក់របាំងបិទផ្លូវ
រារាំងមិនឲ្យទៅប្រមូលផ្តុំនៅមុខតុលាការសាលាឧទ្ធរណ៍ឡើយ
កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ខណៈដែលតុលាការ
បើកសវនាការលើករណីលោក ម៉ម សូណង់ដូ ប្តឹង សុំនៅក្រៅមន្ទីរឃុំឃាំង
ជំទាស់នឹងការសំរេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។
ក៏
ប៉ុន្តែទីបំផុតទៅ លោកចៅក្រម ឃុន លាងម៉េង
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់តុលាការសាលាឧទ្ធរណ៍ ដែលមានចៅក្រម ៣
រូប បានសំរេចតម្កល់ការសំរេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ
ដោយបន្តឃុំខ្លួន លោក ម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស។
មាន
អាយុ ៧១ ឆ្នាំ លោក ម៉ម សូណង់ដូ ជាប់ចោទក្នុងរឿងបង្កើតតំបន់អបគមន៍
ប្រឆាំងរដ្ឋាភិបាលកម្ពុជា តាមរយៈជម្លោះដីធ្លីនៅភូមិប្រម៉ា
ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ម៉ម សូណង់ដូ
ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ តុលាការសាលាដំបូង រាជធានីភ្នំពេញ
បានប្រកាសសាលក្រម ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ
និងពិន័យជាប្រាក់ ១០ លានរៀល។
ចំណែកអ្នកភូមិ ១២
នាក់ផ្សេងទៀត ក៏ត្រូវបានចៅក្រម សម្រេចផ្តន្ទាទោសចំពោះមុខ
និងកំបាំងមុខ ដាក់ពន្ធនាគារពី ១០ ខែ រហូតដល់ ៣០ ឆ្នាំ។
ក៏ប៉ុន្តែក្នុងនោះ មានអ្នកភូមិ ៩ នាក់ ត្រូវបានតុលាការ សម្រេចព្យួរទោស
និងកាត់តម្រឹមទោស។ ពោលគឺមិនមានអ្នកភូមិណា
ត្រូវជាប់ពន្ធនាគារទៀតទេ ក្រៅពីលោក ម៉ម សូណង់ដូ
ក្នុងរឿងជម្លោះដីនៅខេត្តក្រចេះនោះ។
រីឯអ្នកភូមិ ៣ នាក់
ដែលកំពុងគេចខ្លួន ហើយត្រូវបានរដ្ឋាភិបាល ប្តឹងចោទប្រកាន់ថា
ជាមេក្លោង ដឹកនាំបង្កើតតំបន់អបគមន៍ ក្នុងជម្លោះដីធ្លី នៅខេត្តក្រចេះ
គឺឈ្មោះ ប៊ុន រដ្ឋា ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ
ឲ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ។ រីឯបុរសពីរនាក់ទៀត
ដែលកំពុងរត់គេចខ្លួន គឺឈ្មោះ លោក សុខ តុង និងលោក ប៊ុន ឆយ
ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ។
យ៉ាងណាក៏ដោយ សាលក្រមផ្តន្ទាទោស លោក ម៉ម សូណង់ដូ ត្រូវបានមជ្ឈដ្ឋានជាតិ
និងអន្តរជាតិ រាប់ទាំងសហរដ្ឋអាមេរិក បារាំង និងសហភាពអឺរ៉ុប ជាដើម
បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ថ្កោលទោស ហើយថា
តុលាការមិនឯករាជ្យ ជាដើម។
ក៏ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើសន្និសីទកាសែត
ច្រានចោលការចោទប្រកាន់ ហើយថា រដ្ឋាភិបាល មិនបានលូកដៃ
លើឯករាជ្យភាពរបស់តុលាការ ក្នុងករណីលោក ម៉ម សូណង់ដូ ឡើយ៕
3 comments:
Why are they letting these phucks come and talk so freely? Why let these white people take pictures and record with camcorders? What's going on? Is Hun Sen getting old and mellow? Time you should learn some techniques from Chinese security forces.
subei, u needs to teach ur country
for better living, for better human rights, for better democracy,,
ur country is worsed tham cambodia
1- Communism and 2- Hun Senism (mania), they’re both expressing their nonsense comments.
Post a Comment