A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 26 December 2012

Hun Sen mocked Kem Sokha by accusing him of making false promises about paying old people $10 a month in pension លោក ហ៊ុន សែន ឡកឡឺយ​ដាក់​លោក កឹម សុខា ថា​ដើរ​ឃោសនា​បោក​ប្រាស់​ពលរដ្ឋ

Hun Sen said it's impossible to pay 2-3 million old age people $10 a month, but Kem Sokha said it can be done after cutting corruption which can earn the government $500 million a year, increase tourism revenue from Angkor Wat entry fee and other measures.

The opposition said there are four ways in which the government can increase the revenue that can use to fund a $10 a month pension to old age people:

1. Tax on land concessions which can earn $182 million per year.
2. Impose profit tax on casino which can earn $300 million per year . Currently, the government only collected $20 million per year from casino tax.
3. Proper administration of imported oil tax which can raise $481 million per year. Currently, the government only collected $161 million per year.     
4. Tax on entrance tickets to visit Angkor Wat which can earn $140-$150 million per year. 

ដោយ កែវ និមល 2012-12-25 RFA

ជា​ថ្មី​ម្ដង​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡកឡឺយ​ដាក់​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ថា បាន​ដើរ​ឃោសនា​បោក​ប្រាស់​ប្រជាពលរដ្ឋ។

RFA/Sok Serey
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​ ផ្កាយ​៥ របស់​វៀតណាម នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២។
ក្នុង​សារ​នយោបាយ​ដែល​លោក ហ៊ុន សែន មិន​បាន​និយាយ​ចំ​ឈ្មោះ តែ​គេ​ដឹង​ថា​សំដៅ​លើ​លោក កឹម សុខា នោះ លោក ហ៊ុន សែន បាន​រិះគន់​ថា បក្ស សិទ្ធិ​មនុស្ស បាន​សន្យា​ថា​នឹង​ជូន​ប្រាក់​ខែ​ដល់​មនុស្ស​ចាស់​ជរា ប្រសិន​បក្ស​នេះ​ឈ្នះ​ឆ្នោត។ ការ​សន្យា​បែប​នេះ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា ជា​រឿង​មិន​អាច​ធ្វើ​ទៅ​បាន។ ក៏ប៉ុន្តែ លោក កឹម សុខា ឆ្លើយ​ថា លោក​អាច​ធ្វើ​បាន​ដោយ​ងាយ គឺ​គ្រាន់​តែ​បំបាត់​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី២៥ ធ្នូ ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ធ្វើ​ជី​កសិកម្ម​នៅ​ខេត្ត​កណ្ដាល ថា មាន​អ្នក​នយោបាយ​ខ្លះ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា បើ​សិន​ជា​ខ្លួន​ឈ្នះ​ឆ្នោត នឹង​បើក​ប្រាក់​ខែ​ឲ្យ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង​ទៅ ក្នុង​១ខែ ៤ម៉ឺន​រៀល​លុយ​ខ្មែរ ឬ​ប្រហែល ១០​ដុល្លារ​អាមេរិក។ លោក ហ៊ុន សែន បាន​និយាយ​ថា ពាក្យ​សន្យា​នោះ​ជា​ពាក្យ​សន្យា​ដែល​មិន​អាច​ធ្វើ​បាន។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំ​ថា​ឱ​ស្រុក​ខ្មែរ​យើង​រលាយ​ រហ័ស​ហើយ ឲ្យ​តែ​សន្យា​បែប​នេះ។ ឥឡូវ​យើង​គិត​ស្រុក​ខ្មែរ​យើង មនុស្ស​ចាប់​ពី​អាយុ ៦៥ ឡើង​ទៅ មាន​ប្រហែល ២​លាន​ទៅ ៣​លាន នេះ​ហើយ​ជា​កិច្ច​សន្យា គឺ​ស្រួល​ណាស់ នេះ​ហើយ​ជា​កិច្ច​សន្យា គឺ​ស្រួល​ណាស់។ ហើយ​មាន​អ្នក​ខ្លះ​ថា សុំ ៥​ម៉ឺន ៥​ម៉ឺន​ក៏​បាន។ ៦​ម៉ឺន ៦​ម៉ឺន​ក៏​បាន យី! នែ​អា​ឡើង​រហ័ស​នោះ​ស្រួល​ណាស់​វើយ តែ​ពិបាក​បំផុត ពិបាក​អា​អ្នក​នៅ​ផ្ទះ​ស្បូវ ទៅ​សន្យា​ធ្វើ​ផ្ទះ​ក្បឿង​ឲ្យ​គេ​នោះ។ ហើយ​ខ្លួន​ឯង​ជិះ​កង់​សោះ ទៅ​សន្យា​ថា បើ​ខ្ញុំ​ឈ្នះ​ឲ្យ​ម៉ូតូ កោត​តែ​ទៅ​រួច​ណាស់។ តែ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្លះ​និយាយ​ថា អញ​មិន​យក​ទេ​ម៉ឺន​នោះ អញ​យក​សែន​វិញ។ សែន​មាន​ន័យ​ថា ហ៊ុន សែន ពីព្រោះ​អញ​បាន​សុខ​យូរ​ហើយ​ដោយ​សារ សែន នោះ ទៅ​យក​អី​អា​ម៉ឺន​ខ្យល់​នោះ»
លោក ហ៊ុន សែន បាន​និយាយ​ទៀត​ថា ក្នុង​នាម​លោក​ជា​នាយក​រដ្ឋមន្ត្រី​នោះ លោក​ក៏​ចង់​បើក​ប្រាក់​ខែ​ឲ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា ដែរ ប៉ុន្តែ​រដ្ឋ​វា​គ្មាន​លុយ ដូច្នេះ​មិន​ដឹង​បាន​ប្រាក់​ពី​ណា​មក​ចែក​ឲ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា នោះ៖ «ខ្ញុំ ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ច្រើន​ជាង​ហ្នឹង ឲ្យ​ដល់​សែនៗ​នោះ តែ​វា​អត់​មាន​លុយ ធ្វើ​ម៉េច? វា​មិន​មែន​ជា​រឿង​លេង​ឯ​ណា? តែ​អា​នេះ​ វា​ជា​សិទ្ធិ​របស់​គេ​ទេ។ ប៉ុន្តែ​ទម្លាប់​ស្រុក​ខ្មែរ​យើង​វា​តែ​ប៉ុណ្ណឹង​ទៅ​ហើយ មិន​ទាន់​ដល់​រដូវ​ឃោសនា​ផង ឃោសនា​បាត់​ទៅ​ហើយ»
ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ឆ្លើយ​តប​ចំពោះ​មតិ​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត ខណ្ឌ​នានា លោក​តែង​តែ​លើក​ឡើង​ថា សុំ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស សិទ្ធិ​មនុស្ស ហើយ​បើ​សិន​ជា​គណបក្ស សិទ្ធិ​មនុស្ស ឈ្នះ​ឆ្នោត នឹង​រៀបចំ​ឲ្យ​មាន​ថវិកា​ជាតិ​ជួយ​ទ្រទ្រង់​មនុស្ស​ចាស់​ចាប់​ពី​អាយុ ៦៥​ឆ្នាំ​ឡើង​ទៅ ក្នុង​១ខែ ៤​ម៉ឺន​រៀល​លុយ​ខ្មែរ ឬ​ប្រហែល ១០​ដុល្លារ​អាមេរិក។
ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ លោក កឹម សុខា សមាជិក​សភា និង​ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង ឲ្យ​ដឹង​ថា ការ​ជួយ​ផ្គត់ផ្គង់​មនុស្ស​ចាស់ ជា​គោល​នយោបាយ​គណបក្ស​លោក ហើយ​លុយ​ជួយ​ទាំង​នោះ​បាន​មក​ពី​ថវិកា​ជាតិ៖ «យើង ​ឃើញ​គ្រាន់​តែ​ថវិកា​បាន​មក​ពី​វិស័យ​ទេសចរណ៍​នោះ គឺ​មាន​ទេសចរ ៣​លាន​នាក់ បាន​ចំណូល​ប្រហែល ១២០​លាន​ដុល្លារ ហើយ​យើង​នៅ​លុយ​បំបាត់​អំពើ​ពុក​រលួយ ហើយ​លុយ​ចូល​ពី​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត។ ហើយ​យើង​ខ្ញុំ​ហ៊ាន​សន្យា យើង​ធ្វើ​បាន ហើយ​បើ​យើង​ខ្ញុំ​ធ្វើ​មិន​បាន គឺ​ចុះ​ចេញ​ពី​តំណែង​ភ្លាម​តែ​ម្តង»
លោក កឹម សុខា បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទាក់​ទង​ការ​ជួយ​មនុស្ស​ចាស់​នេះ ដោយ​សារ​លោក ហ៊ុន សែន មាន​ការ​ព្រួយ​បារម្ភ​ថា ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ដែល​លោក កឹម សុខា ដឹក​នាំ ហើយ​ម៉្យាង​ទៀត ដោយ​សារ​លោក ហ៊ុន សែន កាន់​អំណាច​ជា​យូរ​មក​ហើយ តែ​មិន​ដែល​បាន​គិតគូរ​ជួយ​មនុស្ស​ចាស់​សោះ។
លោក កឹម សុខា៖ «ពីព្រោះ​អី​ដែល​បាន​សន្យា គឺ​ខ្ញុំ​បាន​ធ្វើ។ ហើយ​អី​ដែល​គាត់​សន្យា គាត់​អត់​បាន​ធ្វើ​ច្រើន​ណាស់។ អីចឹង​ហើយ​បាន​ជា​គាត់​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ​គោល​នយោបាយ​ នេះ។ ហើយ​គោល​នយោបាយ​នេះ ប្រទេស​ជាច្រើន​លើ​ពិភពលោក គេ​បាន​ធ្វើ​ច្រើន​ណាស់។ ក្នុង​នាម​រដ្ឋាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ។ បើ​គាត់​ចង់​ធ្វើ គាត់​ធ្វើ​បាន​ច្រើន​យ៉ាង​ណាស់។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា គាត់​ទុក​លុយ​ឲ្យ​ពុក​រលួយ ខ្ជះខ្ជាយ​អត់​ប្រយោជន៍​ជាច្រើន។ មាន​បញ្ហា​ធំៗ​ជាច្រើន​ដែល​គាត់​ធ្វើ​មិន​បាន»
ការ​មាន​មតិ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​លោក កឹម សុខា អំពី​កម្មវិធី​នយោបាយ​នានា​ក្នុង​ពេល​នេះ ដោយ​សារ​ការ​បោះ​ឆ្នោត​រើស​សមាជិក​រដ្ឋសភា​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ កក្កដា កាន់​តែ​ឈាន​ជិត​មក​ដល់​ហើយ។ បច្ចុប្បន្ន​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី មិន​ទាន់​អាច​ចូល​មក​ក្នុង​ប្រទេស​បាន និង​ត្រូវ​អាជ្ញាធរ​លុប​ឈ្មោះ​ចេញ​មិន​ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ ដូច្នេះ​នៅ​សល់​តែ​លោក កឹម សុខា ជា​បេក្ខជន​ម្នាក់​គត់​ដែល​មាន​សក្ដានុពល​អាច​ប្រជែង​តំណែង​នាយក​ រដ្ឋមន្ត្រី​ជាមួយ​លោក ហ៊ុន សែន បាន៕

1 comment:

Anonymous said...

បងប្អូនខ្មែរម្ចាស់ឆ្នោតគួរជ្រើសរើស$10 ក្នុងមួយខែ វាប្រសើរជាង ប៊ីចេងកន្លះគីឡូសុីប្រាំឆ្នាំ
ឬ ក៏ សារុងមួយ ( $2 ) ស្លៀកប្រាំឆ្នាំ ។ បើលោកកឹម សុខាថាផ្តល់ប្រយោជន៍ឲ រាស្ត្រច្រើន
គួរឲខ្មែរសាកល្បងដែរ បើសិនជាមិនកើតដូចការសន្យា ទើបលោកហុ៊ន សែន មានសឹទ្ធនិយាយ
រិះគន់ មិនត្រូវឡូឡា ព្រោះតែខ្លួនឯងគ្មានមធ្យោបាយ ក៍ដូចជាសារភាពថាខ្លួន (ហុ៊ន សែន ) មិន
អាចកំចាត់អំពើពុករលួយបាន ។