A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Tuesday, 25 December 2012

Hun Sen: Japan-donated bridges help Cambodia's economic growth សម្តេចតេជោ៖ ជំនួយស្ពានជប៉ុន ជួយឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច

(ថ្ងៃទី 25 ធ្នូ 2012,) | ដោយ: រតនា  CEN
ភ្នំពេញ: ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឲ្យ​តំណាង នៃ​អង្គការ JICA ជប៉ុន ដែល​ចប់​អាណត្តិ​បំពេញបេសកកម្ម​នៅ​ប្រទេស​កម្ពុជា ចូល​សម្តែង​ការគួរសម និង​ជម្រាបលា​សម្តេច នៅ​វិមាន​សន្តិភាព កាលពី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១២​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា លោក អ៊ាង សុផ្លែត ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា លោក Suzuki Yasujiro តំណាង​អង្គការ JICA ប្រចាំ​នៅ​កម្ពុជា ក្នុងឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​អាណត្តិ​ការងារ​នៅ​កម្ពុជា​នោះ គឺ​លោក​បាន​ជម្រាបជូន​សម្តេច​ថា ក្នុង​រយៈពេល ៣​ឆ្នាំ ៤​ខែ ដែល​លោក​មក​បំពេញបេសកកម្ម​ជា​តំណាង​អង្គការ JICA នៅ​កម្ពុជា​នោះ បាន​ចូលរួមចំណែក​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​បាន​ចូលរួម​ជំរុញ​អ្នកវិនិយោគទុន​ជប៉ុន ឲ្យ​ចូលមក​ធ្វើការ​វិនិយោគទុន​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែច្រើន​។ លោក​មានការ​រំភើបចិត្ត​យ៉ាងខ្លាំង ចំពោះ​ទំនាក់ទំនង និង​សណ្ឋាន​ចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លុះបញ្ចាំង​ទឹកចិត្ត នៅពេលដែល​មានការ​រញ្ជួយ​ដី នៅ​ប្រទេស​ជប៉ុន នា​ឆ្នាំ​២០១១​នោះ គឺ​ប្រជាជន​កម្ពុជា​បានផ្តល់​នូវ​វិភាគទាន ដែល​ឆ្លុះបញ្ចាំង​នូវ​ការយកចិត្តទុកដាក់ ស្រឡាញ​រាប់អាន ចំពោះ​ប្រជាជន​ជប៉ុន​។​

​លោក អ៊ាង សុផ្លែត បាន​មានប្រសាសន៍​បន្តថា នៅក្នុង​អាណត្តិ​តំណាង​អង្គការ JICA ប្រចាំ​នៅ​កម្ពុជា​នោះ លោក​បានធ្វើ​ការចរចា​សម្របសម្រួល​លើ​ការអនុវត្តន៍​គម្រោង​ជាច្រើន ដែលជា​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា មាន​គម្រោង​ជា​ហិរញ្ញប្បទាន ដែលមាន​ទឹកប្រាក់​ប្រមាណ ៣៦០ លាន​ដុល្លារ​អាមេរិក និង​គម្រោង​សាងសង់​ស្ពាន​អ្នក​លឿង គម្រោង​ស្តារ​ផ្លូវជាតិ និង​គម្រោង​បំពាក់​ឧបករណ៍​នៅតាម​មន្ទីរពេទ្យ​នានា នៅ​កម្ពុជា​។​


​ ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​លោក Suzuki Yasujiro ថា នៅក្នុង​អាណត្តិ​របស់លោក បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អ្នក​លឿង ដែល​មិនមែន​សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​អាស៊ាន និង​សម្រាប់ធ្វើ​សមាហរណកម្ម​តំបន់​មេគង្គ​ផងដែរ​។

​នៅក្នុង​ជំនួប​ នោះ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្តទៀតថា ជំនួយ​របស់​ជប៉ុន បាន​ជួយ​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​កើនឡើង ហើយ​និង​ចួ​ល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ជួយ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​ថែមទៀត ហើយ​សម្តេច​បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា ទាំង​សម្ភារៈ ទាំង​ថវិកា ទាំង​ផ្នែក​ច្បាប់​៕ J

No comments: