A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 31 December 2012

Hun Sen explains that the government has no ability to increase civil servants' salary [but he has the ability to make his family becomes millionaires into the next generations] សម្តេចនាយក​រដ្ឋមន្ត្រី ពន្យល់​ពី​ការ មិន​អាច​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ ឲ្យ​ខ្ពស់ តាម​ចិត្ត​ចង់

ម្នាលភ្នែកមួយសារភាពថា  ខ្លួនគ្មាន​សមត្ថ​ភាពរកប្រាក់មកដំឡើងប្រាក់​ខែ  ជូន​មន្ត្រី​រាជាការ និង​គ្រូបង្រៀនបានឡើយ តែរក​សំរាប់​ក្រុមគ្រួសារ​របស់នាយធ្វើមហាសេដ្ឋី​តពូជបាន..
................................................

The opposition Sam Rainsy Party MPs joined the workers today (31/12/12) in protesting to demand a minimum wage increase from $61 to $150 per month.
(ថ្ងៃទី 30 ធ្នូ 2012,) | ដោយ: លី សិលា CEN
ខេត្តតាកែវ: ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប​បាន​មានប្រសាសន៍ថា បើសិន​ជា​ត្រូវ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ ប៉ូលិស​ទាហាន នោះ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន ប្រឡាយទឹក សាលារៀន និង​មន្ទីរពេទ្យ សម្រាប់​ប្រជាពលរដ្ឋ នឹង​មិន​អាចធ្វើ​បាន​ទៀត​ទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ក៏​ចង់ឲ្យ​ប្រាក់ខែ​មន្ត្រីរាជកា​រ ទទួលបាន​ប្រាក់ខែ​ខ្ពស់​ផង​ដែរ​។ តែ​សំខាន់ ថា​តើ​យើង​បាន​លុយ​នោះ មកពីណា​?​។ សម្តេច ហ៊ុន សែន បាន​ពន្យល់ថា រឿង​ប្រាក់ខែ​នោះ មាន​ពីរ​។ មួយ​នៅ​លើ​ក្រដាស់ និង​មួយ​ទៀត សាច់​ប្រាក់សុទ្ធ​។ បើសិនជា​សរសេ​រលើ​ក្រដាស់ មិន​ជា​បញ្ហា​ទេ​។ តែ​បើ​យក​ក្រដាស់​​អាណត្តិ​សាច់ប្រាក់​នោះ ទៅ​បើ​កលុយ​នៅ​រតនាគារ​ជាតិ គឺ​យើង​មិន​មាន​ប្រាក់ បើក​ទេ​។​

​មួយវិញទៀត សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា "​បើសិនជា​អ្នក​នយោបាយ ឃោសនា​សន្យា​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​នោះ គឺ​គេ​នឹង​យកពន្ធ​ដី ហើយ​​ត្រូវតែ​តម្លើង​ពន្ធ ដើម្បី​តម្រឹម​ប្រាក់ខែ​។ អីចឹង​ទេ បើ​យើង​គិតតែ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​តែ​ប៉ុន្មាន​សិប​ម៉ឺន​នាក់ តើ​ប្រជាជន ១៤ លាន​នាក់​ទៀត បាន​អី​?​។ ជា​ផ្លូវថ្នល់ ជា​ប្រឡាយទឹក ជា​សាលារៀន ជា​មន្ទីរពេទ្យ ជា​ថ្នាំពេទ្យ ជា​បរិក្ខា​ពេទ្យ បាន​អី​?​។ បើ​នាំ​គ្នា ហ៊ឺហា​តែ​សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តើ​បាន​អី​? ប្រជាជន​បាន​អី​?"​។​


​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា "​រាល់ថ្ងៃនេះ ឆ្នាំនេះ យើង​មាន​អតិ​រាជ​គណនេយ្យ​ចរន្ត​ជា​ង ១.០០០ ពាន់​លាន ( រៀល )​។ យើង​អាច​បង្កើត​ប្រាក់ខែ​បាន​លើសពីនោះ ( លើស​ពី​ការ​តម្លើង ២០ % ក្នុង​មួយ​ឆ្នាំ )​។ នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត យើង​នឹង​កើន​ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ២០% ទៀត ព្រោះ​ខ្ញុំ​បាន​ចុះហត្ថលេខា​រួចហើយ​។ អីចឹង បើ​ចង់​តម្លើង​ដល់ ២៥% ក៏​យើង​អាច​ឡើង​បាន​។ ក៏ប៉ុន្តែ​យើង​មិន​អាច​យក​អា​លុយ​ជាង មួយ​ពាន់ ពាន់​លាន​នោះ ដែល​ប្រហាក់​ប្រហែល​​ជា ៤០០ លាន​ដុល្លារ យក​ទៅ​វិនិយោគ ធ្វើ​ផ្លូវ​ថ្នល់ ធ្វើ​ប្រឡាយទឹក ធ្វើ​ស្អីៗ​បាន​ទៀត​ទេ​"​។​

​ ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ខាងលើនេះ បាន​ធ្វើឡើង តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដល់​រដូវ​ឃោសនា​បោះឆ្នោត​ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ និង​នាយករដ្ឋ​មន្ត្រី នា​ខែ​កក្កដា ឆ្នាំ​២០១៣​។​

​ គណបក្សប្រឆាំង រួមមាន​៖ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស តែងតែ​លើកឡើង​ពី​គោលនយោបាយ តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ខណៈ​ដែល​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ សព្វថ្ងៃ មាន​ប្រាក់ខែ​តិចតួច ដែល​មិន​អាច​ចំណាយ​គ្រប់គ្រាន់​លើ​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​តែ​ទំនិញ​សព្វសារពើ​ឡើងថ្លៃ​ខ្ពស់​។​

​ក្នុងនោះ គ្រូបង្រៀន មាន​ប្រាក់ខែ​ទាប​បំផុត ត្រឹមតែ ៤០ ដុល្លារ ហើយ​ក្រុម​សមាគម​គ្រូបង្រៀន​របស់​លោក រ៉ុង ឈុន តែងតែ​ធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់​៕​

5 comments:

Anonymous said...

Hun Sen can but he wont. Everyone under him earns $50 a month from government wage but under the table they earn $500 a month from corruption and bribery.

Hun Sen will never admit to his stupidity that leads country to be the corrupted country and least developed country because Hun Sen likes to hear people crying in the street with the pictures of him and his wife instead of the King and Queen.

Anonymous said...

4:17 AM, Hun Sen pay officials less, but he allows them to commit corruption which cost Cambodia $500 million a year. Because of corruption, government lost $500 million a year and therefore has no money to pay them wage increase. However, only senior officials can commit corruption to get rich, the junior officials, like teachers, are still poor.

Anonymous said...

បើមិនខ្មេះ............!
១- បើមិនក្លាហានបានតែអួត កំពុងវក់ឆ្កួតនឹងបុណ្យសក្ដិ
បាត់បង់អ្វីៗមិនខ្ចីភ្ញាក់ ត្រូវតែទម្លាក់ចុះខ្លួនឯង ។
២- កុំវីរជនធ្ងន់នគរ ពោលពាក្យបោកភរស្រែកក្ដែងៗ
ឲ្យខ្មែរខ្វាក់ថ្លង់ល្ងង់ខ្លាចក្រែង កុំចង់ចិញ្ចែងល្បែងថ្ពិនភ្នែក ។
៣- ត្រួតស្រុកមិនកើតឆើតតែមាត់ កុំអួតអភិវឌ្ឍន៍ហើយបែងញែក

ដេញប្រជាជនរើពុនរែក ស្គាល់តែទឹកភ្នែកគ្មានថ្ងៃស្រាក ។
៤- បើនៅឆ្កួតឡប់ស្អប់ជាតិឯង កុំនៅសំញែងត្រូវសម្រាក
បើស៊ីឆ្អែតហើយត្រូវឈប់ផ្អាក កុំនាំពិបាកទៅថ្ងៃមុខ ។
៥- មិនមែនស្រុកឯងតែម្នាក់ឯងទេ ត្រូវចេះឲ្យគេជួយដាក់ទុក
ហាឡើងអួតអាងជាប្រមុខ ពូកែគ្រលុកអ្នកខាងក្រោម ។
៦- មិនខ្មេះដឹកនាំស៊ាំអំណួត ពុលទឹកមាត់ឆ្កួតទាំងចង្កោម
ខ្មែរល្ងង់មិនយល់ស្ដាប់រង៉ោម មន្ត្រីរោមចោមព្រោះចង់រស់ ៕
21-01-2012 ម៉ោង 23 និង 50 នាទី

Anonymous said...

ក្បួនកុម្មុយនីសគឺអញ្ចឹង !  មេបក្សកុម្មុយនីសយល់ថា ត្រូវឲប្រជាជនទទួលទានខ្វះខាត ដើម្បីឲប្រជាជនរវល់គឹតតែពីបញ្ហាក្រពះមួយមុខគត់
ព្រោះថា កាលណាក្រពះពួកស្រទាប់ក្រោមនោះបានហូបចុកឆ្អែត ពួកគេនឹងយកខួរក្បាលទៅគឹតពីរឿងប្រឆាំងនឹងការគ្រប់គ្រងរបស់បក្ស
កុម្មុយនីសជាមិនខាន ។ ហុ៊ន សែនដែលបានធំធាត់ក្នុងព្រៃ ចេះដឹងក្តីតាមទ្រឹស្តីអ៊ុំម៉ៅ & អ៊ុំហូ របស់គាត់ កំពង់តែអនុវត្តក្បួនកុម្មុយនីស 
ដើម្បីគ្រប់គ្រងអំណាចយូរអង្វែង : អ្នករាជការត្រូវ​ឲប្រាក់ខែតិច កសិករត្រូវឲដីស្រែតិច អ្នករៀនសូត្រត្រូវឲរៀនតិច (ក្រៅពីវណ្ណ:ដឹកនាំ ) ។
និយាយរួម របបផ្តាច់ការ ពួកស្រទាប់អ្នកដឹកនាំ តែងតែប្រមូលអ្វីៗពីវណ្ណ:ដែលត្រូវគេដឹកនាំ ដោយប្រើកម្លាំងអាវុធ ហើយ មានតែកម្លាំង
អាវុធទេដែលអាចកំចាត់ពួកជិះជាន់ទាំងនេះបាន ឧ. ប្រធានាធិបតី Reagan ក៏ត្រូវកំចាត់ សហភាពសូវៀតដោយការប្រកួតប្រជែងគ្នាខាង
សព្វាវុធ star war រហូតដល់សហភាពសូវៀតយល់ថាកម្លាំងបាយរបស់ខ្លួនអន់ជាងគេ រហូតដល់ក្ស័យធន ទើប Gorbachev សុខ
ចិត្ត រួមតុចចារ ...។ ហើយ អាពត សាដាម កាដាហ្វី បិនអាលី មូបារ៉ាក់ ក៏ត្រូវអស់អំណាច ដោយសារកម្លាំងបាយ របស់អ្នកប្រឆាំងខ្លាំង
រហូតដល់ពួកផ្តាច់ការទាំងនោះទប់ទល់លែងបានដែរ ។ សង្ឃឹមបោះឆ្នោត ឲឈ្នះ ជនផ្តាច់ការ ? សួរ កាដាហ្វីទៅ ! ប្រជាជនគាំទ្រវា៩៩.៩៩% ៕

FAST LOAN OFFER whats-App +918929509036 said...

Hello Everybody,
My name is Mrs Sharon Sim. I live in Singapore and i am a happy woman today? and i told my self that any lender that rescue my family from our poor situation, i will refer any person that is looking for loan to him, he gave me happiness to me and my family, i was in need of a loan of $250,000.00 to start my life all over as i am a single mother with 3 kids I met this honest and GOD fearing man loan lender that help me with a loan of $250,000.00 SG. Dollar, he is a GOD fearing man, if you are in need of loan and you will pay back the loan please contact him tell him that is Mrs Sharon, that refer you to him. contact Dr Purva Pius, call/whats-App Contact Number +918929509036 via email:(urgentloan22@gmail.com) Thank you.