Heng Samrin's memoir, Heng Samrin: A Man of the People, written by Peter Starr and published in three languages: Khmer, English and Vietnamese, is launched today.
Heng Samrin Book English Final
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានផ្សព្វផ្សាយសៀវភៅមួយក្បាល មានចំណងជើងថា “ហេង សំរិន បុរសរបស់ប្រជាជន” ដែលពិពណ៌នាពីជីវិតតស៊ូ របស់លោកដើម្បីជាតិ ពង្រឹងសន្តិសុខ និងសន្តិភាព កិច្ចការពារអធិបតេយ្យភាព និងការអភិវឌ្ឍមាតុប្រទេស។
លោក ប៉ែន បញ្ញា សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានថ្លែងក្នុងពិធីផ្សព្វផ្សាយសៀវភៅ “ហេង សំរិន បុរសរបស់ប្រជាជន” ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ នៅវិមានរដ្ឋសភាថា លោក Peter Starr ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានកត់ត្រានិងបង្ហាញ ក្នុងកម្រងក៏មានអត្ថន័យ នូវរូបថត និងរូបភាព ចំនួន១១១ទំព័រ ដោយគូសបញ្ជាក់អំពីដំណាក់កាលសំខាន់ៗជាប្រវត្តិនៃជីវិតរបស់សម្តេច ហេង សំរិន។
លោកថា សៀវភៅនោះ បានពិពណ៌នាថា ចាប់ផ្តើមពីយុទ្ធជនបដិវត្តន៍ លោក ហេង សំរិន បានផ្តាច់ខ្លួនចេញពី ខ្មែរក្រហម ហើយក្លាយជាអ្នកដឹកនាំ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ប្រមុខរដ្ឋ ថ្នាក់ដឹកនាំបក្សប្រជាជានបដិវត្តន៍កម្ពុជា ឧត្តមប្រឹក្សាព្រះមហាក្សត្ស ហើយច្ចុប្បន្នជាប្រធានរដ្ឋសភា។
សម្តេច ហេង សំរិន ជាកូនប្រុសនៃគ្រួសារ របស់កសិករខ្មែរធម្មតាមួយ សម្តេចបានរស់នៅ តស៊ូ និងបំរើមាតុប្រទេសយ៉ាងត្រឹមត្រូវ ប្រកបដោយ វីរភាព ខ្ពស់ ក្រោមទង់ជាច្រើន។
កម្រងនិពន្ធនេះ ឆ្លុះបញ្ចាំងពីបុគ្គលភាពរបស់សម្តេច ហេង សំរិន កុលបុត្រខ្មែរដ៏សាមញ្ញមួយរូប មានគុណបំណាច់យ៉ាងធំធេងចំពោះប្រជាជន និងមាតុភូមិសក្តិសម ជាបុរសដ៏ល្បីល្បាញ របស់ប្រជាជនក្នុងចំណោម ឥស្សរជនឆ្នើមៗរបស់កម្ពុជា។
ជាមួយគ្នានេះដែរ លោក ប៉ែន បញ្ញា បានដកស្រង់សម្តីក្នុងសៀវភៅរបស់លោកស្រី Margaret Slocomb ប្រវត្តិវិទូជនជាតិអូស្រ្តាលី អ្នកនិពន្ធនៃ សៀវភៅក្រោមចំណងជើង សាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៧៩-១៩៨៩ បានសសេរថា “ពិតជាមានភ័ព្វវាសនា … ដោយទទួលលោក ហេង សំរិន ជាអ្នកដឹកនាំបក្សនិងរដ្ឋ ជាបុរសរបស់ប្រជាជន ដែលគ្មានមហិច្ឆតាផ្ទាល់ខ្លួន ក្រៅពីតែទឹកចិត្តចង់ជំរុញឲ្យ សម្រេចជាបឋមនូវសេចក្តី ត្រូវការរបស់ប្រជាជន និងកិច្ចការពារបូរណភាពទឹកដី នៃប្រទេសជាតិរបស់ខ្លួនប៉ុណ្ណោះ”។
សូមជម្រាបថា សៀវភៅនេះរៀបចំបោះពុម្ភលើកទី១ ចំនួន ១០០០០ក្បាល ជាបីភាសា គឺភាសាខ្មែរចំនួន ៥០០០ក្បាល ភាសាអង់គ្លេងចំនួន ៥០០០ក្បាល និងភាសាវៀតណាម (កំពុងបកប្រែ) ដោយមានកិច្ចសហការល្អ រវាងអ្នកនិពន្ធ ក្រុមរៀបចំទំព័រ ក្រុមបកប្រែភាសា គណៈកម្មការ នីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា៕
1 comment:
Heng dumbRin was a traitor of this century last century was CheyjathaII.Heng dumbRin was Yuon agent gave his birth place to Yuon hanoi without a fight nor encourages anyone to fight for his ancestors' village.Heng dumbRin had committed "treason" should be hung in public arena like Sadam Husien of Iraq.
Heng dumbRin has no shame for betrayed his ancestors nor his countrymen for wealth,power,dollars,villas,luxuries cars etc.Heng dumbRin has sold out his head to serve Yuon his master interest only kill him if you see this traitor.
Kmenhwatt
Post a Comment