A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 3 December 2012

Heng Samrin declares his supports for Hun Sen's prime ministership for the 5th term and subsequent terms [Where is Chea Sim, the president of the CPP?] សម្តេច ហេង សំរិន៖គាំទ្រ បេក្ខភាពសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៥ និងអាណត្តិ បន្តបន្ទាប់ទៀត

Heng Sam Rin, the honourary president of the ruling Cambodian People's Party (CPP) and the chairman of the National Assembly, has declared publicly that he will support Hun Sen's candidacy for the prime ministership for the next term and beyond.


Hun Sen made the public declaration during a speech to commemorate the 34th anniversary of the birth the United Front for the Developments of the Cambodian Motherland on 2nd December 2012 in Chaktomoukh Theatre.


The United Front for the Developments of the Cambodian Motherland was formed on 2nd December1978 to topple the Pol Pot regime from power.
ភ្នំពេញ៖ អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានធ្វើការ ប្រកាសជាសាធារណៈ ដោយប្តេជ្ញាបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែនជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ និងអាណត្តិ បន្តបន្ទាប់ទៀត។
អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានមានប្រសាសន៍ ក្នុងឱកាសចូលរួមជាអធិបតីភាពនៅពិធីអង្គមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៤ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ថា ការប្រារព្ធពិធីនេះ គឺជាទិវាជាប្រវត្តិសាស្រ្ត ដែលបានរំដោះ និងសង្គ្រោះជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ឲ្យរស់រានមានជិវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជា ប្រជាធិបតេយ្យរបស់ពួកប៉ុលពត។

ព្រមជាមួយគ្នានេះដែរ សម្តេច ហេង សំរិនបន្តថា រដូវកាលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់ អាណត្តិ ទី៥ នឹងខិតជិតចូលមកដល់នាពេលខាងមុខនេះហើយ ហើយសម្តេចនឹងគាំទ្រនូវបេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាសម្រាប់ការ បោះឆ្នោតជ្រើសរើសតំណាង រាស្រ្តនៅអាណត្តិ ទី៥បន្តទៀត។
សម្តេចបានបន្តថា« រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗ មានដូចជាស្ពាន ផ្លូវថ្នល់ អាគារធំៗ ដែលពីមុនពុំធ្លាប់មានឥឡូវបានរីកសុះសាយនៅគ្រប់ទិសទី»។
សម្តេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការសកម្មភាពការងារសំខាន់ៗជាច្រើនទៀត ក្នុងនោះ ការលុបបំបាត់ឡូតិ៍នេសាទ និងការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី ចំពោះបញ្ហាដីធ្លី តាមរយៈការចាត់តាំងយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តនានាទូទាំងប្រទេស និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាបន្តបន្ទាប់ ដែលសកម្មភាពនោះ ទទួលបានការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងប្រជាជន គ្រប់មជ្ឈដ្ឋាន។
គួរបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានសំរេចនូវជោគជ័យជាច្រើនសម្រាប់ប្រទេស។ ជាក់ស្តែងនៅឆ្នាំ២០១២នេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលមានការចូលរួមពីសំណាក់ ប្រមុខមេដឹកនាំបណ្តាប្រទេសអាស៊ានទាំង១០ និងវត្តមានរបស់ប្រទេសមហាអំណាច សេដ្ឋកិច្ចមួយចំនួន ចូលរួម ក្នុងនោះមាន សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្រា្តលី ណូវែលហ្សេឡង់ ដោយ ទទួលបានជោគជ័យ និងលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ជូនប្រទេសជាតិ ក៏ដូច ជាក្នុងតំបន់ទាំងមូល។
អ្វីដែលធ្វើឲ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជា បានទទួលនូវមហាកិត្តិយស កេរ្តិ៍ឈ្មោះ និងកាន់តែល្បី សុះសាយលើឆាកអន្តរជាតិថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ គឺដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅក្នុងប្រទេសកម្ពុជា៕

8 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

បើការប្រជុំនោះធ្វើនៅកោះត្រល់ អូបាម៉ា ក៏ទៅប្រជុំទីនោះដែរ ហើយប្រហែលជាមិនបានឈៀងចូលមកជំរាបសួរលោកជំទាវធំដ៏មហិមា
នោះដែរ គ្មានអីគួរមោទនភាពសោះ ។ បើសិនសម្តេចហេង សំរិន មិនគាំទ្រ ក៏ សម្តេចហ៊ុន សែន សម្រេចចិត្តថាធ្វើនាយករដ្ឋមន្ត្រីមួយជីវិត
គ្នានអីមករារាំងបានទេ ។ 

Anonymous said...

Hun Sen said he will rule until he is 90 years old, that is another 30 years. After then he will find a way to transfer power to his sons.

I believe that Hun Sen might never step down voluntarily, but he will be toppled from power by force or forced out of power by assassination by one of his colleagues who get wait for him to give up powers. In short he will die in the hands of his comrades.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Heng Samrim and Hun Sen , who got more power? Heng Samrin is the man behind the scene, he's just as bad as Hun Sen or even more.

Anonymous said...

សូមកុំភ្លេចថាយួននៅសំឡុតពីក្រោយខ្នង!

Anonymous said...

A Rumor has been claimed in PP that Chea Sim was already dead about two months ago, but CPP hided out for the goodness of their coming election. Have you ever seen Chea Sim's announcement to condolence King Father's death on TV or radio?

Anonymous said...

Chea Sim was dead back when the rumor surfaced. Then the CPP played an old video clip to fool the public. He's gone with the King.