A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 December 2012

វាជារឿងបំបិទសិទ្ធិសេរីភាព តែមិនមែនរឿងសិស្សគេចសាលា និងលេងហ្គេមទេ


របប ហ៊ុន សែន បានចេញសារាចរណែនាំកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ ដោយកំណត់ ឲ្យបិទ អ៊ិនធឺណិតកាហ្វេ នៅក្រុងភ្នំពេញទាំងអស់នៅក្បែរសាលារៀន។ តែអាច បើកបានក្នុងចំ ងាយ ៥០០ ម៉ែត្រពីសាលារៀន ដោយសំអាង ហេតុផលថា ការមាន អ៊ីធឺណិត កាហ្វេនៅក្បែរសាលាធ្វើឲ្យ រំខានដល់ ការសិក្សារបស់សិស្ស ព្រោះពួកគេអាច គេចសាលាទៅ លេងហ្គេម និងអាចមើលរូបភាពអាស អាភាស និង ភាយន្តសិចផងដែរ។
បើតាមសារាចរ និងផែនទីនេះ មួយភ្នំពេញ នឹងគ្មានអ៊ីធឺណិតកាហ្វេទេ។ ការណ៍នេះក្រៅពីបិទ សិទ្ធិសេរីភាព របស់ប្រជាជនខ្មែរ គឺនឹងធ្វើឲ្យភ្ញៀវ ទេសចរណ៍បរទេសមិន ចូលចិត្តមកប្រទេស ខ្មែរទេ។
 
តាមការសិក្សា អត្រាអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានតែ ០,៥% តែប៉ុណ្ណោះ ហើយភាគ ច្រើន បំផុតគឺ​ប្រើតាមអ៊ីនធឺណិតកាហ្វេ។ តាមក្រសួងទូរគមនាគមន៍ផ្សាយឆ្នាំ២០១ បញ្ជាក់ ថាមានហាងអ៊ីន ធឺណិតកា​ហ្វេចំនួន២២៩ នៅទូទាំងប្រទេស ហើយក្រុងភ្នំពេញមាន ១១៨​កន្លែង។ បើបិទមែននោះនឹងពិតជា មានការ លំបាកខ្លាំងណាស់ ព្រោះអត្រាអ្នកប្រើអ៊ីនធីណិត​តាមផ្ទះនិងទូរស័ព្ទនៅមានកំរិតទាបបំផុត។
 
នេះបានពិតជាអស្ចារ្យ តាមពិតជាចេតនាបិទអ៊ីនធឺណិត ព្រោះខ្លាចប្រជាជនដឹងរឿងកាន់តែច្រើន ហើយ ការ បិទនេះមិនអាចហាមឃាត់ក្មេងមិនឲ្យគេចសាលា បានទេ ហើយក៏មិនអាចហាមឃាត់​មិនឲ្យក្មេងមើល រូបភាពឬភាពយន្តអាសអាភាសបានដែរព្រោះមានកាសែតភាយន្ត​លក់ថោកៗ​គ្រប់ទីកន្លែង។
សូមអានសារាចរ «ទីនេះ »

2 comments:

Anonymous said...

Hun Sen is the MAD DOG of the SEA .
Let use this word to call him.When the problem is country wide he call us to measure land. What he will use next? We are not the DOGS of the MAD DOG. A CHOR MAD Dog.អាជោ​​
អាឆ្កែឆ្កួត​អាឆ្កែដេកជោ
A Cambodian student

Anonymous said...

Students play game or Government plays game?