A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 1 December 2012

A boy died of snake bite because the doctor refused to inject him with anti-venom because it was reserved for Hun Sen's Youth Volunteers [Is the life of Hun Sen's volunteers more valuable than the life of this poor boy?] ក្មេងប្រុសម្នាក់ ត្រូវពស់ចឹកស្លាប់, ពេទ្យមានថ្នាំ តែសម្រាប់ទុកសង្គ្រោះយុវជនស្ម័គ្រចិត្តសម្ដេចតេជោ

A boy died of snake bite because the doctor refused to inject him with anti-venom because it was reserved for Hun Sen's Youth Volunteers [Is the life of Hun Sen's volunteers more valuable than the life of this poor boy?]
(ថ្ងៃទី 30 វិច្ឆិកា 2012,) | ដោយ: សូផុន Cambodia Express News
 
បន្ទាយមានជ័យ: ​ក្មេងប្រុស​ម្នាក់​ត្រូវ​ពស់វែកក្របី​ចឹក​បាន​ស្លាប់ នៅតាម​ផ្លូវជាតិ​លេខ​៥៦ បន្ទាប់ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក មិន​ព្រម​ព្យាបាល​ដោយ​ថា គ្មាន​ថ្នាំ រួច​បញ្ជូន​បន្តទៅ មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី កាលពី​យប់​ថ្ងៃទី​២៩ វិច្ឆិកា ២០១២​។ ថ្នាំ​សម្រាប់​ព្យាបាល​ពឹ​ស​ពស់​ចឹក និង​សត្វ​ពឹ​ស​ផ្សេងៗ​ទៀត មាន​ក្នុង​ត្រៀម​បំរុង​សម្រាប់​ព្យាបាល សង្គ្រោះ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ចុះ​វាស់វែង​ដីធ្លី​គោលដៅ​ខេត្តបន្ទាយមានជ័យ​ប៉ុណ្ណោះ​។​
​    ​
​ ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ សាមឿន តូ​ត អាយុ​៨​ឆ្នាំ មុន​ស្លាប់​រស់នៅ​ជាមួយ​ឪពុកម្ដាយ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​
​    ​
​ឃុ​យ សាមឿន អាយុ​២៨​ឆ្នាំ ជា​ឪពុក​របស់​ក្មេងប្រុស​រងគ្រោះ ប្រាប់​សារព័ត៌មាន​ថ្ងៃទី​៣០ វិច្ឆិកា​ថា កូនប្រុស​គាត់ បាន​លេង​ជាមួយ​ក្មេង​ទៀត ក្នុង​បរិវេណ​ដី​ផ្ទះ​នៅ​ភូមិ​ក្បាល​ទន្សោង ហើយ​ត្រូវ​ពស់វែកក្របី​ចឹក​ចំ​ជើងឆ្វេង បណ្ដាល​ឲ្យ​ស្រែក​ទ្រ​ហ៊ោ​យំ​ខ្លាំងៗ​និង​ដេក​ដួល​លើដី នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា ២០១២​។​
​    ​
​ គាត់​និយាយថា ភ្លាមៗ​នោះ​ខ្លួន និង​ប្រពន្ធ​ឈ្មោះ តឹក ចាន់ទី ដឹង​ពី​គ្រោះថ្នាក់​នៃ​ពស់​ពឹ​ស​វែកក្របី​ចឹក ក៏​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​។ ដល់​ពេទ្យ គ្រូពេទ្យ​ប្រចាំ​វេន​យប់​ម្នាក់​ក្រោយពី​ស្នើសុំ​ពី​ឪពុកម្ដាយ​អ្នកជំងឺ បានស្នើ​ឲ្យ​បញ្ជូន​កុមារា​រងគ្រោះ​បន្ត ទៅ​សង្គ្រោះ​ព្យាបាល​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​ មង្គល​បូរី (​ចម្ងាយ​ជា​៦០​គីឡូម៉ែត្រ តាម​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៦) ចុះ ព្រោះ​ពេទ្យ​មាន​ថ្នាំ​ព្យាបាល​ពឹ​ស​ពស់​ចឹក​ដែរ តែ​មិន​គ្រប់គ្រាន់​។ ថ្នាំ​មាន​សម្រាប់​ត្រៀម​បម្រុង​ទុក ព្យាបាល​សង្គ្រោះ​ពឹ​ស​ពស់​ចឹក លើ​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន ចុះ​វាស់វែង​ដីធ្លី​ក្នុងស្រុក​ថ្មពួក​ប៉ុណ្ណោះ​។​

​    ​
​ឪពុកម្ដាយ​ក្មេងប្រុស​ទោះ​អង្វរក​ពេទ្យ​យ៉ាងណា ក៏​ពេទ្យ​ថា ពុំមាន​ថ្នាំ​ព្យាបាល​ពឹ​សព​ស់​។​
​    ​
​ ស្ត្រី តឹក ចាន់ទី ម្ដាយ​ក្មេងប្រុស​រងគ្រោះ​ប្រាប់​សារព័ត៌មាន ក្នុង​សម្លេង​ដើម​ថា​: "​ខ្ញុំ​អង្វរ​ពេទ្យ​ជួយ​កូន​ខ្ញុំ​ផង​។ ពេទ្យ​ថា​ថ្នាំ​មាន (​ថ្នាំ​ព្យាបាល​ពឹ​សព​ស់​) តែ​មិន​ហ៊ាន​យកមក​ចាក់​ទេ ខ្លាច​ខុសច្បាប់ ព្រោះ​ទុក​សម្រាប់តែ​និស្សិត (​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ហ៊ុន សែន​)​។ ខ្ញុំ​និង​ឪ​វា​អង្វរ​ថា ថ្នាំ​នោះ​តម្លៃ​ប៉ុន្មាន​ក៏​ខ្លួន​រ៉ាប់​ចាយលុយ​ឲ្យ​តែ​សង្គ្រោះ​ជីវិត​កូន ​បាន តែ​ពេទ្យ​មិន​ហ៊ាន​យក​ថ្នាំ​ទុក​សម្រាប់​និស្សិត​នោះទេ​"​។​
​    ​
​ ក្មេងប្រុស សាមឿន តូ​ត ដែល​ពឹ​សព​ស់បាន​ចូល​ជ្រាប​ពេញ​សរសៃឈាម និង​យឺតយ៉ាវ​មិន​បានទទួល​ការព្យាបាល ហើយ​ត្រូវ​ធ្វើដំណើរ​តាម​ឡាន​ឈ្នួល​តម្លៃ ៤០.០០០ រៀល ក៏ត្រូវ​ស្លាប់​។ វា​ជា​កូនប្រុស​ទី​១ របស់​គ្រួសារ​កសិករ​នេះ​។​
​    ​
​ដោយ​មិនដឹង បុរស​ស្ត្រី​នេះ បាន​ដឹក​កូន​ដល់​ពេទ្យ​បង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ទើប​ជួប​ពេទ្យៗ​ប្រាប់ថា ក្មេង​នេះ​ស្លាប់បាត់​តាំងពី​យូរ​បន្តិច​ហើយ​។ បុរស​ស្ត្រី​បាន​ជួល​ឡាន​ដដែល ដឹក​ពួកខ្លួន​និង​សព​កូនប្រុស​ជាទី​ស្រឡាញ់​ទៅផ្ទះ​វិញ​ក្នុងតម្លៃ ៧០០.០០០ រៀល​។​
​    ​
​ឪពុកម្ដាយ និង​អ្នកភូមិ​សោកស្ដាយ​នូវ​ការស្លាប់​របស់​កុមារ​នេះ ហើយ​ឲ្យ​យោបល់​ថា បើ​ពេទ្យ​ព្រម​យកតែ​ថ្នាំ​ព្យាបាល​ពឹ​សព​ស់ ត្រៀម​បំរុង​សម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន តែ​ម្នា​ក់សិន ក៏​សង្គ្រោះ​ជីវិត​កូន​នេះ​បានដែរ​។ យុវជន​សម្ដេច​តេ​ជោ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ជាង​៧០​នាក់​។​
​    ​
​ ពួកគេ​ក៏​បង្កូក​គ្នា​ឲ្យ​ប្រយ័ត្ន​ខ្លួនឯង ចំពោះ​សុវត្ថិភាព​ខ្លួន និង​កូនចៅ​ពី​ពស់ ឬ សត្វ​មាន​ពឹ​ស​ចឹក ទេច ខាំ និង​គ្រោះថ្នាក់​ពី​មូលហេតុ​ផ្សេងៗ​ទៀត ហើយ​បើ​អាច​គួរ​រត់​រក​សេវា​សុខភាព​ឯកជន ចៀស​ជាង​សេវា​ពេទ្យ​សាធារណៈ ព្រោះ​ពេទ្យ​រដ្ឋ​នៅ​ខេត្ត​នេះ ស្ពឹក​ស្រពន់​ណាស់​។​
​    ​
​លោក គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​ប្រាប់​សារព័ត៌មាន​ថា “​តាមពិត​អាកា​រៈ ក្មេងប្រុស​រងគ្រោះ ពី​ពស់វែកក្របី​ចឹក​នោះ ធ្ងន់ធ្ងរ​ណាស់​ហើយ គឺ​ប្រកាច់​និង​ក្អួតចង្អោរ​ជាខ្លាំង​។ មន្ទីរពេទ្យ​ពុំមាន​ថ្នាំ​ចាក់​សង្គ្រោះ​ពឹ​សព​ស់​គ្រប់​ដូ​ស​ទេ បើ​ចាក់​សង្គ្រោះ​ព្យាបាល​ក៏​មិនជា​ដែរ ទើប​ខ្លាច​ក្មេង​នេះ​ស្លាប់​ក្នុង​ពេទ្យ​នេះ នាំ​ឲ្យ​ឪពុកម្ដាយ​ក្មេង​ខឹង​ពេទ្យ ទើប​ឲ្យ​បញ្ជូន​បន្តទៅ​ពេទ្យ​ខេត្ត​ចុះ​”​។​
​    ​
​លោក គឹម សំអុល និយាយ​បន្តថា “​ថ្នាំ​ចាក់​ព្យាបាល​ពឹ​ស​សត្វ​ពឹ​ស​ក្នុង​ពេទ្យ មាន​ទុក​បម្រុង​សម្រាប់តែ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ហ៊ុន សែន ប៉ុណ្ណោះ​។ គឺ​ទុក​ដោយឡែក មិន​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទេ​”៕​

7 comments:

Anonymous said...

it silly articles, stop fooling

Anonymous said...

All lives are precious not just Hun sen clans,this Doctor brokes his code of ethic,he/she shouldn't be a doctor,he/she plays God decided who'd die who'd not is wrong and unethical for Doctor that sworn in to serves and protects in medical school maybe I'm wrong in Srok Khmer code of ethic for physicians but in the west doctors has code of ethic they don't play God to choose to dies who id not....

Young Khmer professional

Anonymous said...

If it is true,


Well, this article referred to individual and not to Hun Sen. In this case I would say that the NURSE and not a real DOCTOR she/he is a real ignorant guy, probably, she/he got a warning from high ranking official and not to use this anti-venom freely for money, surely the corruption is known everywhere in Cambodia that’s why the warning existed and the NURSE respects too much the BOSS without any decision in order to save the human life or pleasing the BOSS for own interests, it is a big mistake after all. Therefore, I would say an ignorant NURSE exactly it is. Nevertheless, this behaviour should be corrected or eliminated once for all. Thanks!

Anonymous said...

Very unethical for the doctor/nurse to leave this boy to die while reserving the anti-venom for Hun Sen's volunteers who did not get bitten by the snakes yet. The boy got bitten so he should be treated first.

I think the doctor/nurse just use this as an excuse to extort the money from the boy's parents and when they don't have the money/or simply refused to pay they left him to die. Very unethical indeed!

Anonymous said...

That doctor deserves to die. Call themselves a doctor. How dare they.

Anonymous said...

That kind of doctor should get shot!

Anonymous said...

well, I'm not flabbergasted by this story, It's commonest to have this case happens in this country. I have seen sick people left to death.....I don expect much anything from this country. perhaps another term would put this country into vietnam's administration openly and totally. Well, what else to hope for?