A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 8 November 2012

Son Chhay seeks to negotiate with CPP over Sam Rainsy បក្ស​ប្រឆាំង​គ្រោង​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​ករណី​លោក សម រង្ស៊ី

Sam Rainsy Party lawmaker Son Chhay

PHNOM PENH, 8 October 2012 (Cambodia Herald) - Sam Rainsy Party lawmaker Son Chhay called Thursday for talks with the ruling Cambodian People’s Party to let exiled opposition leader Sam Rainsy return to Cambodia.

Speaking at the National Assembly, Son Chhay told Cambodia Express News, an affiliate of The Cambodia Herald, that he was preparing to send letters to CPP leaders.

He said he wanted Cambodia to have a culture of national reconciliation like Myanmar.

Tith Sothea, a member of the Press and Quick Reaction Unit of the Office of the Council Ministers, said the CPP would not waste time talking with the opposition. He also said the party would not interfere in the judicial system.

Sam Rainsy, recently elected as president of the new National Rescue Party, has been sentenced to 12 years for forgery and uprooting markers along the border with Vietnam. He is believed to be living in France.

----------------------------
ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី​បាន​និយាយ ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​គ្រោង​នឹង​ស្វែង​រក​ការចរចា​ជាមួយ​គណបក្ស​ដែល​កំពុង​កាន់​អំណាច​សព្វ​ ថ្ងៃ ដើម្បី​ឲ្យ​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​អាច​ត្រឡប់​មក​ចូល​រួម​ ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ២០១៣​ខាង​មុខ​វិញ​បាន។
លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​និយាយ​ប្រាប់​បណ្តាញ​ ព័ត៌មាន​ក្នុង​ស្រុក​ថា លោក​គ្រោង​នឹង​សរសេរ​លិខិត​សុំ​ចរចា​មួយ​ទៅ​កាន់​គណបក្ស​ប្រជាជន​ដែល​កំពុង​ កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​អំពី​បញ្ហា​របស់​លោក សម រង្ស៊ី។ ព្រោះ​លោ​ថា មាន​តែ​ការ​ចរចា​រវាង​ខ្មែរ និង​ខ្មែរ​ទេ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​បាន។

ការ​គ្រោង​ស្វែង​រក​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ករណី​លោក សម រង្ស៊ី ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​បន្ទាប់​ពី​បរាជ័យ​ជា​បន្តបន្ទាប់​របស់​លោក សម រង្ស៊ី ដែល​ស្នើ​សុំ​អន្តរាគមន៍​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច ​ឲ្យ​លោក​អាច​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​មក​គោរព​ព្រះបរម​សព អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ រួច​មក​នោះ។
គួរ​រំលឹក​ថា លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​តុលាការ នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ធ្វើ​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម និង​ក្លែង​ផែនទី​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ៕

No comments: