Sam Rainsy appeals to the Constitutional Council to keep his name in the voting list after his name was deleted from the voting list.
(ថ្ងៃទី 11 វិច្ឆិកា 2012,) | ដោយ: រតនា CEN
ភ្នំពេញ:
មន្ត្រីគណបក្សប្រឆាំង បានឲ្យដឹងថា មេធាវីលោក សម
រង្ស៊ី បានដាក់បណ្តឹងទាស់ ទៅក្រុមប្រឹក្សាធម្មនុញ្ញ
ទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.
រក្សាឈ្មោះលោក សម រង្ស៊ី នៅក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោត
នៅខែកក្កដា ឆ្នាំ២០១៣។
លោក ហូរ វ៉ាន់ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹងទាស់ ប្រឆាំងទៅនឹងសេចក្តីសំរេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. រួចហើយ កាលពីថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ រួចហើយ។ បណ្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញនោះ គឺជំទាស់នឹង គ.ជ.ប. ដែលដឹកនាំដោយលោក អ៊ឹម សួស្តី បានសម្រេចក្តីនៅក្នុងសវនាការ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៣។
លោក ហូរ វ៉ាន់ បានមានប្រសាសន៍បន្តថា លោកមេធាវី ជូង ជូងី បានប្តឹងទាមទារសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការពិនិត្យ សម្រេចផ្តល់ឲ្យ គ.ជ.ប រក្សាទុកឈ្មោះ លោក សម រង្ស៊ី នៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ ពីព្រោះលោក សម រង្ស៊ី ពុំបានប្រព្រឹត្តអំពើឧក្រិដ្ឋឡើយ។
លោក ហូរ វ៉ាន់ បានមានប្រសាសន៍បន្តថា ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ មានលក្ខណៈប្រជាធិបតេយ្យ សេរីយុត្តិធម៌ ត្រឹមត្រូវនោះ គ.ជ.ប. ត្រូវតែរក្សាឈ្មោះលោក សម រង្ស៊ី មានសិទ្ធិចូលរួមបោះឆ្នោតបានដោយសេរី។
លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. កាលពីថ្ងៃទី៦ ខែវិច្ឆិកា បានសម្រេចនៅក្នុងសវនាការលើបណ្តឹងតវ៉ារបស់គណបក្ស សម រង្ស៊ី លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោតដោយយោងតាមសាលដីកាស្ថាពររបស់តុលាការកំពូល ដែលតម្កល់សាលក្រមតុលាការខេត្តស្វាយរៀង ផ្តន្ទាទោស កំបាំងមុខលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនគោក និងបទញុះញង់ ឲ្យមានការរើសអើងជាតិសាសន៍។
យោងតាមច្បាប់ គ.ជ.ប. បានទុកពេល ៥ ថ្ងៃ ឲ្យមេធាវីរបស់លោក សម រង្ស៊ី ប្តឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ គិតពីថ្ងៃទី៦ ខែវិច្ឆិកា ( ថ្ងៃទី៦ ដល់ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១២ )៕

1 comment:
Delete, delete, and delete. Your name ranisy will never be on the voting list. What a loser!!!
Post a Comment