A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 1 November 2012

Prince Norodom Ranariddh sends a letter of congratulation to Hun Sen for a job well done on the repatriation of Sihanouk's body from China [Is Prince Ranariddh attacking Princess Soma?] សម្ដេច​ក្រុម​ព្រះ​ផ្ញើ​លិខិត​សរសើរ​លោក ហ៊ុន សែន


RFA/Mom Sophon, សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២។
ដោយ សេក បណ្ឌិត 2012-10-31 Radio Free Asia

Prince Norodom Ranariddh, Privy Councillor to King Sihamoni, has written a letter of congratulation to Prime Minister Hun Sen, thanking him for a job well done on the repatriation of ex-King Sihanouk's body from China 2 weeks ago. Prince Ranariddh's letter came a week after another royal, Princess Norodom Soma, Ranariddh's niece, has written an article highly critical of the way the government was handling the issue, which drew a scathing attack from the government.

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ បាន​ផ្ញើ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​សរសើរ​ពី​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ដឹកនាំ​ចាត់ចែង​បាន​ល្អ និង​ជោគជ័យ លើ​កិច្ចការ​យាង​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​​ប្រទេស​ចិន មក​កម្ពុជា​វិញ និង​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ល្អ​ប្រសើរ។
ការ​លើក​សរសើរ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ប្រហាក់ប្រហែល​គ្នា​នឹង​សែ​រាជវង្ស​មួយ​អង្គ បាន​សរសេរ​អត្ថបទ​រិះគន់​ថា មាន​ការ​រើស​អើង​សែ​រាជវង្ស​ចំពោះ​ការ​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ បរម​សព​សម្ដេច​ឪ ពី​គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល។
មន្ត្រី​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បញ្ជាក់​លើ​ខ្លឹមសារ​លិខិត​របស់​សម្ដេច​ក្រុមព្រះ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា គឺ​ជា​រឿង​ធម្មតា ដោយ​ពុំ​មាន​បង្កប់​នូវ​រូបភាព​ទំនាក់ទំនង​ខាង​នយោបាយ​នោះ​ទេ។
​អ្នក​នាំ​ពាក្យ​អតីត​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៣១ តុលា ថា លិខិត​នោះ​គ្រាន់​តែ​សម្ដែង​នូវ​សេចក្ដី​អរគុណ​ចំពោះ​រដ្ឋាភិបាល ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចាត់ចែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ ការ​រៀប​ចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ។
កាល​ពី​ថ្ងៃ​ទី​២៣ តុលា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់​លិខិត​ដោយ​សម្ដែង​នូវ​សេចក្ដី​កោត​សរសើរ និង​ថ្លែង​អំណរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​រៀប​ចំ​បុណ្យ​ព្រះ​បរម​សព​សម្ដេច​ឪ​បាន​អធិកអធម និង​ការ​សច្ចា​ចំពោះ​ព្រះ​បរម​សព​សម្ដេច​ឪ​ថា នឹង​ការពារ​ជា​និច្ច​នូវ​ព្រះរាជ​បល្ល័ង្ក របប​រាជនិយម និង​ព្រះរាជវង្សានុវង្ស​ជា​និច្ច​ត​រៀង​ទៅ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ធម្មតា​ចំពោះ​គ្រួសារ​រាជវង្ស​ដែល​កំពុង​មាន​ទុក្ខ ហើយ​ត្រូវ​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ដែល​ចូល​រួម​ជួយ​ចែក​រំលែក​នូវ​ ទុក្ខសោក​ទាំង​នោះ។
ចំណែក​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ពុធ ទី​៣១ តុលា លោក​ពុំ​មាន​ការ​អត្ថាធិប្បាយ​វែង​ឆ្ងាយ​លើ​ខ្លឹមសារ​នៃ​លិខិត​របស់​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា ជា​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​លិខិត។
​នៅ​ក្រោយ​ពេល​សម្ដេច​ក្រុមព្រះ​ទ្រង់​លិខិត​ទៅ​លោក ហ៊ុន សែន បាន​ប្រមាណ​ជា​បី​ថ្ងៃ សែ​រាជវង្ស​មួយ​អង្គ គឺ នរោត្តម សោម៉ា បាន​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ដោយ​អត្ថាធិប្បាយ​ថា អនាគត​នៃ​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា។
ម្ចាស់ក្សត្រី នរោត្តម សោម៉ា ជា​ម្ចាស់​អត្ថបទ​នេះ បាន​ពណ៌នា​ថា ក្នុង​អំឡុង​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា បាន​កត់​សម្គាល់​ឃើញ​ថា ការ​រួបរួម​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​មាន​លក្ខណៈ​ពុំ​រឹង​មាំ និង​មាន​ការ​បែងចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព សែ​រាជវង្ស​មិន​សូវ​បាន​ចូល​ទៅ​សម្ដែង​គារវកិច្ច​ទេ ហើយ​ច្រើន​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ខៀវ កាញារីទ្ធ ច្រាន​ចោល និង​បាន​អត្ថាធិប្បាយ​ថា ជា​ការ​បញ្ឆេះ​បំបែក​បំបាក់​សែ​រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល។
ទោះ​យ៉ាង​ណា​ក្ដី នៅ​លើ​ទំព័រ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ តុលា ថា ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​សុំ​អភ័យ​ទោស​ព្រះ​បរម​សព​​​​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​កំហុស​ឆ្គង​ របស់​ម្ចាស់​ក្សត្រី​ដែល​បាន​​សរសេរ​បរិយាយ​​​មិន​ល្អ​អំពី​រឿង​រាជវង្ស​ដែល ​ថា នៅ​ក្រោម​ឥទ្ធិពល​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​​អំណាច​សព្វ​ថ្ងៃ។
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ន​មិន​ស្ថិត​នៅ​ក្នុង​បក្ស​នយោបាយ​ណា​មួយ​ឡើយ បន្ទាប់​ពី​ទ្រង់​បាន​ប្រកាស​លាលែង​ពី​ឆាក​នយោបាយ​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ទី​១១ ខែ​ស៊ីហា ឆ្នាំ​២០១២។ បច្ចុប្បន្ន​ទ្រង់​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ៕

3 comments:

Anonymous said...

Cpp thugs were so childish can not distinguish what is contractive critism or what is not.Princess Soma was legitimately concerns about her royal's families don't get along was just her opinion and has nothing to do with politic.

Prince Ran4ridh is a loser for life like father like son...No wonder Hun sen used him and abused him and reused him again and again until he quited for good.Shut your mouth Loser prince Ran4ridh,kept your sorry-ass out of politic.

Kmenhwatt

Anonymous said...

I think Prince Ranariddh and the king try to calm Hun Sen down after he was so upset with Princess Soma. Remember, like Princess Soma said, the monarchy is in Hun Sen's hands. Hun Sen is the king and the king-maker. If he wants to monarchy to survive, it will survive, if he wants it to die it will die. He can just abolish the monarchy with just a flick of his fingers.

Anonymous said...

How low can a royal be?