A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 12 November 2012

Hun Sen: Tanks purchased from abroad are for the defence of Cambodia សម្តេចតេជោៈ រថក្រោះដែលទិញ ពីបរទេស ដើម្បីពង្រឹងវិស័យ ការពារជាតិកម្ពុជា


សៀមរាបៈ ប្រសាសន៍នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី នាព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា រថក្រោះដែលទិញមកពីបរទេស កាលពីពេលថ្មីៗនេះ គឺដើម្បីពង្រឹងវិស័យការពារជាតិនៅកម្ពុជា មិនមែនដើម្បីឈ្លានពានប្រទេស ណាមួយនោះទេ។
តែទោះបីជាយ៉ាងណា សម្តេចមិនបានបញ្ជាក់ថា រថក្រោះទាំងនេះ ទិញមកពីប្រទេសណាមួយនោះទេ គ្រាន់តែដឹងថា ទិញមកពីប្រទេសនៅតំបន់អឺរ៉ុប។
ពាក់ព័ន្ធទៅនឹងកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ វិញ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិននរណាចង់ដឹងការពិតនោះ ទៅសួរលោកស្រី ពុង ឈីវកេត ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ព្រោះគាត់ជាសាក្សីរស់ម្នាក់ នៅក្នុង កិច្ចចរចាស្វែងរកសន្តិភាពនេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ កម្ពុជាបានទិញរថក្រោះ និងរថពាសដែក ជិត ២០០គ្រឿង ក្នុងបំណងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ ពាក់ព័ន្ធនឹងការទិញនេះ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានបញ្ជាក់ថា រថក្រោះ និងរថពាសដែកទាំងអស់នេះ ទិញមកពី ប្រទេសនៅតំបន់អឺរ៉ុបខាងកើត៕

No comments: