ពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ អះអាងថា
គោលនយោបាយតាមរូបមន្តបែបធ្មេញរណាដែលនាយករដ្ឋមន្ត្រីខ្មែរចាត់ទុក
ថានឹងមិនធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ដីបន្ថែមទៅប្រទេសវៀតណាម
នោះ គឺមិនមែនជាការពិតនោះឡើយ។
ការប្រតិកម្មរបស់ពលរដ្ឋម្ចាស់ដីនៅឃុំជាំ ស្រុកមេមត់ នៅពេលនេះ
កើតឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់នៅរដ្ឋសភាថា
ការកំណត់ព្រំដែនតាមរូបមន្តធ្មេញរណា
នឹងមិនធ្វើឲ្យប្រទេសទាំងពីរត្រូវខាតបង់ទឹកដីចូលទៅប្រទេសណា
មួយនោះទេ។
លោក ស៊ឹង យន់ រស់នៅភូមិលាជលើ ឃុំជាំ មានប្រសាសន៍នៅថ្ងៃទី១១
ខែវិច្ឆិកា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អះអាងនេះមិនបានឆ្លុះបញ្ចាំងទៅនឹងអ្វីដែលបានកើតឡើងនៅតាមខ្សែ
បន្ទាត់ព្រំដែននោះឡើយ។ លោកបន្តថា គោលនយោបាយបែបធ្មេញរណារបស់លោក
ហ៊ុន សែន នេះ មិនបានធ្វើឲ្យកម្ពុជា
ត្រូវចំណេញដីណាមួយពីប្រទេសវៀតណាម នោះទេ តែផ្ទុយទៅវិញ
មធ្យោបាយនេះរឹតតែធ្វើឲ្យកម្ពុជា
ត្រូវខាតបង់ទឹកដីបន្តទៀតទៅប្រទេសវៀតណាម។
លោក ស៊ឹង យន់៖ «ទេ!
អាហ្នឹងស្ដាប់ទៅនិយាយហ្នឹងក៏វានៅតែបាត់ហ្នឹងរឿងដីនោះ។
មិនដើរមើលសោះ ចេះតែថាចំណេញៗតឹងណា ខ្ញុំមិនដឹងដែរ
ទាល់តែដើរមើលបានដឹងថាចំណេញ បាត់ ខាតបង់អី តឹងណាតឹងណី។
អានេះបើកាត់តម្រង់កាត់តម្រង់ៗទៅ វាតម្រង់តែវាចុះធ្វើតែវា
ខ្មែរយើងមានចុះធ្វើឯណា កាត់អស់រលីង ខ្មែរយើងមានចំណេញណា
បាត់ទៅវាហើយនោះ។ អាពយៗទៅវាអស់ទៅហើយ វាកាត់តម្រង់យកអស់ហើយ
មាននៅអីណាអត់ពើខ្មែរយើង»។
វិទ្យុអាស៊ីសេរី
ពុំអាចស្នើសុំការបំភ្លឺបានទេលើបញ្ហានេះពីលោក វ៉ា គឹមហុង
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា
ឆ្នាំ២០១២។
ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅរដ្ឋសភា
កាលពីថ្ងៃទី៩ ខែសីហា ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះថា
ពលរដ្ឋពុំគួរព្រួយបារម្ភចំពោះការបាត់បង់ទឹកដីច្រើននោះទេ។
លោកពន្យល់ថា
ព្រោះគោលនយោបាយតាមរូបមន្តធ្មេញរណារបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយ
លោកផ្ទាល់នេះ នឹងមិនកាត់ដីភូមិពីវៀតណាម មកឲ្យខ្មែរ
ឬកាត់ដីខ្មែរឲ្យទៅវៀតណាម
ដែលកំពុងកាន់កាប់ជាក់ស្ដែងរបស់ពលរដ្ឋនោះទេ។ បើតាមលោក ហ៊ុន សែន
គោលនយោបាយនេះនឹងរុះរើតែខ្សែបន្ទាត់ព្រំដែនផ្អែកតាមការកាន់កាប់
របស់ពលរដ្ឋប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខេត្តកំពង់ចាម កម្ពុជា
បើផ្អែកលើផែនទីៗផ្អែកលើផែនទីដែលយើងមិនអាចកែប្រែបាន
គេហៅថាព្រំដែនមិនកែប្រែ។ កម្ពុជា ចូលទៅវៀតណាម ស្មើនឹង ៣៨៥ហិកតារ
អាហ្នឹងគឺកម្ពុជា ចូលទៅវៀតណាម។ ឯវៀតណាម ចូលមកកម្ពុជា ៨២៥ហិកតារ
ភាគីទាំងពីរបានឯកភាពគ្នារួចហើយហ្នឹងនៅខាងវៀតណាម។ អ៊ីចឹង
រឿងនៅឃុំចាន់មូល នៅបឹងជ្រោង បឹងស្អីៗរង់ចាំតែការដោះដូរទេ
អត់ឲ្យបងប្អូនត្រូវបាត់ដីទេ កុំទៅព្រួយពេក»។
យ៉ាងណាក៏ដោយ លោក ប៊ិន សាន ពលរដ្ឋរស់នៅឃុំជាំ
ច្រានចោលដោយចាត់ទុកថា អ្វីដែលនាយករដ្ឋមន្ត្រីថ្លែងនោះ
គឺគ្រាន់តែជាសារផ្នែកបច្ចេកទេសប៉ុណ្ណោះ។ លោកបន្តថា ភាពពិត
ដីស្រែចម្ការរបស់លោក និងពលរដ្ឋមួយចំនួនទៀត
នៅតាមព្រំដែនត្រូវបានអាជ្ញាធរវៀតណាម
នៅតែបន្តរំកិលចូលអស់ជាច្រើនហិកតារ ក្រោយឆ្នាំ២០០៧៖ «អាកន្លែង
ហ្នឹង សុទ្ធតែដីដូចថាចម្ការយើង ដីហ្នឹងដីខ្មែរទាំងអស់
មិនមែនដីយួនទេ។ អាហ្នឹងមិនដឹងធ្វើម៉េច ស្រេចលើវា វាគិតរបស់វា
វាថារបស់វា យើងមានគិតជាមួយណារបស់យួនហ្នឹង បានថាអាដំឡូងហ្នឹង
ដីខ្ញុំ ប៉ុន្តែវាព្យួរយកដាំ ឃើញទេ ឃើញច្បាស់ភ្នែកនោះដំឡូងនោះ»។
បើតាមលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
ការកំណត់ព្រំដែនដែលបានរកឃើញនៃប្រទេសទាំងពីរក្នុងពេលកន្លងទៅ
វៀតណាម ត្រូវសងដីមកកម្ពុជា ដែលបានគ្រប់គ្រងចូលប្រមាណជាង
១២ពាន់ហិកតារ។
កសិករឃុំជាំ ប្ដឹងអាជ្ញាធរឲ្យជួយយកដីកសិកម្មដែលវៀតណាម រំលោភយក
ប្រជាកសិករខ្មែររស់នៅតាមបន្ទាត់ព្រំដែន ស្រុកមេមត់
ខេត្តកំពង់ចាម បានចោទអាជ្ញាធរវៀតណាម បានរំលោភយកដីធ្លី
និងមិនអនុញ្ញាតឲ្យពួកគាត់ធ្វើស្រែចម្ការនៅលើដីកសិកម្មជា
កេរដំណែលដូនតាទៀតទេ
ទោះគណៈកម្មាធិការព្រំដែនប្រទេសទាំងពីរបានបោះកំណត់បង្គោលព្រំដែន
គោកនៅតំបន់នោះរួចក្តី។
កង្វល់នេះ ពលរដ្ឋរងគ្រោះបានអះអាងថា
បានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរខេត្តកំពង់ចាម ឲ្យជួយអន្តរាគមន៍
ដែលមានរយៈពេលកន្លះឆ្នាំទៅហើយ មិនទាន់មានការឆ្លើយតបទេ
ហើយជនជាតិវៀតណាម ក៏បានមកដាំដំណាំលើដីកសិកម្មរបស់ខ្លួនថែមទៀត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ដែន អយុធ្យា៖
5 comments:
Hun Sen always lied about Cambodian border with Communist Vietnam, but Cambodian farmers and land owners at the border with Communist Vietnamese have lost their pieces of their land to Communist Vietnamese thieves. Khmer/Cambodian people would not believe him. Cambodian people are so scared if they turn against Hun Sen and his CPP crooks.
If Hun Sen continues to rule longer, Cambodia will be no more. Vietnam will take all Cambodian territory.
We should not be scare, that is our weaknesses that caused us to continue to lose lands time and time again, Youn knows our weaknesses. We must educate and support our people in every way possible including financial support, equipments, tools, GUNS, so they can stand up against Yuon, we have to show Yuon that we are willing to die for our territories. I promise if we can do that, Yuon will deter and will not step over to our land again.
And we[Khmer] must do something drastically for all Youn inside our country NOW, before it's too late, We must arms our fishermen along Tonle Sap, we must support every[Khmer] to withstand Yuon everywhere, WE MUST DO IT NOW....STOP ALL OTHER BULLSHITS... ACT NOW....WE THE PEOPLE, THE NATIONALIST, THE PATRIOTISM, OUR GOVERNMENT FAILED US...WILL NOT STAND-UP TO YUON.... WE HAVE TO DO IT FOR US, OUR PEOPLE, OUR COUNTRY, AND OUR FUTURE GENERATIONS TO COME. THIS IS LIFE OR DEAD FOR US AND EVERY KHMER OF EVERY CORNER OF THE WORLD...NO BODY ELSE HELP US, EXCEPT US...
No more analysis bullshit, it's time to act now...government should be involve, let set up a conference meeting somewhere in North America/Central America, let do this now...
Hun Sen made it look like we Khmer are the troublemaker. Hun Sen has caused the international countries to think that we Khmer have been encroaching the Vietnamese borders. This is one of the Vietnamese tricks used to invade Cambodia.
Post a Comment