(ថ្ងៃទី 1 តុលា 2012,) | ដោយ: លី សិលា Cambodia Express News
ភ្នំពេញ:
ទីបំផុតទៅ លោកសមរង្ស៊ី ដែលកំពុងជាប់ទោស
និងរស់នៅក្រៅប្រទេស បានក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ
ដែលជាការរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
ជាផ្លូវការហើយ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចុះហត្ថលេខាទទួលស្គាល់។
លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកកសែត នៅថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១២ ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា ផ្តល់សុពលភាពជូនគណបក្សសង្គ្រោះជាតិហើយ។ ក្នុងនោះ ក្រសួងមហាផ្ទៃក៏បានអនុញ្ញាតឲ្យលោកសម រង្ស៊ី ធ្វើជាប្រធានគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ។
ក្រសួងមហាផ្ទៃ នឹងប្រគល់លិខិតទទួលស្គាល់នោះ ទៅកាន់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១២ ដោយមានលិខិតលាលែងរបស់លោក សម រង្ស៊ី ចេញពីគណបក្សសមរង្ស៊ី ព្រោះថា លោកសមរង្ស៊ី បានក្លាយខ្លួនជាប្រធានគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ។
តាមច្បាប់គណបក្សនយោបាយ បុគ្គលម្នាក់ មានសិទ្ធិឈរឈ្មោះ នៅក្នុងគណបក្សតែមួយប៉ុណ្ណោះ។
បន្ទាប់ពីលោកសម រង្ស៊ី ក្លាយជាប្រធានគណបក្សប្រឆាំងរួបរួមថ្មីនោះ គណបក្សសមរង្ស៊ី ក៏នឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានគណបក្សថ្មី នៅក្នុងសមាជ នាពេលខាងមុខ។
យ៉ាងណាក៏ដោយ តាមច្បាប់បោះឆ្នោត លោកសមរង្ស៊ី ដែលត្រូវបានតុលាការក្នុងប្រទេសកម្ពុជា ផ្តន្ទាទោស ដាក់ពន្ធនាគារប្រមាណ ១០ ឆ្នាំ ក្នុងព្រំដែនកម្ពុជា-វៀតណាម គឺច្បាស់ណាស់ លោកសមរង្ស៊ី មិនមានសិទ្ធិឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅសម័យបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ឡើយ។ សូម្បីតែសិទ្ធិឈរឈ្មោះបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតជាតំណាងរាស្ត្រ ក៏លោកសមរង្ស៊ី មិនត្រូវបានច្បាប់អនុញ្ញាតដែរ៕

No comments:
Post a Comment