A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 26 October 2012

The government agreed to build King Father Sihanouk's statue រាជរដ្ឋាភិបាល សម្រេចសាងសង់ រូបសំណាក ព្រះមហាវីរក្សត្រ

Photo by DAP-News
Friday, 26 October 2012  ដោយ ៖ ដើមអម្ពិល(DAP News): ID-078
King Father statue to be erected near Independence Monument 

PHNOM PENH (Cambodia Herald) - A statue of the late King Father will be erected near the Independence Monument in front of Prime Minister Hun Sen’s residence, the Office of Council Ministers said Friday.

The decision was announced after a video conference with local authorities.

During the conference, Hun Sen thanked provincial and municipal authorities for helping citizens to pay tribute to the late King Father during the seven-day mourning period which ended Tuesday.
- ការបូជាព្រះបរមសព នឹងប្រព្រឹត្តទៅក្រោយ បុណ្យចូលឆ្នាំចិន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងនៅ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ថា រាជរដ្ឋាភិបាលនឹង ធ្វើការសាងសង់រូប សំណាកព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដើម្បីឲ្យប្រជាពលរដ្ឋគោរព។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា សម្តេចតេជោ ហ៊ុន សែន នៅក្នុងអង្គ ប្រជុំគណៈរដ្ឋមន្រ្តីនា ថ្ងៃទី២៦ខែតុលានេះ ដោយបាន សម្រេចឲ្យគណៈកម្មាធិការ ជំនាញធ្វើការពិភាក្សា ដោយត្រូវកំណត់ យកទីតាំងណាដើម្បី ធ្វើការ រៀបចំ សាងសង់ រូបសំណាករបស់ព្រះមហាវីរក្សត្រ ដែលបានសោយ ទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នៅទីក្រុងប៉េងកាំង ដោយព្រះជរាពាធ។
លោកបន្តថា ការសាងសង់នេះឡើង ក៏មិនខុសប្លែកអី ពីប្រទេសមហា អំណាច មួយចំនួន ដែលបាន សាងសង់នូវ វីរជនកំពូលៗ របស់ពួកគេផងដែរ ដើម្បីទុកឲ្យប្រជាពលរដ្ឋ ធ្វើការគោរព ចំពោះ មហាវីរភាព ដ៏អង់អាចក្លាហ៊ាន របស់ថ្នាក់ដឹកនាំ របស់ពួកគេ។ យ៉ាងណាក៏ដោយ លោក មិនទាន់ ដឹងថា តើរូបសំណាកនោះ នឹងធ្វើពីអ្វីនោះទេ (ស្ពាន់ ស៊ីម៉ង់ត៌ ថ្មកែវ រឺអ្វីផ្សេង)។
ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរ រាជធានី-ខេត្ត ក្នុងការចូល រួមគោរព ព្រមទាំងការរៀបចំ សណ្តាប់ ធ្នាប់សម្រួល ដល់ប្រជាពលរដ្ឋ ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ក្នុងរយៈពេលកាន់ទុក្ខ ជាផ្លូវការ ។ នេះបើយោងតាម សេចក្តី ប្រកាស ព័ត៌មាន របស់ទីស្តីការ គណៈរដ្ឋមន្រ្តី។
ប្រភពដដែលបានបន្តថា សម្តេចបានបញ្ជាឲ្យ សាលារាជធានី និងស្ថាប័នពាក់ព័ន្ធ ឲ្យសិក្សាពិនិត្យ សួនច្បារចន្លោះ ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក ដើម្បីរៀបចំ ធ្វើជាទីតាំងសម្រាប់ តម្កល់រូប សំណាកព្រះមហាវីរក្សត្រ ដើម្បីទុក្ខជូនប្រជាពលរដ្ឋ និងគណៈប្រតិភូ អន្តរជាតិគោរព។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានប្រកាសថា ព្រះបរមសព របស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នឹងត្រូវបូជាក្រោយ ពិធីបុណ្យចូលឆ្នាំចិន ដើមឆ្នាំ២០១៣ ខាងមុខនេះ។
សម្តេចតេជោ បានថ្លែងផងដែរថា ក្រោយពីការតម្កល់ ព្រះបរមសព របស់សម្តេចឪ នៅក្នុងព្រះបរម រាជវាំងរយៈពេលបីខែ ហើយសម្តេចក៏ បានណែនាំ ឲ្យរៀបចំ ត្រៀមសម្រាប់ការ ប្រារព្ធពិធីបូជា ព្រះបរមសព របស់ព្រះមហាក្សត្រ អាចនឹងធ្វើក្រោយ ពិធីបុណ្យចូលឆ្នាំចិន នាអំឡុងខែមករា ដើមឆ្នាំ២០១៣ ៕

1 comment:

Anonymous said...

Waste state money,your gov't would build statue for Polpot as well,what's a different between Sdach Sinorook and polpot? Yes,Sdach Sinorook get credited for Independent from France in 1953 and reclaimed Preach Vihea from Siam thieves in 1962.The rest is no different...!Tell your govt to make statue of Ho Chi Minh in Phnom Penh too,because of the trios whose destroyed Cambodia.

Yobal Khmer