ដោយ សុខ សេរី 2012-10-04 RFA
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
គ្រោងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុខនេះ។
ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនានា
រាប់ទាំងអង្គការសហប្រជាជាតិដែរនោះ
កន្លងមកបានទទូចសុំឲ្យការបោះឆ្នោតនោះប្រព្រឹត្តទៅដោយសេរី
និងយុត្តិធម៌។
មួយវិញទៀត មជ្ឈដ្ឋានទាំងនោះ
ក៏ចង់ឃើញកងកម្លាំងប្រដាប់អាវុធនានា មានដូចជា យោធា
និងនគរបាលជាដើម រក្សាតួនាទីអព្យាក្រឹតនៅក្នុងយុទ្ធនាការបោះឆ្នោត
និងការបោះឆ្នោតជាដើម។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ បាញ់
និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែតុលា បានអះអាងថា
ក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធនានា
រក្សាតួនាទីអព្យាក្រឹតនៅក្នុងយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោត
នៅឆ្នាំ២០១៣ ដែលបានចែងក្នុងច្បាប់បោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ
លក្ខន្តិកៈរបស់ គ.ជ.ប និងច្បាប់ស្ដីពីគណបក្សនយោបាយ។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា
កងកម្លាំងប្រដាប់អាវុធ គឺមានតួនាទីការពារសន្តិសុខជូនជាតិ
និងប្រជាពលរដ្ឋ ដែលបានចែងក្នុងច្បាប់បោះឆ្នោត៖ «ជាពិសេស
កងយោធពលខេមរភូមិន្ទហ្នឹងឯង ជាកម្លាំងអព្យាក្រឹតមួយ
គឺតែងតែបានបំពេញតួនាទីរបស់ខ្លួនតាមការប្រគល់ភារកិច្ចនោះ
គឺធ្វើម៉េចរក្សាការពារសុវត្ថិភាព នៅក្នុងរង្វង់មួយ
ដែលបានកំណត់ដោយច្បាប់មិនឲ្យមកជ្រៀតជ្រែក
ឬក៏នាំឲ្យមានការភិតភ័យ។ អ្នកមកបោះឆ្នោត
ឬក៏បេក្ខជនដែលមានតួនាទីនៅក្នុងការឈរឈ្មោះបោះឆ្នោតជាដើម
គឺអត់មានកិច្ចការទាំងនោះជាដាច់ខាត»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គ្រោងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ចំណែកឯយុទ្ធការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅរយៈពេល
៣០ថ្ងៃ ហើយនឹងបញ្ចប់នៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា
បានមានប្រសាសន៍ថា គ.ជ.ប គ្រោងផ្សព្វផ្សាយ និងពង្រឹងក្រមសីលធម៌
នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតឈានមកដល់៖ «យើងធ្វើជាក្រម
សីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ កងទ័ព អាជីពអីហ្នឹង។
យើងធ្វើក្រមសីលធម៌ដាក់ជូនគាត់ នៅពេលឃោសនាបោះ
គឺយើងបញ្ចូលក្នុងបទបញ្ជានីតិវិធី នៃការឃោសនាហ្នឹង
បញ្ជាក់ច្បាស់ពីបញ្ហានេះ។
យើងបានធ្វើការផ្សព្វផ្សាយជូនព័ត៌មានទៅគ្រប់ស្ថាប័នពាក់ព័ន្ធទាំង
អស់ឲ្យបានជ្រាបបញ្ហានេះ។
ហើយយើងកំពុងតែពិនិត្យសេចក្តីព្រាងនីតិវិធី នៃការឃោសនាបោះឆ្នោត។
អ៊ីចឹងទេ នៅចុងឆ្នាំនេះ
យើងជូនសេចក្តីព្រាងបទបញ្ជានីតិវិធីទៅគ្រប់ស្ថាប័នទាំងអស់
ដើម្បីផ្តល់អនុសាសន៍។ ក្រោយពីការអនុម័តហើយ នៅដើមឆ្នាំ២០១៣
យើងនឹងផ្សព្វផ្សាយជាសាធារណៈតែម្តងបាទ»។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ
និងជាតំណាងរាស្ត្របានមានប្រសាសន៍ថា
ប្រជាពលរដ្ឋអ្នកបោះឆ្នោតមានការភិតភ័យ
នៅពេលមានកងកម្លាំងប្រដាប់អាវុធឈរនៅក្បែរការិយាល័យបោះឆ្នោត
ឬចល័តកងកម្លាំងប្រដាប់អាវុធជាដើម៖ «បើសិនជាមានជាកងសន្តិសុខ
ការពារអី ក៏កុំឲ្យមានកាំភ្លើងអី។ អ៊ីចឹង
ធ្វើឲ្យបរិយាកាសហ្នឹងវាអាប់អួរ
ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ហើយទី២ទៀត
ឲ្យតែមុនបោះឆ្នោតម្តងៗ ឃើញមានចល័តទ័ពចុះ ចល័តទ័ពឡើង
សូម្បីតែគ្មានព្រឹត្តិការណ៍អ្វីសោះ ក៏ចល័តទ័ព ចល័តកាំភ្លើង
របៀបជាគំរាមកំហែង ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច»។
កន្លងមក អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែរឌី (Surya Subedi)
និងគណបក្ស សម រង្ស៊ី បានរិះគន់ថា មន្ត្រីយោធា
និងមន្ត្រីនគរបាលមួយចំនួន បានប្រើប្រាស់រថយន្តពាក់ស្លាក នប និង ខម
សម្រាប់ឃោសនាបោះឆ្នោត ដែលជាមធ្យោបាយរបស់រដ្ឋ។
ក្រៅពីនេះ មានការចោទប្រកាន់ទៀតថា គណបក្សកាន់អំណាច
បានប្រើប្រាស់ប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជននានា
សម្រាប់ឃោសនាបោះឆ្នោតច្រើនលើសលប់ជាងគណបក្សប្រឆាំង៕
7 comments:
Can you stop barking again and again over this issue? Because no one is going to believing on your damned government, dude. And because of your way is reiterated that it won't make a sense as your government or your regime has some sort of significantly solved any problem for Khmer at all.
It's just because you were listening well to your mastermind set up to be that way so that all you could do just to rectify those main critical circumstance to khmer citizen by you and your disgusting tools as a press media, radio, and T.V station to tell public as the government always pay much attention whatever a dispute between the government and the neighbor of the western but not with the eastern, right?
So what happened, in accordance, to Paris Peace Accord Agreement in 1991? And with that it's a damned pretty well and effective way for government to solve the border problem between Khmer neighbors.
We are surely knew it that your master has designed for you to go through with their plan of the so-called dragging a long time then they can have much time to set up their goal to control the whole Khmer nation such as:" the NEC, the Justice system, their association in every province Khmer to taking a good care of their people, their T.V station and, their banking system [et-al]
In resume, you and your thugs are under your Hanoi set up planed way.
MK
MK,
Good and valuable comments.
Thank you
Nothing too bad, what the minister said, but the way of transition and reform need a lot of time.
Of course in the theory, the military and police forces are there just to serve and protect the country and for all the Khmer people.
To say this and that is always easy, but when you blame him, you therefore should have a good idea, what we can do for, to have the best and good government employees.
Just like the K5 planning when thousand of Khmer were bein blown up. It was the Youn pointing guns at the Khmer forces which was pouring their guns at the civilians. Ah Hun Sen hand is still covered with blood. Ah CPP dogs are all criminals. They deserve to be treated like dogs and live in the street where they belong. But for Hun Sen he deserves to be burnt in hell And buried in Youn.
To 4:15 PM,
Learn how to express yourself.
Thanks
Ah ke Banh! do you have any thing new to tell us. or you boring because you don't have any more to
cut down.
Khmer atlanta,GA.
That's right, all our forest are gone,that is why his armies are invading and dying in thai forest
Post a Comment