Takeo people claimed that Vietnamese continue to flow into Cambodia illegally and have rights to buy property and land inside Cambodia.
ពលរដ្ឋស្រុកបូរីជលសារ ខេត្តតាកែវ អះអាងថា ជនជាតិវៀតណាម
បន្តឆ្លងចូលប្រទេសកម្ពុជា ដើម្បីមានសិទ្ធិរស់នៅដូចពលរដ្ឋកម្ពុជា
ជាបន្តបន្ទាប់
បើទោះជាព្រំដែននៃប្រទេសទាំងពីរត្រូវបានកំណត់ហើយយ៉ាងណាក្ដី។
លោក មាស សារេន ជាពលរដ្ឋឃុំកំពង់អំពិល ស្រុកបូរីជលសារ លោកអះអាងថា
ជនអន្តោប្រវេសន៍វៀតណាម បន្តហូរចូលប្រទេសកម្ពុជា
មិនឈប់ឈរទាំងនៅមុនការកំណត់បោះបង្គោលព្រំដែន
និងក្រោយពេលប្រទេសទាំងពីរកំណត់ដែនសីមាជាផ្លូវការ។ លោកបន្តថា
ពលរដ្ឋវៀតណាម នៅតែបន្តឆ្លងចូលទឹកដីនៃប្រទេសកម្ពុជា
ដោយពុំមានឧបសគ្គអ្វីនោះឡើយ។ លោកគិតថា
ប្រសិនបើបញ្ហានេះរដ្ឋាភិបាលមិនអនុវត្តច្បាប់
ស្ដីពីជនអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពនោះទេ មានន័យថា
ទឹកដីកម្ពុជាបច្ចុប្បន្ន អាចប្រឈមបាត់បង់ទៅថ្ងៃអនាគត
ព្រោះមានកម្ពុជាក្រោមជាគំរូស្រាប់។
លោក មាស សារេន៖ «ដូចថា មានបងប្អូនមកមួយអ៊ីចឹង ដល់ក្រោយមក
ចេះតែអូសទាញអ៊ីចឹង អូសទាញគ្នាវាចូលបន្ថែមមករកមុខរបរនេះ
រកមុខរបរនោះ ចូលបន្ថែមមក។ បោះទីតាំងដូចថាដីកន្លែងណានេះ
វាចាប់នៅអ៊ីចឹងទៅ ដូចថាស៊ីសស៊ុសនាយអាយអ៊ីចឹងទៅ នៅបណ្ដោះអាសន្ន
ដល់នៅយូរៗដូចថា អានេះប្រៀបដូចថាបញ្ញើក្អែក ទំយូរៗទៅ
វាបង្កើតបានទៅជាចាក់ជាឫសជាគល់ ហើយវាកើតទៅជាផ្លែផ្កាបាន»។
ឯកសារដំណើរឆ្ពោះទៅទិសខាងលិច និងឥណ្ឌូចិន ក្នុងឆ្នាំ២០០០
ដែលតាក់តែងឡើងដោយលោក នួន ឃឿន បានចោទជាសំណួរថា តើប្រទេសវៀតណាម
នឹងក្លាយទៅជាប្រទេសអាល្លឺម៉ង់ ឬជប៉ុន ទី២
ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងពេលអនាគត ឬយ៉ាងណា? ក្នុងន័យនេះ
បើតាមឯកសារដែលនិពន្ធ និងចងក្រងឡើងដោយលោក នួន ឃឿន បញ្ជាក់ថា
ការវាតទីយកនគរចម្ប៉ា មិនទាន់ចប់ស្រេចបាច់នៅឡើយផង
តែពលរដ្ឋវៀតណាម
ក៏បន្តសម្រុកចុះមកក្រោមទៀតរហូតគ្រប់គ្រងបានទឹកដីកម្ពុជាក្រោម។
តាមស្ថិតិចុងសតវត្សទី១៧ បញ្ជាក់ថា មានពលរដ្ឋកម្ពុជា
រស់នៅកម្ពុជាក្រោមប្រហែល ៤ម៉ឺនគ្រួសារ ស្មើប្រមាណ
២០ម៉ឺននាក់ប៉ុណ្ណោះនាសម័យនោះ។
ក្រុមពលរដ្ឋរស់នៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ
ដែលជាខេត្តមួយជាប់នឹងខេត្តអានយ៉ាង (An Giang) ប្រទេសវៀតណាម
ដែលជាអតីតខេត្តមាត់ជ្រូក ក្នុងទឹកដីខ្មែរកម្ពុជាក្រោម។
ពួកគេអះអាងថា ជនអន្តោប្រវេសន៍វៀតណាម បានឆ្លងចូលទឹកដីខ្មែរ
ដើម្បីសុំសិទ្ធិជ្រកកោនតាមរយៈការដោះដូរទំនិញ ការធ្វើអាជីវកម្ម
និងមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់
ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ថែមទៀតផង៖ «យូរទៅ
ខ្មែរយើងបន្តិចទៀត លែងមានហើយ។ អូរ! ឥឡូវបង្កើតសមាគមវៀតណាម
ស្ទើរពេញទាំងអស់។ វៀតណាម ចូលដែនដីយើងគ្រប់កន្លែង
គ្រប់ច្រកល្ហកទាំងអស់។ យើងគ្មានទេ ណែខ្មែរយើងតិចតួច
បើប៉ះពាល់ជាមួយវៀតណាម គឺយើងអត់ឈ្នះគេទៀត យើងមិនឈ្នះទេគេមាន»។
ឯកសារដំណើរឆ្ពោះទៅទិសខាងលិច និងឥណ្ឌូចិន ឲ្យដឹងថា
តាំងពីអតីតកាល អាណានិគម
និងមហិច្ឆតាពង្រីកទឹកដីនិយមរបស់ប្រទេសវៀតណាម និងប្រទេសថៃ
គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា។
មុនការមកដល់នៃអាណាព្យាបាលបារាំង នៅដើមសតវត្សទី១៩ ប្រទេសកម្ពុជា
និងឡាវ សឹងទទួលស្គាល់វាសនាអភ័ព្វដូចនគរចម្ប៉ា និងកម្ពុជាក្រោម។
ឯកសារឲ្យដឹងទៀតថា ក្នុងរាជ្យព្រះបាទ មិញ ម៉ាង (Minh Mang)
ចន្លោះឆ្នាំ១៨២០ ដល់ឆ្នាំ១៨៤១ ប្រទេសកម្ពុជា
ទាំងមូលត្រូវបែងចែកជាពីរភាគរវាងថៃ និងវៀតណាម
ដែលព្រំប្រទល់ត្រង់ខេត្តពោធិ៍សាត់ និងបាត់ដំបង
ហើយខ្សែបន្ទាត់នៃព្រំប្រទល់នេះឆ្លងបឹងទន្លេសាប ឡើងទៅដល់ម្លូព្រៃ
មុននឹងតម្រង់ឆ្ពោះទៅខេត្តស្ទឹងត្រែង សព្វថ្ងៃ។
បើតាមឯកសារដី ១ភាគ៣ នៃកម្ពុជាភាគខាងជើងបឹងទន្លេសាប
ជាការលេបយករបស់ប្រទេសថៃ។ ២ភាគ៣ នៃផ្ទៃដីខ្មែរ
ក្រោមខ្សែបន្ទាត់នោះ ក្លាយជាអាណាខេត្តរបស់ប្រទេសវៀតណាម ឈ្មោះ
ត្រាន តាយ ថាញ់ (Tran Tay Thanh) ដែលមានមេទ័ព ទ្រឿង មិញ យ៉ាង (Truong
Minh Giang) ជាស្ដេចក្រាញតាំងរដ្ឋធានីរបស់ខ្លួននៅណាំយ៉ាង
ដែលបច្ចុប្បន្នជាក្រុងភ្នំពេញ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្សសម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស លោកធ្លាប់បានថ្លែងថា
ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន
ជនអន្តោប្រវេសន៍វៀតណាម បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
ដោយពុំមានការទប់ស្កាត់នៅកម្ពុជា។ លោកគិតថា
ក្រុមមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ពិតជាពុំមានសមត្ថភាពណាមួយក្នុងការពង្រឹងច្បាប់អន្តោប្រវេសន៍ឲ្យ
មានប្រសិទ្ធភាពនោះទេ។
លោក កឹម សុខា៖ «គណបក្សប្រជាជនកម្ពុជា
ដឹកនាំប្រទេសជាង២០-៣០ឆ្នាំមកនេះ ហើយជនអន្តោប្រវេសន៍ខុសច្បាប់
ជាពិសេស
យួនដែលមកស្រុកខ្មែររាប់ពាន់រាប់ម៉ឺនរាប់សែនរាប់លាននាក់
ដែលគេដឹងគ្រប់គ្នានោះ
ដែលឃើញគណបក្សប្រជាជនចាប់យួនណាម្នាក់បញ្ជូនទៅស្រុកវិញ
ឬអនុវត្តច្បាប់អន្តោប្រវេសន៍ហ្នឹងដែរអត់ គឺគេអត់ដែលឃើញសោះ»។
មន្ត្រីរដ្ឋាភិបាលតែងបដិសេធចំពោះការរកឃើញរបស់អង្គការសង្គម
ស៊ីវិល និងពលរដ្ឋ
ដោយចាត់ទុកថាជាការចោទប្រកាន់ដោយពុំមានហេតុផលសមរម្យ
និងថាជាការមើលមិនឃើញលើគោលនយោបាយដែលដឹកនាំដោយលោក ហ៊ុន សែន
ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាអធិបតេយ្យភាព
និងបូរណភាពដែនដីកម្ពុជានេះថា គឺពុំអាចទទួលយកបានទេ។
បើទោះជាមានការអះអាងបែបនេះរបស់មន្ត្រីរដ្ឋាភិបាលយ៉ាងណាក្តី
តែគេសង្កេតឃើញជនអន្តោប្រវេសន៍វៀតណាម បន្តកើនឡើងទាំងក្នុងជនបទ
និងទីប្រជុំជនលើទឹកដីកម្ពុជាជាបន្តបន្ទាប់។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម ព្រមានថា
ប្រសិនបើរដ្ឋាភិបាលនៅតែមិនទទួលកំហុសឆ្គងក្នុងការគ្រប់គ្រងរដ្ឋ
មិនបានដិតដល់បែបនេះទៀត វាសនាប្រទេសកម្ពុជា
អាចប្រឈមនឹងការបាត់បង់ដូចកម្ពុជាក្រោម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ
លោកដាក់ការទទួលខុសត្រូវដ៏សំខាន់ទៅលើរដ្ឋសភាថា
គឺជាផ្នែកមួយក្នុងការត្រួតពិនិត្យរាល់ការអនុវត្តច្បាប់
ដោយរួមទាំងច្បាប់អន្តោប្រវេសន៍របស់រដ្ឋាភិបាល។ លោកគិតថា
សភាជាតិហាក់មានការឆ្លើយតបតិចតួចលើផ្នែកនេះ៖ «ថាតើសភាតាមដាន
ដល់ណា កម្រិតណា ហើយមានឥទ្ធិពលក្នុងការតាមដានហ្នឹងដល់ណា
និងរដ្ឋសភាតាមដានមើលការអនុវត្តច្បាប់ដែលខ្លួនអនុម័តនោះ
គឺត្រូវតាមដានមើល ហើយសរសេរទៅរដ្ឋាភិបាល ឬក៏កោះហៅម្ដងម្កាល
ហើយស្ថិតិ ហ្នឹង គឺត្រូវមានតម្លាភាពរឿងអីត្រូវលាក់។
ប្រជាពលរដ្ឋនៅក្នុងប្រទេសជនអន្តោប្រវេសន៍សាសន៍បារាំងប៉ុន្មាន
សាសន៍អាមេរិកាំងប៉ុន្មាន សាសន៍អូស្ត្រាលីប៉ុន្មាន សាសន៍ចិនប៉ុន្មាន
សាសន៍កូរ៉េប៉ុន្មាន សាសន៍ជប៉ុនប៉ុន្មាន សាសន៍វៀតណាមប៉ុន្មាន
ហូរហែអ៊ីចឹងទៅ ខាងថៃប៉ុន្មានអីប៉ុន្មានមកនៅប្រទេសកម្ពុជា យើង។
តម្លាភាពក្នុង១ឆ្នាំៗដាក់ទៅរួចថាធ្វើបាន មិនបាន
ហើយចាំតម្លាភាពដល់ណា»។
ក៏ប៉ុន្តែ មន្ត្រីនាំពាក្យអង្គភាព
និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា
លោកហៅការរកឃើញថា នេះមុជមិនជ្រៅទៅមិនឆ្ងាយ។ ក្នុងន័យនេះ
លោកថារដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងសកម្មក្នុងការទប់ស្កាត់ជន
អន្តោប្រវេសន៍នៅកម្ពុជា៖ «តាមរយៈក្រសួងមហាផ្ទៃហ្នឹង
គឺបានចាត់វិធានការទៅលើករណីផ្សេងៗជាច្រើន ខ្ញុំដឹង
ដូចជារឿងជនជាតិម៉ុងតាញ្ញាក្តី រឿងជនជាតិចិន កន្លងមក
ដែលខុសច្បាប់ គឺយើងបានអនុវត្តនូវច្បាប់នោះ។ ដូច្នេះ
អ្វីដែលជាការលើកឡើងរបស់បុគ្គលម្នាក់
ហើយដែលមិនបានចូលជ្រៅទៅក្នុងការអនុវត្តផ្ទាល់ ខ្ញុំយល់ថា
មិនគួរគប្បីនឹងចាត់ទុកថាវាជារបាយការណ៍ត្រឹមត្រូវនោះទេ»។
ក្រុមអ្នកឃ្លាំមើលការវិវត្តស្ថានការណ៍សង្គម
រិះគន់រដ្ឋាភិបាលដែលបានកំណត់ព្រំដែនគោកថា
នោះគ្រាន់តែជាខណ្ឌព្រំសីមារវាងប្រទេស និងប្រទេសប៉ុណ្ណោះ។
ក៏ប៉ុន្តែ
ថាការខកខានក្នុងការធ្វើកំណែទម្រង់ច្បាប់ស្ដីពីជនអន្តោប្រវេសន៍
និងការអនុវត្តពុំមានប្រសិទ្ធភាព
គឺជាកត្តាចម្បងដែលរដ្ឋាភិបាលគ្រប់គ្រងអំណាចបច្ចុប្បន្ននៅតែខក
ខាន និងមានភាពយឺតយ៉ាវនៅឡើយ។
យ៉ាងនេះក្ដី លោក កែម ឡី អ្នកវិភាគសង្គម លោកគិតថា
អ្វីដែលមានប្រសិទ្ធភាពលើការគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន
នោះ គឺរដ្ឋាភិបាលត្រូវទាមទារការអភិវឌ្ឍ ព្រោះការអភិវឌ្ឍនេះ
គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យមានភាពគង់វង្សពី
អធិបតេយ្យភាព
និងបូរណភាពទឹកដីបន្ថែមលើការបោះបង្គោលព្រំដែនដែលមានស្រាប់។
យ៉ាងណាក៏ដោយ ពលរដ្ឋអះអាងថា នៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ
ខេត្តតាកែវ ភាគច្រើននៃប្រជាពលរដ្ឋ គឺជាជនអន្តោប្រវេសន៍វៀតណាម
ដែលមានជាងពាក់កណ្ដាលនៃប្រជាជនសរុបក្នុងស្រុកមួយនេះ។
ពលរដ្ឋឲ្យដឹងថា
ការបន្តចូលមកតាំងទីលំនៅរបស់ជនអន្តោប្រវេសន៍វៀតណាម
ក្នុងស្រុកបូរីជលសារ
ដែលជាច្រកសេដ្ឋកិច្ចព្រំដែនទឹកដ៏សំខាន់មួយក្នុងតំបន់នេះ
គឺតាមរយៈការផ្ដល់លុយឲ្យប៉ូលិសព្រំដែន
ជាថ្នូរនឹងការឆ្លងចូលមករស់នៅ និងទិញដីខ្មែរធ្វើជាកម្មសិទ្ធិ។
ក៏ប៉ុន្តែ អភិបាលខេត្តតាកែវ លោក ស្រី បេន
លោកបដិសេធចំពោះការលើកឡើងរបស់ពលរដ្ឋនេះថា
ពុំមែនជាការពិតនោះទេ។ លោកគិតថា
ការព្យាយាមលើកយកបញ្ហាជនអន្តោប្រវេសន៍វៀតណាម
ថាបានបន្តរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់
គឺការផ្ចាញ់ផ្ចាលដល់រដ្ឋាភិបាលប៉ុណ្ណោះ៖ «ហូរចូលណា
កោតតែរឿងអ៊ីចឹងនាំគ្នានិយាយ
បញ្ហាហ្នឹងចេះតែមានបញ្ហាហូរចូលដូចតែមាននិន្នាការតែវៀតណាម
មួយហូរចូល បានហើយ»។
យ៉ាងនេះក្ដី មន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋអះអាងថា
ជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា
មានអាទិភាពជាងម្ចាស់ប្រទេស ដូចជាអាចធ្វើអត្តសញ្ញាណប័ណ្ណ
និងមានសិទ្ធិចុះបោះឆ្នោត
ដែលត្រូវបានមន្ត្រីឃុំគណបក្សប្រជាជនកម្ពុជា
ផ្ដល់ការគាំទ្រជាងពលរដ្ឋខ្មែរ៕
8 comments:
poor/weak, careless- defenses
What should we do in this case?
It's not poor weak defense. The Viet can come in because Hun sen allowed them to come in. If he didn't allow them to come in, he would order them arrested.
I see Kamupchea krom in the making on main land CaMbodia,if Cpp thugs still in office another 5 yrs.Hun sen owed his gratitude to Yiek cong for not killing him,in return Yuons citizens can lives any where on the main land or on the water way,that belong to Cambodia under Cpp regime protection.
Hun sen didn't cares about his nation as long as he was protected by Yiek cong to help him to stay in office as khmer's Priminister until he 93 yrs old,until then,the main land will be no different from Champa or Kamuphea krom or Surin in Srok Siam.
When are we going to learn from our past histories? Why Cpp Hun sen seems not to interests in this matters? Did Hun sen knows that Yuons were like bamboos,once its takes root to that ground every things around that area will be swallowed by its[bamboos/Yuons] the natural inhabitants will be endangered by this spicies, please e force the immigration's laws deport illegal Yuons back to their home land as soon as possible.
Please pay attention to your nation and lean from our past histories during the reign of Sdach Cheyjatha II was nice, was kid to Yuon now you see, what was happening to our beloved Khmer krom or Prey Norkor?
Kmenhwatt.
Tchheur tchab nas look oeuy.
Hun Sen has already sold all Cambodia land to Youns and Chens.
it will not do us any good by bickering at one another, we must united all the khmer people and start protesting infront of the government offices and infront of the Viet embassy. Or, uses other means.
Agreed with you 100%.Let do it together..
Post a Comment