ភ្នំពេញៈ បញ្ជាការដ្ឋានកងទ័ពជើងទឹង រាជធានីភ្នំពេញ
បានប្រារព្ធពិធីផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរស័ក្កិដល់នាយទាន
នាយទាហានរងចំនួន៤៧៤នាក់ ដែលងារទាំងនោះ មានចាប់ពីនាយចក្របាលឯក ដល់វរនាវីទោ។
កម្មវិធីដែលបានប្រារព្ធឡើង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នំា២០១២
ក្រោមអធិបតីភាព របស់ឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក
នៃព្រះរាជណាចក្រ កម្ពុជានិងត្រូវជា អគ្គលេខាធិការ
នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំងឧត្តមនាវីឯក ទោ
និងត្រីជាច្រើនរូបទៀត។
មានប្រសាសន៍ បន្ទាប់ពីបំពាក់នឹងប្រកាសដំណែងរួចមក ឧត្តមនាវីឯក ទៀ
វិញបានមានប្រសាសន៍ថា នាយនាវី នាយនាវីរង និងពលនាវិក នៃកងទ័ពជើងទឹកទាំង អស់
បានលើកកម្ពស់ ស្មារតីទទូលខុសត្រូវ និងចូលរួមអនុវត្តន៍យ៉ាងសកម្ម
ហើយបានឆ្លងកាត់បទពិសោធន៍ និងឧបសគ្គ តូច-ធំជាច្រើន ជាមួយនឹងពលិកម្មដ៏ធំធេង
ជាពិសេសបានចូលរួមចំណែក ក្នុងការអនុវត្តដោយជោគជ័យគោលនយោបាយ ឈ្នះ ឈ្នះ
របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ឧត្តមនាវីឯក បានបន្តទៀតថា នាយនាវី នាយនាវីរង និងពលនាវិក នៃកងទ័ពជើងទឹក
ក៏បានក្តាប់ជាប់នៃគោលដៅចម្បង នៃផែនការកែទម្រង់រយៈពេល ៥ឆ្នាំបន្ត
គឺឆ្នាំ២០១០-២០១៥ ក្នុងការកសាងធនធានមនុស្សពិត នៃកងយោធពលខេមរភូមិន្ទ
ដើម្បីបង្កើនល្បឿន នៃការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដែលនឹង
ធ្វើឲ្យកងយោធពលខេមរភូមិន្ទ ឈរដោយស្មើភាព ស្មើសិទ្ធិជាមួយកងទ័ព
នៃបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងៗទៀត។
មិនតែប៉ុណ្ណោះ មូលដ្ឋានកងទ័ពជើងក៏បាន យកចិត្តទុកដាកយ៉ាងមុតមាំ
ចំពោះលើការងារអប់រំ ហ្វឹកហ្វឺន បណ្តុះបណ្តាល ដល់នាយនាវី នាយនាវីរង
និងពលនាវិក ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញឯកទេស និងដើម្បីទទូលការរ៉ាបរង់
ភារកិច្ចក្នុងការការពារបូរភាពដែនដី ដែនទឹក អាកាស និងដែនកោះ
ឆ្នេរនៃមាតុភូមិព្រះរាជ ណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង ដែលត្រូវបានដំឡើងឋានន្តរសក្កិនោះ
មានឋានៈជាវរនាវីទៅចំនួនបួនរួប វរនាវីត្រី២៨ រូប អនុវនាវីឯកចំនួន ៤៦រូប
អនុវនាវីទោចំនួន ៥៧រូប អនុនាវីត្រីចំនួន៩០រូប នាយនាវីចំណង់ ៦៩រូប
នាយចក្របាលឯក ចំនួន៣៦រូប។ ជាមួយគ្នានោះដែរ កងទ័ពជើងទឹកទាំងអស់
ក៏មានគំរោងដំឡើងឋានន្តរសក្កិ នាយ នាយរងកងនាវិកទាំងអស់គ្រប់កងពលផងដែរ
ដែលរួមមានជាងមួយពាន់នាក់៕
4 comments:
Get rid all V.C agents put back all khmers people because Kambuja is belong to khmers people not Yiekcong.Please don't be like Laos lets Yuon controls their destiny.khmers will lives forever....
Tea Banh is so stupid!
How many bodyguards did Hun sen have? Did anyone know? Hun sen select couple thousand whose loyalty to him to protect his corruption deal with his boss Hanoi.Hun sen is paranoia thatwise he select only the obey he trust to be around him and his families.....
this reshuffle and promotions have nothing to do with reforms in the navy, but were done because the top leadership, properly hun sen, is trying to consolidate his powers. i think hun sen is very paranoid of betrayals from his ministers, like tea banh and sar kheng etc.
Post a Comment