A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 7 October 2012

Ou Virak to attend the court hearing in Ratanakiri on 8 October as summoned លោក អ៊ូ វីរៈ នឹង​ចូល​បំភ្លឺ​តុលាការ​ខេត្ត​រតនៈគិរី​នៅ​ថ្ងៃទី​០៨ តុលា

Saturday 06 October 2012 - Free Press Magazine

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា លោក​នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​រតនៈគិរី នា​ព្រឹក​ថ្ងៃទី​០៨ តុលា ឆ្នាំ​២០១២ ដើម​សប្តាហ៍​ក្រោយ​នេះ ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោក និង​មន្រ្តី​សិទ្ធិ​មនុស្ស​២​រូប​ទៀត ព្រម​ទាំង​​អ្នក​កាសែត​១រូប​ផង ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស ឬ​ឧក្រិដ្ឋកម្ម​បាន​សម្រេច» នោះ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្តរតនៈគិរី ដើម្បី​ឆ្លើយ​បំភ្លឺ​អំពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចំពោះ​ការ​ ញុះញង់​នៅ​ថ្ងៃចន្ទ ទី​០៨ ខែ​តុលា ឆ្នាំ​២០១២។ លោក​បន្ត​ថា លោក​គ្មាន​អ្វី​ត្រូវ​លាក់​បាំង និង​ភ័យ​ខ្លាច​ទេ ហើយ​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​តទល់​នឹង​ការ​ចោទ​ប្រកាន់​ ទាំង​នេះ។ ហើយ​ថា ប្រសិន​បើ​តុលាការ​ឯករាជ្យ និង​អព្យាក្រិត្យ វា​នឹង​គ្មាន​ទេ​ការ​ចោទ​ប្រកាន់។
លោក អ៊ូ វីរៈ រួម​ជាមួយ​លោក ប៉ែន បូណា មន្រ្តី​សម្រប​សម្រួល​អង្គការ​អាដហុក និង​លោក ឆាយ ធី មន្រ្តី​ស៊ើប​អង្កេត​ថ្នាក់​ខេត្ត នៃ​អង្គការ​អាដហុក ព្រម​ទាំង​លោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល អ្នក​រាយ​ការណ៍​របស់​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​តុលាការ​ខេត្ត​រតនៈគិរី ចេញ​ដី​កា​កោះ​ហៅ​កាល​ពី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០១២ ឲ្យ​ចូល​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​រតនៈគិរី​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ ការ​ចោទ​ប្រកាន់​អំពី​បទ​ល្មើស «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស ឬ​ឧក្រិដ្ឋកម្ម​បាន​សម្រេច» តាម​បណ្តឹង​របស់​លោក គិត ចឹម មេឃុំ​មក​ពី​គណបក្ស​កាន់​អំណាច ដែល​បាន​ចោទ​ប្រកាន់​បុគ្គល​ទាំង​៤នាក់​នោះ​ថា បាន​ញុះញង់​សមាជិក​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ឲ្យ​ធ្វើ​ការ​តវ៉ា​ដោយ​ហិង្សា ​ប្រឆាំង​នឹង​ក្រុមហ៊ុន ឌឹអឹម គ្រុប ដែល​ជា​ក្រុមហ៊ុន​កសិ-ពាណិជ្ជកម្ម​ដ៏​មាន​អំណាច​មួយ​កាល​ពី​ឆ្នាំ​២០០៩។
ចំពោះ​ដីកា​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចាត់​ទុក​ថា គឺ​ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​គ្មាន​បញ្ញត្តិ​ច្បាប់​ចែង ហើយ​ថែម​ទាំង​គ្មាន​មូល​ដ្ឋាន​សម្រាប់​កំណត់​បទ​ល្មើស​ញុះញង់​ឡើយ។ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​ការ​ពន្យល់​ថា ធាតុ​ពិត​មាត្រា ៦៧១ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ បាន​បញ្ញត្តិ​ថា សំណុំ​រឿង​ត្រូវ​តែ​ពិនិត្យ​លើ​មូល​ដ្ឋាន នៃ​ក្រម​ព្រហ្មទណ្ឌ​ធរមាន នៅ​ពេល​ដែល​បទ​ល្មើស​បាន​កើត​ឡើង។ ហើយ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ បាន​ចូល​ជា​ធរមាន​នៅ​ខែ​ធ្នូ ឆ្នាំ​២០១០។ ជាមួយ​គ្នា​ដោយ​មូល​ហេតុ នៃ​ភាព​មិន​ច្បាស់​លាស់ នៃ​ដីកា​កោះ​ ដូច្នេះ​នាំ​ឲ្យ​ពិបាក​ព្យាករណ៍​ចំពោះ​ការ​ផ្តន្ទាទោស​ជន​ជាប់​ចោទ​ទាំង​ ៤រូប​ជា​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត ដែល​អាច​នឹង​ត្រូវ​ប្រឈម​ចំពោះ​ការ​ចោទ​ប្រកាន់ និង​ពិរុទ្ធភាព៕

6 comments:

Anonymous said...

it is good decision by court,that, needs to summon him for his action 2 months ago at garments factory.

regardless of NGO- he got the same rights of treatments..

pls stop saying,that is intimidated by governments,,,

Anonymous said...

Paranoia dog Hun sen worry about his power than the well being of his countrymen and his nation as whole.This dog is sick in the head need medication from real democratic society to wake him up from the wicked spells of his BOSS Hanoi.Hun sen sees all khmers or his critics as his enemy except Yuons citizens and his BOSS Hanoi govt.

If democratic wins an election Hun sen probably run to the jungle to be Khmers Yiek cong again and ask Yuon Hanoi to help.

Anonymous said...

don't get mad, dear ...

Anonymous said...

បន្តិចម្ដងៗរបបផ្ដាច់ការភ្នំពេញ ដែលមានបនហាណូយ
ពួនសំពោងនៅពីក្រោយខ្នង កាន់តែបង្ហាញយ៉ាងច្បាស់
ពីការភ័យក្លាចនៃស្រមោលខ្លួនឯង ខ្លាំងឡើងៗ។
ចំជាក្លាហានឌ៏អស្ចារ្យមែន ហ៊ុនសែន ហ៊ានធ្វើសង្រ្គាម
ពាក្យសំដីជាមួយ អ្នកដំណាងសិទ្ធិមនុស្សនៃអង្គារ
សហប្រជាជាតិ វាហាក់ដូចហ៊ុនសែន ធ្វើសង្រ្គាម
ជាគ្រប់បណ្ដាប្រទេសទាំងឡាយដែលជាសមាជិកនៃ
អង្គការសហប្រជាជាតិ រួមសេចក្តីមកគឺ ហ៊ុនសែន
មានសំណាងណាស់បាន វ៉ៃក្បាល លោក បានគីមូន
ពញ្ញាក់ប្រាប់ថា​ ក្រោមមេឃនេះគ្មាននរណា ខ្លាំង
ជាង "អញ"ទេ។ក្នុងន័យម៉្យាងទៀត ឬ ហ៊ុនសែន
ចេះតែខំស្រែក ភ័យខ្លាច នឹងស្រមោលខ្លួន ដែល
កំពុងដៀលជេរស្ដី??

Anonymous said...

Don't sound like faggot little piglet!...Who's mad? Your Cpp clans and your pm were angried at the world and his critics without justification or reasoning, your pm is an old mad dog bites anyone in his way said: Napelese that felt sorry for him and you little piglet.

Anonymous said...

អ្វីៗឱ្យទៅជាខ្មែរ ប៉ុន្ដែ ឃើញនៅតែ អង់គ្លេសនៅ
ឡើយ ហាហាហាហា!