លោក ហ៊ុន សែន ត្រៀមរៀបចំគោលនយោបាយបៀវត្សគ្រូបង្រៀនអាណត្តិទី៥
ដោយ ខែ សុណង
2012-10-13 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសត្រៀមរៀបចំគោលនយោបាយស្ដីពីបៀវត្សគ្រូបង្រៀន
សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ហ៊ុន សែន
បានថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅខេត្ត
កំពង់ចាម នៅថ្ងៃទី១៣ តុលា ថា គណបក្សប្រជាជនកម្ពុជា
ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន នឹងរៀបចំគោលនយោបាយ
ស្ដីពីបៀវត្សសម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។
ការប្រកាសរៀបចំគោលនយោបាយនេះ
ទំនងឆ្លើយតបទៅនឹងអ្នករិះគន់លោកដែលតែងតែទាមទារឲ្យដំឡើងប្រាក់
ខែឲ្យគ្រូបង្រៀននោះ។
លោកបន្តថា លោកមិនជំទាស់ចំពោះការទាមទារដំឡើងប្រាក់ខែនោះទេ
ប៉ុន្តែរដ្ឋាភិបាលមានគោលការណ៍ដំឡើងប្រាក់ខែជូនគ្រូបង្រៀនចំនួន
២០% ជារៀងរាល់ឆ្នាំហើយនោះ៖ «អ្វីដែលខ្ញុំជំទាស់
ជំទាស់តាមបែបឡើងតាមបែបអស់លោក ឡើងដូចឧទ្ធម្ភាគចក្រ
អ៊ីចឹងតាំងពីឆ្នាំ២០០៨ រហូតមកឡើងរហូត ២០% ២០% រហូតមកដល់ពេលនេះ
ប៉ុន្មានរយភាគរយទៅហើយ។ ប៉ុន្តែឮគេនិយាយគ្នាថា លោក ហ៊ុន សែន
មិនព្រមដំឡើងប្រាក់ខែទេ។ គេឡើងតើ ប៉ុន្តែគេឡើងមានរបៀបរបស់គេ
វាមិនដែលអាណាជណ្ដើរ ៩កាំ ឡើងទៅដល់កាំទី៩ ហ្មងទេវី។
វាមានកាំទី១ កាំទី២ កាំទី៣ ទម្រាំដល់កាំទី៩
ប៉ុន្តែអាហ្នឹងរឿងរបស់គេទេ។ ខ្ញុំមិនចង់និយាយព្រោះថា
មុនពេលភ្ជុំ ខ្ញុំចង់ឲ្យវាសុខ តែគេមិនឲ្យយើងសុខ
គេចង់ឲ្យយើងឃោសនា
ហើយគណបក្សប្រជាជនក៏កំពុងត្រៀមរៀបចំគោលនយោបាយស្ដីពីបៀវត្សសម្រាប់
អាណត្តិទី៥ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មិនបានបញ្ជាក់ប្រាប់ពីគោលនយោបាយ
ស្ដីពីបៀវត្សសម្រាប់អាណត្តិទី៥នោះ មានចំណុចសំខាន់អ្វីខ្លះនោះទេ។
ការប្រកាសរបស់លោក នៅបន្ទាប់ពីមន្ត្រីបក្សប្រឆាំង
និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
បានដឹកនាំគ្រូបង្រៀនមកពី ១៦រាជធានី-ខេត្ត មកទីលានប្រជាធិបតេយ្យ
សុំឲ្យរដ្ឋាភិបាលគិតគូរដល់ជីវភាពរស់នៅរបស់គ្រូ
និងសុំឲ្យដំឡើងប្រាក់បៀវត្សជូនពួកគាត់ឲ្យបាន
១លានរៀលចាប់ពីឆ្នាំ២០១៣ នោះ៕
3 comments:
Psychopath lair Hun sen can not be trusted,lying thru his teeth every time.Why raise now because an election of 2013 Right? This Psychopath lair needs to go for a changes after three decades Cambodian's landless and homeless,land grabbing were the Norms in Hun sen regime,foothold became millioniere because of corruptions Cambodia became brokes.
Kmenhwatt
Tile today mr. sam rainsy continue work by himeself and still do not know how used peole skile and people talent to contribute to the wide spread party advantage by that it meant rainsy is a weakness carbon leader. Wasn't it true? Be positive and more productive by kick this useless ash mr. Rainsy away. Will you? And only weakness peoole who follow or stuck with the flaw leader like rainsy may i ask you you see rainsy weakness. Didnt heX
14 October 2012 2:10 PM is a Yuon/Viet dog eater and worst than wild animal.
Some bloggers who attack Freedom lovers, peace lovers, democracy lovers, etc., in Cambodia/Khmer Country are always regarded Dumb Yuon dog eaters who pretend to be Khmer/Cambodian bloggers in Cambodia.
So, foreign readers, Khmer readers or bloggers just remembers most evil Yuon/Vietnamese gooks or Yuon/Vietnamese dog eaters attacked the opposition parties or members on Khmerization and Ki-Media. They are not Khmer/Cambodian bloggers or readers, but they are Yuon/Viet dog eaters.
Post a Comment