លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួនប្រធានសមាគមលក់ដីរដ្ឋ
ដោយ ទេព សុរ៉ាវី 2012-10-10 RFA
ការបែងចែកដីសម្បទានសង្គមកិច្ចដោយគ្មានតម្លាភាព
ត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា កើតឡើងគ្រប់រូបភាព
រួមមានទាំងការសូកប៉ាន់លុយកាក់មួយចំនួន
ដល់អាជ្ញាធរសម្រាប់ទទួលបានដីសម្បទានសង្គមកិច្ច។
ក្រុមប្រជាពលរដ្ឋ ដែលមកតវ៉ានៅ រាជធានីភ្នំពេញ ក្បែរភូមិគ្រិះសម្តេចតេជោ ហ៊ុន សែន
ថ្មីៗនេះ អ្នកភូមិនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចំណាយលុយពី ១.៥០០ដុល្លារទៅជាង ៣.០០០ដុល្លារ ដើម្បីទិញដីពីប្រធានសមាគមអេដស៍ ដែលទទួលសិទ្ធិចែកដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។
ការប្រកាសលក់ដីសម្បទានសង្គមកិច្ចខុសច្បាប់នេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសថាជាសកម្មភាពខុសច្បាប់។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន
បានព្រមានឲ្យអាជ្ញាធរខេត្តព្រះវិហារ
ចាប់ខ្លួនប្រធានសមាគមណាដែលរដ្ឋបានផ្តល់ដីជាសម្បទានសង្គមកិច្ច
សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ
តែបែរជាយកដីរដ្ឋទាំងនោះទៅលក់ខុសពីគោលដៅ។
ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង
៥០០គ្រួសារ នៅស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១០ ខែតុលា លោក ហ៊ុន សែន
បានសង្កត់ធ្ងន់ថា បញ្ហាសមាគម
ឬអង្គការបង្កើតឡើងដើម្បីស្នើសុំដីពីរដ្ឋធ្វើជាដីសម្បទានសង្គម
កិច្ចកន្លងមក សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ
មិនគួរឲ្យមាននោះទេ។ លោក ហ៊ុន សែន បន្តថា
មានអ្នកភូមិនៅខេត្តព្រះវិហារ បានមកតវ៉ាដីធ្លីនៅមុខផ្ទះគាត់
ដែលមានទំនាស់ជាមួយសមាគមអេដស៍មួយនៅទីនោះ។ អង្គការអេដស៍នោះ
ទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋ សម្រាប់ចែកជូនឲ្យប្រជាពលរដ្ឋ
តែបែរជាយកដីទៅលក់ឲ្យប្រជាពលរដ្ឋខុសច្បាប់។
លោក ហ៊ុន សែន បានចោទជាសំណួរថា តើចៅហ្វាយខេត្តព្រះវិហារ
ទៅណាអស់ហើយ ទើបមិនដោះស្រាយទំនាស់ដីឲ្យអ្នកភូមិ?
ចាំបាច់ឲ្យអ្នកភូមិឡើងមកតវ៉ានៅមុខផ្ទះរបស់គាត់។ លោក ហ៊ុន សែន
ក៏បានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនប្រធានសមាគមដែលបានយកដីរដ្ឋទៅ
លក់ឲ្យប្រជាពលរដ្ឋនោះដែរ៖ «អាអ្នកដែលថាឲ្យដីធ្វើជាដីសង្គម
កិច្ចចែកឲ្យប្រជាជន បែរជាយកដីទៅលក់
អាហ្នឹងត្រូវវៃខ្នោះវាទើបវាត្រូវ ត្រូវវៃខ្នោះវា ហើយឮថាឧកញ៉ា
អីគេផង ហើយទីប្រឹក្សាអីគេទៀត កុំថាលោកឯងពាក់ត្រឹមផ្កា
ពាក់លោកខែក៏ត្រូវដែរ»។
លោក ហ៊ុន សែន បន្តថា
ការផ្តល់ដីសម្បទានសង្គមកិច្ចទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់
អង្គការ ឬសមាគម យូរៗទៅវានឹងក្លាយជាដីឯកជន
ហើយដីឯកជនទាំងនោះនឹងត្រូវលក់ដោយខុសច្បាប់។
លោក អ៊ំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ មិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
ការព្រមានឲ្យមានការចាប់ខ្លួនប្រធានអង្គការដែលជាប់ពាក់ព័ន្ធ
យកដីរដ្ឋ ទៅលក់ឲ្យអ្នកភូមិនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ
ក្រោយពីមានអ្នកភូមិ ១៧០នាក់ តំណាងឲ្យអ្នកភូមិ ៣៩១គ្រួសារ
នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
បាននាំគ្នាមកតវ៉ារឿងទំនាស់ដីធ្លីនៅមុខផ្ទះរបស់លោក ហ៊ុន សែន
ក្បែរវិមានឯករាជ្យ កាលពីថ្ងៃទី៩ ខែតុលា ដែលមានជម្លោះជាមួយលោក
ប៉ែន លឹម ប្រធានអង្គការស្រាវជ្រាវទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍។
លោក ប៉ែន លឹម បានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋទំហំ ៥៥៦ហិកតារ តាំងពីឆ្នាំ២០០៨ សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ។
អ្នកស្រី សាត សាវឿន តំណាងអ្នកភូមិនៅឃុំកន្ទួត
ដែលបានឡើងមកតវ៉ាដីធ្លីនៅមុខផ្ទះលោក ហ៊ុន សែន ឲ្យដឹងថា លោក ប៉ែន
លឹម មិនបានចែកដីសង្គមកិច្ចដល់អ្នកភូមិទេ
តែបានយកដីលក់ក្នុងមួយប្លង់ទំហំ ៣០គុណ៥០ម៉ែត្រ តម្លៃពី
១.៥០០ដុល្លារដល់ជាង ៣ពាន់ដុល្លារ ហើយក្នុងមួយប្លង់ មានរហូតពី ៣ទៅ
៥ម្ចាស់ ទើបបង្កឲ្យមានទំនាស់កើតឡើង៖ «បញ្ហាអ្នកទិញហ្នឹង
អ្នកទិញឈ្លោះគ្នាម្ង៉ៃៗចង់កាប់ចង់ចាក់គ្នាអូន។ ហើយ ប៉ែន លឹម
អត់ចេញមុខមកដោះស្រាយទេ គឺគេចរហូត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ប៉ែន លឹម បានទេ នៅថ្ងៃទី១០
ខែតុលា តែលោក ប៉ែន លឹម ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨
ខែតុលា កន្លងទៅថា លោកច្រានចោលចំពោះការចោទប្រកាន់របស់អ្នកភូមិ។
លោកបានពន្យល់ថា ដីសម្បទានសង្គមកិច្ចដែលគាត់បានទទួលទំហំ
៥៥៦ហិកតារពីរដ្ឋនោះ បានចែកជូនប្រជាពលរដ្ឋក្រីក្រទំហំ
១.២១៩គ្រួសាររួចហើយ ហើយអ្នកភូមិដែលឡើងទៅប្ដឹងនៅផ្ទះលោក ហ៊ុន
សែន នោះ ជាអ្នកអានាធិបតេយ្យរស់នៅខុសច្បាប់៖ «ខ្ញុំចែកឲ្យ
ប្រជាពលរដ្ឋអស់ហើយ ហើយប្រសិនណាជាអាជ្ញាធរខេត្ត អាជ្ញាធរស្រុក
គាត់ដកពីប្រជាជនដែលរស់នៅរាល់ថ្ងៃ ដេញប្រជាជនចេញ
ហើយឲ្យប្រជាជនអានាធិបតេយ្យ ក៏ឲ្យទៅវារឿងរបស់គាត់»។
លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តព្រះវិហារ
ឲ្យដឹងថា តាមការស្រាវជ្រាវឃើញថា ក្រោយពីលោក ប៉ែន លឹម
ទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលទំហំ ៥៥៦ហិកតារហើយ លោក ប៉ែន
លឹម
មិនបានធ្វើតាមគោលការណ៍នៃការស្នើសុំរបស់លោកទុកសម្រាប់ចែកជូន
ប្រជាពលរដ្ឋក្រីក្រ និងមានការខ្វះខាតទេ។ លោកបន្តថា លោក ប៉ែន លឹម
បានយកដីសម្បទានទាំងនោះ ទៅចាត់ចែងពិតមែន
តែទៅចាត់ចែងលក់ទៅឈ្មួញ លុះឈ្មួញទាំងនោះមិននៅ លោក ប៉ែន លឹម
បានយកដីដដែលនោះទៅលក់ឲ្យអ្នកផ្សេងទៀត
រហូតធ្វើឲ្យដីមួយប្លង់មានដល់ ៥ទៅ ៦ម្ចាស់ក៏មាន៕
-------------------------------------
នាយករដ្ឋមន្ដ្រី បញ្ជាឱ្យវាយ ខ្នោះឧកញ៉ា ប៉ែន លឹម បញ្ហាជម្លោះដីធ្លី នៅព្រះវិហារ
ព្រះវិហារ ៖ បើទោះបីសម្ដេចនាយករដ្ឋ មន្ដ្រី
មិនបានប្រើពាក្យឱ្យចំថាវាយខ្នោះ ឧកញ៉ា ប៉ែន លឹម ដែលមានជម្លោះដីធ្លីជា
មួយប្រជាពលរដ្ឋ ជិត៥០០គ្រួសារ នៅស្រុក ជាំក្សាន្ដ ខេត្ដព្រះវិហារក៏ដោយ
ប៉ុន្ដែបទបញ្ជា របស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបានធ្វើ
ឡើងពីស្រុកឈូកខេត្ដកំពត កាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ បានបង្ហាញឱ្យ
ដឹងថា ឧកញ៉ាប៉ែន លឹម បច្ចុប្បន្នជាប្រធាន អង្គការស្រាវជ្រាវទប់ស្កាត់
គ្រឿងញៀននិងជំងឺអេដស៏ បាននឹងកំពុងប្រឈមមុខតាម ផ្លូវច្បាប់នឹង
អាចរហូតទៅដល់ការចាប់ វាយខ្នោះទៀតផង ដោយសារតែក្នុងជម្លោះ
ដីធ្លីដ៏រ៉ាំរ៉ៃខាងលើនេះ ហើយសម្ដេចនាយក រដ្ឋមន្ដ្រី
បានបញ្ជាឱ្យអភិបាលខេត្ដដោះ ស្រាយបញ្ចប់ កុំឱ្យប្រជាពលរដ្ឋឡើងមក ភ្នំពេញទៀត។
ការដាក់បទបញ្ជារបស់នាយករដ្ឋមន្ដ្រី ឱ្យអាជ្ញាធរខេត្ដព្រះវិហារ
និងស្ថាប័នពាក់ ព័ន្ធដោះស្រាយបញ្ចប់ជម្លោះដីធ្លីរវាងឧកញ៉ា ប៉ែន លឹម
អតីតទីប្រឹក្សាមន្ដ្រីជាន់ខ្ពស់ព្រឹទ្ធ សភា និង ប្រជាពលរដ្ឋជ្វិត៥០០គ្រួសារ
នៅឃុំ ស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារនោះ បានធ្វើឡើង
បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ បាន
នាំគ្នាធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយ តវ៉ាសុំអន្ដរាគមន៍ពីសម្ដេច
ក្នុងជម្លោះដីធ្លី ខាងលើនេះ ដែលពួកគាត់បានចោទឧកញ៉ា រូបនេះថា
បានធ្វើបាបនិងយកដីរបស់ពួក គាត់ទៅលក់ បន្ទាប់ពីឧកញ៉ា ប៉ែន លឹម
បានធ្វើជាបង្កើតសមាគម ដើម្បីសុំដីសម្ប ទានសង្គមកិច្ចពីរាជរដ្ឋាភិបាលថា
ទៅចែក ជូនប្រជាពលរដ្ឋ ប៉ុន្ដែបែរជាយកដីទាំងនេះ ទៅកាត់លក់ឱ្យឈ្មួញដទៃទៀត
ដែលនាំឱ្យ ផ្ទុះរឿងនេះកើតឡើងតែម្ដងទៅ។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជា ពលរដ្ឋជាង៥០០នាក់នៅស្រុកឈូក
ខេត្ដ កំពត កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១២
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលខេត្ដព្រះវិហារ
ដោះស្រាយបញ្ចប់បញ្ហាដីធ្លី កុំឱ្យប្រជាពល
រដ្ឋឡើងមកតវ៉ានៅភូមិគ្រឹៈរបស់សម្ដេច តទៅទៀត ហើយកាលពីពេលកន្លងទៅ បញ្ហានេះ
បានដោះចេញរួចហើយ ប៉ុន្ដែនៅ កើតមានដដែល ។ ត្រង់ចំណុចនេះ សម្ដេច
នាយករដ្ឋមន្ដ្រី បានលើកឡើងថា មិនគួរ មានសមាគមនេះឡើយ ពីព្រោះសុំដីថា ទៅ
ជូនប្រជាជន ប៉ុន្ដែយកដីនេះទៅលក់អស់ ដូច្នេះអ្នកដែលធ្វើរឿងរ៉ាវខាងលើនេះ
ត្រូវ តែចាប់វាយខ្នោះ បើទោះបីមានងារជាឧកញ៉ា ជាទីប្រឹក្សាឬពាក់ផ្កាយប៉ុន្មាន
និងពាក់ដល់ លោកខែក៏ដោយនោះ ។
អភិបាលខេត្ដព្រះវិហារ លោកអ៊ុំ ម៉ារ៉ា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២
បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅថ្ងៃទី១១ ខែតុលានេះ លោកនឹងបញ្ជូន
អភិបាលរងពីរនាក់ ទៅដោះស្រាយនៅកន្លែង ដីទំនាស់តែម្ដង ដោយមានការចូលរួមពីប្រជា
ពលរដ្ឋនិងភាគីដែលពាក់ព័ន្ធនិងភាគីឧកញ៉ាប៉ែន លឹមនោះ
ដែលធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោកាលពីព្រឹកមិញ នៅស្រុកឈូក។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង១០០ នាក់ តំណាងឱ្យប្រជាពលរដ្ឋជិត៥០០គ្រួសារ
បានមកតវ៉ានៅក្បែរភូមិគ្រឹៈរបស់សម្ដេច នាយករដ្ឋមន្ដ្រី កាលពីព្រឹកថ្ងៃទី៩
ខែតុលា ដើម្បីសុំស្វែងរកអន្ដរាគមន៍ពីប្រមុខរាជរដ្ឋា ភិបាល
ដើម្បីបញ្ចប់ជម្លោះរវោងពួកគាត់ និងឧកញ៉ា ប៉ែន លឹម ។
បើយោងតាមតំណាងប្រជាពលរដ្ឋ ឧកញ៉ា ប៉ែន លឹម ដែលបានទទួលដីសម្បទានសង្គម
កិច្ចពីរាជរដ្ឋាភិបាល ក្នុងនាមជាអង្គការ ដើម្បី ចែកជូនប្រជាពលរដ្ឋនោះ
ប៉ុន្ដែធាតុពិត ឧកញ៉ារូបនេះ យកដីទៅលក់ឱ្យឈ្មួញផ្សេង ទៀត ហើយលក់ជាន់គ្នា
បណ្ដាលឱ្យកើត មានជម្លោះយ៉ាងដូច្នេះទៅ ។
ប្រជាពលរដ្ឋសង្ឃឹមថា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នេះ នឹងត្រូវដោះស្រាយបញ្ចប់
ដោយអាជ្ញា ធរខេត្ដព្រះវិហារ ហើយឧកញ៉ា ប៉ែន លឹម
នឹងប្រឈមមុខតាមផ្លូវច្បាប់ជាក់ជាមិនខាន តាមបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ៕
4 comments:
This guy is not Hun sens clans that is why Hun sen ordered to arrest him.Only his clans gets way with every things.
needs to arrest faked NGO asap.
Need to stick the pipe bomb in your ass a.s.a.p.you're so constipation the bomb will lose up the sticky sh*t in your ass,so you can sh!t right in Hun cent mouth.
Ah Khmer Rouge Hun Sen now ordering the arrest of everyone. hes is the Judge, the Police and the prosecuter.
Bravo CPP dogs supporting the stupid Hun Sen.
Post a Comment