A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 31 October 2012

Did Princess Soma poke Khieu Kanharith's wounds because he is screaming like someone is cutting his throat? សង្ស័យ ម្ចាស់​ក្សត្រិយ៍ នរោត្ដម សោម៉ា ចាប់ចំបូស បានជា ខៀវ កាញារីទ្ធ ស្រែក ឡូឡាយ៉ាងនេះ

លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​អត្ថបទ​រិះគន់​របស់ម្ចាស់​ក្សត្រិយ៍ នរោត្ដម សោម៉ា

2012-10-29
ដោយ ទេព សុរ៉ាវី RFA

Mr. Khieu Kanharith, Minister of Information, called a press conference yesterday in which he accused Princess Soma Norodom of inciting national divisions after she wrote an article highly critical of the way the government handled the return of ex-King Sihanouk's body from China last week, accusing the government officials of preventing members of the royal family from entering the Throne Hall to pay respect to the late king. Read English article here.
ក្រោយ​ពេល​ដែល​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត អនាគត​នៃ​រាជា​និយម​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល បើ​ទោះ​បី​ជា​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ស្បថ​នៅ​មុខ​ព្រះបរមសព​របស់​ព្រះអង្គ សច្ចា​ថា លោក​នឹង​រក្សា​រាជា​និយម​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ​ក៏ដោយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះបរមសព ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​កម្មវិធី​ព្រះរាជ​បូជា​ ព្រះបរមសព នា​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១២។

ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​ភ្ជាប់​អនាគត​នៃ​រាជា​និយម​ទៅ​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការ​លើក​ឡើង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រានចោល និង​ថា​ជា​ការ​បញ្ឆេះ​បំបែក​បំបាក់​ខ្សែ​រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល។


អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​សំណេរ​អត្ថបទ​របស់​ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ដែល​បាន​សរសេរ​អត្ថបទ​មួយ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​រដ្ឋាភិបាល​គិត​ថា​ជា​សំណេរ​មាន​ចេតនា​បង្ក​ការ​បំបែក​បំបាក់​ផ្ទៃ​ ក្នុង​ជាតិ និង​បំបែក​បំបាក់​រវាង​ខ្សែ​រាជវង្សានុវង្ស និង​រដ្ឋាភិបាល។

ក្នុង​អត្ថបទ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១២ ក្រោម​ចំណង​ជើង​ថា "អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ម្ចាស់​អត្ថបទ​នេះ​បាន​ពណ៌នា​ថា ក្នុង​អំឡុង​ពេល​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា គាត់​ឃើញ​ការ​រួប​រួម​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។


នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ខ្សែ​រាជវង្ស​មិន​សូវ​បាន​ចូល​ទៅ​សម្ដែង​គារវកិច្ច​ទេ ហើយ​ច្រើន​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន។ ក្នុង​សំណេរ​អត្ថបទ​ដដែល ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បន្ត​ថា អ្នក​រិះគន់​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រប់គ្រង​សង្វៀន​នយោបាយ និង​រាជា​និយម ហើយ​នឹង​បន្ត​គ្រប់គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច ហើយ​ព្រះមហាក្សត្រ នរោត្ត សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន ហាក់​ដូច​ជា​ទីងមោង​គ្មាន​អំណាច​អ្វី​ទាំង​អស់។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ចាត់​ទុក​សំណេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​ជា​សំណេរ​ចេតនា​បញ្ឆេះ​ញុះញង់​បំបែក​បំបាក់​រវាង​រាជវង្សានុវង្ស និង​រដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា ការ​សរសេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុផល និង​ក្នុង​គំនិត​មួយ​ខ្មៅ​កខ្វក់។

លោក ខៀវ កាញារីទ្ធ៖ «ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​ទីតាំង​ហ្នឹង​ទាំង​មូល ហើយ​ព្រះករុណា​របស់​យើង​ព្រះមហាក្សត្រ​របស់​យើង​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​ទីងមោង គ្មាន​អំណាច​អ្វី​ទាំង​អស់។ ចោទ​ថា​ការ​រៀបចំ​នៅ​ក្នុង​វាំង​មិន​ឲ្យ​រាជវង្សានុវង្ស​ចូល​ទៅ​នេះ គឺ​ជា​ការ​មួយ​មួលបង្កាច់ ហើយ​ក្នុង​ចេតនា​អាក្រក់​ណាស់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​កាន់​អំណាច ហើយ​ជា​ពិសេស សម្ដេច ហ៊ុន សែន ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន គឺ​ចង់​វាំង​ទី​លើ​វាំង​ទាំង​មូល»

ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​រិះគន់​បន្ត​ថា រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​សម្រេច​ថា តើ​សមាជិក​រាជវង្ស​អង្គ​ណា​នឹង​ក្លាយ​ជា​ព្រះមហាក្សត្រ​បន្ទាប់។ អនាគត​រាជា​និយម ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​ជឿជាក់​ថា រាជា​និយម​នឹង​បាត់​បង់​ទៅ​បន្តិច​ម្តងៗ។

លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​មិន​មាន​សិទ្ធ​ជ្រើស​រើស​ព្រះមហាក្សត្រ​បន្ទាប់​ទេ តែ​មាន​ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្ក​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស ហើយ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​រក្សា​រាជា​និយម​ជា​ដរាប៖ «គ្រាន់​តែ​ឃើញ​អត្ថបទ​ជា​អង់គ្លេស ខ្មែរ យើង​ឃើញ​ថា ការ​បក​ប្រែ​ពាក្យ គឺ​ផ្សេង​គ្នា ហើយ​ទី២ អត្ថបទ​ខាង​ក្នុង គឺ​ពិសពុល​បន្តិច​ហើយ ដែល​ចោទ​មក​លើ​រដ្ឋាភិបាល​ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​របស់​ព្រះរាជា ក៏​ដូច​ជា​ព្រះរាជវង្សានុវង្ស ដូច្នេះ​មិន​គួរ​ចោទ​នេះ​ជា​ការ​ខុស​ឆ្គង»។

លោក ខៀវ កាញារីទ្ធ បាន​ចោទ​ជា​សំណួរ​ទៅ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​តើ​អ្វី​ដែល​សរសេរ​នេះ​ក្នុង ​នាម​ជា​អ្នក​កាសែត​អាជីព ក្នុង​នាម​ជា​ខ្សែ​រាជវង្សានុវង្ស ឬ​ក្នុង​នាម​ជា​អ្នក​នយោបាយ ដែល​សរសេរ​ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​ព្រះបរមសព​របស់ ព្រះបាទ នរោត្តម សីហនុ

ទោះ​ជា​យ៉ាង​ណា លោក ខៀវ កាញារីទ្ធ មិន​បាន​បញ្ជាក់​ពី​នីតិវិធី​ណា​មួយ​តាម​ផ្លូវ​ច្បាប់​សម្រាប់​កាសែត​ ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា នោះ​ទេ តែ​បញ្ជាក់​ថា ម្ចាស់​អត្ថបទ​នេះ​គួរ​កែ​តម្រូវ​លើ​អត្ថបទ​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ៕

10 comments:

Anonymous said...

Khiev Kanarith is a Youn. His parents were Youn, but he was born near Siem Reap. Shortly before Hun Sen became a second Prime Minister in 1993. Hun Sen tested Khiev Kanarith loyalty by sending him to prison, later on releasing him from prison. If Khiev Kanarith promise to bark at anyone attacking Hun Sen. From then onward, Khiev Kanarith was on top of the CPP media propergandas spreading and attacking anyone that spreads the truth.

Anonymous said...

who is she? Shihamoni's sister?

Anonymous said...

Sihanmini's niece,??????I like her she more modernize open minded not like an old gooks uncle or grandfather.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

u can not change ur culture, can not change ur blood, faked american woman

american's woman want to be,,

i loved cambodia, i'm proud of my country

Anonymous said...

Shutta heck up little gook! You talk nonsense again.Who didn't loves Cambodia? Your Cpp thugs didn't loves Cambodia,they love money they sold everything they get their hands on....

Anonymous said...

This government is a communist government, it doesn't tolerate any criticism. Khieu Kanharith is a propagandist for dictatorship because he profited from this regime and has enriched himself through corruption.

Anonymous said...

Dumb congchor no one wants to changes anything,whatta hell you're talking about? Soma never says she'll changes anything,you imagine your elusion's mind.Yuon offspring always lop lop like that.Get your facts straight!...

Anonymous said...

I agree with you! Defending Hun sen to gains benefit for his families and fame for himself.

Anonymous said...
This comment has been removed by a blog administrator.