Chhouk Bandith
ដោយ សុ ជីវី
2012-09-15 RFA
តុលាការខេត្តស្វាយរៀង
បានបញ្ចប់ការស៊ើបអង្កេតទៅលើសំណុំរឿងបាញ់ប្រហារលើហ្វូងកម្មករ
នៅក្រុងបាវិត ដែលមានជនជាប់ចោទអតីតអភិបាលក្រុងបាវិត លោក ឈូក
បណ្ឌិត នោះរួចរាល់ហើយ។
មកដល់ពេលនេះ សំណុំរឿងក្ដីនេះកំពុងស្ថិតក្នុងដៃព្រះរាជអាជ្ញា
ដើម្បីបន្តនីតិវិធីមុនពេលបញ្ជូនទៅអោយចៅក្រមជំនុំជម្រះ
ដើម្បីកំណត់ពេលវេលាបើកសវនាការ។
ព្រះរាជអាជ្ញាខេត្តស្វាយរៀង
កំពុងបន្តនីតិវិធីពិនិត្យលទ្ធផលស៊ើបអង្កេតសំណុំរឿងអតីតអភិបាល
ក្រុងបាវិត លោក ឈូក បណ្ឌិត
ដែលជាប់ចោទក្នុងការបាញ់អោយរបួសកម្មការិនីបីនាក់នៅរោងចក្រកាត់
ដេរកៅវ៉េ (Kao Way)។
ព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា
មានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ថា
ចៅក្រមស៊ើបសួរបានបិទបញ្ចប់ការស៊ើបសួរលើសំណុំរឿងក្ដីនេះរួច
រាល់ហើយ។ លោកអះអាងថា
លោកកំពុងពិនិត្យលទ្ធផលនៃការស៊ើបអង្កេតទៅតាមលទ្ធភាពដែលអាចធ្វើ
ទៅបាន ដើម្បីបញ្ជូនសំណុំរឿងទៅចៅក្រមជំនុំជម្រះអោយបានឆាប់។
បើទោះជាយ៉ាងណា លោក ហ៊ីង ប៊ុនជា
ពុំបានបង្ហើបអោយដឹងពីលទ្ធផលនៃការស៊ើបអង្កេតនោះឡើយ៖ «គឺ
ខ្ញុំត្រូវពិនិត្យ ត្រូវពនិត្យ ដើម្បីបានសន្និដ្ឋានបញ្ចប់។
ហីការពិនិត្យរបស់ខ្ញុំ វាត្រូវប្រើមិនអោយលើសពីមួយខែ
គិតចាប់ពីថ្ងៃចន្ទ មក។ ខ្ញុំព្យាយាមធ្វើអោយបានលឿនបំផុត»។
ព្រះរាជអាជ្ញា លោក ហ៊ីង ប៊ុនជា កាលពីពេលកន្លងទៅ
បានសម្រេចចោទប្រកាន់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត
ពីបទបង្ករបួសស្នាមដោយអចេតនា
ចំពោះការបាញ់ប្រហារអោយរបួសកម្មការិនី៣នាក់នៅរោងចក្រកៅវ៉េ។
កម្មការិនី៣នាក់ នៅរោងចក្រកៅវ៉េ ត្រូវបាញ់អោយរបួសធ្ងន់
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ មានឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន
ចិន្តា របួសដើមទ្រូងលើដោះឆ្វេងធ្លាយទៅក្រោមខ្លៀកខាងឆ្វេង កៅ នី
រងរបួសដៃស្ដាំ និង នុត សុខន របួសដៃស្ដាំ និងខ្នង។
ពួកគេបានដាក់ពាក្យប្ដឹង លោក ឈូក បណ្ឌិត
ជនសង្ស័យនៃការបាញ់ប្រហារនោះ ពីបទមនុស្សឃាតដោយចេតនា។
កម្មការិនី ប៊ុន ចិន្តា មានប្រសាសន៍ថា ការអូសបន្លាយរឿងក្ដីនេះ
បានធ្វើអោយនាងបន្តរស់នៅក្នុងភាពភ័យខ្លាចកាន់តែយូរដែរ៖ «ខ្ញុំ
រាល់ថ្ងៃចេះតែភ័យខ្លាចបង ព្រោះអីធ្វើការឆ្ងាយពីខេត្តអីចឹង
មិនដឹងគេគិតម៉េចៗផង ព្រោះអីវានៅអីចឹងណាស់។
ខ្ញុំចង់អោយអ្នកជនល្មើសហ្នឹងផ្ដន្ទាទោសតាមច្បាប់»។
ចំណែកអ្នកការពារសិទ្ធិមនុស្ស
និងអ្នកឃ្លាំមើលដំណើរការរឿងក្ដីបានកត់សម្គាល់ថា
ពុំមែនជារឿងថ្មីទេចំពោះការអូសបន្លាយរឿងក្ដី
ដែលជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចដូចលោក ឈូក បណ្ឌិត នេះ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិ
មនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ជាញឹកញយ
ការអូសបន្លាយរឿងក្ដីបែបនេះ បានធ្វើអោយជនរងគ្រោះនឿយណាយ
ឬលែងខ្វល់ខ្វាយពីរឿងក្ដីនោះតទៅទៀត។ លោកថា លែងខ្វាយខ្វល់
គឺមានន័យថាពួកគេសម្រេចចិត្តរស់នៅក្នុងភាពអយុត្តិធម៌៖ «ឃើញ
ហើយវាជាវប្បធម៌មួយ បើសិនជាអ្នកមានលុយ អ្នកមានអំណាច
អ្នកមានបុណ្យសក្តិ ដែលពាក់ព័ន្ធនឹងបទល្មើសអីមួយ
យើងឃើញនីតិវិធីដើរយឺត ជួនកាលគឺយូរមែនទែន
ជួនកាលក៏គ្មានចំណាត់ការទៅទៀត។ តែកាលណាយូរមែនទែនទៅ
ធ្វើអោយជនរងគ្រោះហ្នឹង។ គាត់ខឹងគាត់លែងចង់ប្ដឹងចង់ផ្តល់អី។
គាត់គិតថាវាជារឿងមួយអយុត្តិធម៌សម្រាប់គាត់ទៀតក៏ថាបានដែរ»។
យ៉ាងនេះក្ដី មកដល់ពេលនេះ ទាំងកម្មការិនីដែលជាជនរងគ្រោះ
និងអ្នកការពារសិទ្ធិមនុស្ស
នៅតែទទូចអោយតុលាការត្រូវនាំខ្លួនជនល្មើសមកផ្ដន្ទាទោសទៅតាម
ទង្វើដែលគេបានប្រព្រឹត្ត៕
2 comments:
fire the judge because he can't make decision, and convict that monkey mayor. Lock him up so he will never see the sunshine again. Dragging for too long.
Putting this jungle's judge on trail for corruption and favoritism,and cronism protect their clans disrespect the rules of laws he wasn't a real judge,he just a thug sitting the bend to protect their clans/cronies etc..Why don't he prosecute Ah chhkout Bandith.
Post a Comment