A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 3 September 2012

SRP and HRP denied that 3600 of its members defected to the Funcinpec Party បក្ស សម រង្ស៊ី និង​សិទ្ធិមនុស្ស ប្រតិកម្ម​ចំពោះ​ព័ត៌មាន​សកម្មជន​ចាក​ចេញ

ដោយ សួន សុផល មុន្នី 2012-09-02  Radio Free Asia

មន្ត្រី​គណបក្ស​ប្រឆាំង រួម​មាន គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ប្រតិកម្ម ចំពោះ​ការ​បំប៉ោង​ព័ត៌មាន ដែល​ថា សកម្មជន​របស់​ខ្លួន​ចំនួន​ជាង ៣ ពាន់​នាក់ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ទៅ​ចូលរួម​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។
មន្ត្រី​គណបក្ស​ប្រឆាំង​ ចោទ​ថា គណបក្ស ហ្វុនស៊ីនប៉ិន បាន​បំប៉ោង​ចំនួន​សកម្មជន ដែល​ទៅ​ចុះ​ចូល​នោះ ខុស​ពី​ការ​ពិត ដើម្បី​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ។
មន្ត្រី​គណបក្ស​ប្រឆាំង​ថ្លែង​ថា អតីត​សកម្មជន​គណបក្ស សម រង្ស៊ី មួយ​ចំនួន ដែល​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច នោះ គឺ​ដោយសារ​ពួក​គេ​មើល​ឃើញ​លាភ​សក្ការៈ ​ដូច​ជា​លុយ ​ដី​ស្រែ និង​តួនាទី ដែល​គណបក្ស ហ្វុនស៊ិនប៉ិច ផ្ដល់​ឲ្យ។
លោក មាន សារិទ្ធ ប្រធាន​ក្រុមការងារ​ក្រុង​ប៉ោយប៉ែត គណបក្ស សម រង្ស៊ី ថ្លែង​ថា សកម្មជន​ដែល​ចាក​ចេញ​នោះ ពុំ​មែន​ដោយសារ​មូលហេតុ​មេ​ដឹកនាំ​របស់​គណបក្ស សម រង្ស៊ី នោះ​ទេ។ សកម្មជន​មួយ​ចំនួន បាន​ទៅ​ចុះចូល​តាំង​ពី​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៣ មក​ម្ល៉េះ។
លោក មាន សារិទ្ធ៖ «ហើយ​ការ ដែល​គាត់​ចេញ​ទៅ​នេះ មិន​មែន​មាន​ច្រើន​ដូច​គាត់​ថា មាន​ដល់​ជាង ៣.៦០០ នាក់​ទេ។ ចំនួន ៣.៦០០ នាក់​នេះ បើ​យើង​ពិនិត្យ​មើល​បញ្ជី​បោះឆ្នោត ​ឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី ៣ នេះ គឺ​ជា​ចំនួន​រួម​ទូទាំង​ខេត្ត​តែ​ម្ដង មិនមែន​មួយ​កន្លែង​ទៅ​ចូលរួម​បាន​ចំនួន​ប៉ុណ្ណឹង​មិន​មែន​ទេ។ កាល​ពី​ម្សិល​មិញ មាន​បងប្អូន​មួយ​ចំនួន ដែល​គាត់​ដើរ​តាម​ជន​ដែល​ល្មោភ​អំណាច ​បាន​លាភសក្ការៈ បាន​តួនាទី​នេះ គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​វិញ​ថា គាត់​នឹង​វិល​ត្រឡប់​មក​រួម​រស់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន»។
លោក​សង្កត់​ធ្ងន់​ថា អ្វី​ដែល​គណបក្ស ហ្វុនស៊ិនប៉ិច បាន​ធ្វើ​ឲ្យ​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​នោះ គ្រាន់​តែ​ជា​ការ​បោកប្រាស់ តាម​រយៈ​ការ​បំប៉ោង​ចំនួន​ច្រើន​លើស​លុប រហូត​ទៅ​ដល់ ៣.៦០៧ នាក់។ ម្យ៉ាង​វិញ​ទៀត ក្នុង​ចំនួន​នោះ មាន​សកម្មជន​មួយ​ចំនួន បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច យូរ​ហើយ តាំង​ពី​ឆ្នាំ ២០០៧។
គណបក្ស ហ្វុនស៊ិនប៉ិច បាន​ធ្វើ​ពិធី​ប្រកាស​ទទួល​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស កាល​ពី​ព្រឹក​ថ្ងៃ​ទី ១ កញ្ញា ២០១២ នៅ​ទីស្នាក់ការ​គណបក្ស ហ៊្វុនស៊ិនប៉ិច ខេត្ត​បន្ទាយ​មានជ័យ។ គណបក្ស ហ្វុនស៊ិនប៉ិច បាន​បញ្ជាក់​ថា មាន​សកម្មជន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន​ជាង ៣.៦០៧ នាក់ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ បាន​ចូល​រួម​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។
នៅ​ក្នុង​ពិធី​ប្រកាស​ទទួល​សកម្មជន​ថ្មី​របស់​គណបក្ស ហ្វុនស៊ិនប៉ិន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ លោក ម៉ក់ ដារិទ្ធ អតីត​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ក្រុង​ប៉ោយប៉ែត​ថ្លែង​ថា ការ​រួម​រស់​ជាមួយ​គណបក្ស សម រង្ស៊ី នា​រយៈ​កាល​កន្លង​មក លោក​បាន​ខិតខំ​បម្រើ​ការ​ជូន​បក្ស។ ប៉ុន្តែ ពុំ​បាន​លទ្ធផល​ទេ។ គណបក្ស សម រង្ស៊ី បាន​សន្យា​ធ្វើ​ឲ្យ​រូប​លោក​អស់​ចិត្ត។ ដូច្នេះ ហើយ​ធ្វើ​ឲ្យ​លោក ងាក​ទៅ​រួម​រក​គណបក្ស ហ៊្វុនស៊ិនប៉ិច។ លោក​អះអាង​ថា បាន​នាំ​សមាជិក​សមាជិកា​របស់​គណបក្ស សម រង្ស៊ី ១៣៥៧ នាក់ ចុះ​ចូល ហ្វុនស៊ិនប៉ិច និង​សន្យា​អូសទាញ​សមាជិក​គណបក្ស សម រង្ស៊ី បន្ថែម​ទៀត ឲ្យ​ទៅ​ចូល​ជាមួយ ហ្វុនស៊ិនប៉ិច សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ។
ប៉ុន្តែ មន្ត្រី​គណបក្ស សម រង្ស៊ី លោក មាន សារិទ្ធិ បាន​ប្រតិកម្ម​ថា លោក ម៉ក់ ដារិទ្ធ មាន​ដី​ធ្វើ​ស្រែ​មួយ​ចំនួន នៅ​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។ ដី​នោះ​ជា​ដី​របស់​លោក ជា ជន មន្ត្រី ហ៊្វុនស៊ិនប៉ិច និង​ជា​ដី​របស់​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ្វុនស៊ិនប៉ិច ដែល​បាន​ប្រគល់​ឲ្យ​លោក ម៉ក់ ដារិទ្ធ ធ្វើ​ស្រែ។ ចំណុច​នេះ ជា​សម្ពាធ​មួយ ដែល​ធ្វើ​ឲ្យ​លោក ម៉ក់ ដារិទ្ធ ទៅ​ចុះ​ចូល​ជាមួយ ហ្វុន​ស៊ិនប៉ិច។
លោក មាន សារិទ្ធិ៖ «ការ​ពិត​ពុំ​មាន​ទេ ជា​ការ​បោកប្រាស់​មួយ​ខាង​ផ្នែក​នយោបាយ ដែល​លោក  ញឹក ប៊ុនឆៃ បាន​ប្រណិត​ឡើង ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ​តែ​ប៉ុណ្ណោះ។ ក្នុង​ពេល​ថ្មីៗ នេះ  មិន​មាន​សកម្មជន​គណបក្ស សម រង្ស៊ី ឬ​ក៏​គណបក្ស សិទ្ធិមនុស្ស ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច ទេ។ នេះ​ជា​រឿង​ប្រឌិត ជា​រឿង​បោក​ប្រាស់​មួយ  ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ដូច​គ្នា ធ្វើ​ឲ្យ​សកម្មជន​មួយ​ចំនួន នៅ​ថ្នាក់​ក្រោម​ភូមិ​ឃុំ ​មាន​ការ​ភាន់​ច្រឡំ»។
លោក ប៉េង សុខ​សេង អតីត​ជា​លេខា​គណបក្ស​បក្ស​ សិទ្ធិមនុស្ស​ ខេត្ត​បន្ទាយ​មានជ័យ​ថ្លែង​ថា​ លោក​បាន​ដឹកនាំ​សមាជិក​សមាជិកា​គណបក្ស សិទ្ធិមនុស្ស ចំនួន​ជាង ៣០០ នាក់ ចូលរួម​រស់​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។ បច្ចុប្បន្ន លោក​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស ហ្វុនស៊ិនប៉ិន  នៅ​ខេត្ត​បន្ទាយ​មានជ័យ។ គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​បែកបាក់​គ្នា​កន្លង​មក ឥឡូវ​បាន​រួមរស់​ជាមួយ​គ្នា​វិញ។
លោក ប៉េង សុខ​សេង៖ «មាន​ការ​ចូលរួម ​របស់​គណបក្ស សិទ្ធិមនុស្ស មួយ​ចំនួន​ធំ ចូល​ទៅ​គណបក្ស ហ្វុនស៊ិនប៉ិច ការ​ចូល​រួម​ជាក់​ស្ដែង​ម្សិលមិញ ​មាន ៣៥០ នាក់។ សម រង្ស៊ី  ប្រហែល ​ជាង​៣០០ នាក់​ដែរ គឺ​មាន​ហេតុផល​តែ​ម្យ៉ាង​ទេ គ្រាន់​ថា ខ្ញុំ​មើល​ឃើញ ​ការ​កែ​ទម្រង់ ​របស់​គណបក្ស ហ្វុនស៊ិនប៉ិន មាន​ភាព​ល្អ​ប្រសើរ ហើយ​ទី ២ ទាក់​ទង​ទៅ​និង​ការ​បង្រួបបង្រួម​គណបក្ស​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ គោល​នយោបាយ​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ល្អ ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្ដម ញឹក ប៊ុនឆៃ»។
លោក ញឹក គឹម ឈុន ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ខេត្ត​បន្ទាយ​មានជ័យ​ មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់ ដែល​នាំ​ឲ្យ​អតីត​សកម្មជន​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស មក​រួម​រស់​ជាមួយ​គណបក្ស ហ្វុនស៊ិនប៉ិច ដោយសារ​ឥឡូវ​នេះ គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច រួបរួម​គ្នា​ឡើង​វិញ។ លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​ប្រតិបត្តិ និង​ជា​អ្នក​មាន​ស្រុក​កំណើត  នៅ​ខេត្ត​បន្ទាយ​មានជ័យ។ ចំណុច​ទី​៣ គណបក្ស ហ៊្វុនស៊ិនប៉ិន មាន​មេ​ដឹកនាំ​ត្រឹមត្រូវ​យុត្តិធម៌​ សច្ចធម៌​ មិន​យក​លុយកាក់​ពី​សមាជិក​សមាជិកា​តែ​បាន​ចុះ​ជួយ​ប្រជាជន។ សកម្មជន​របស់ ​គណបក្ស​ទាំង​ពីរ ដែល​ទៅ​រួម​រស់​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិន នា​ពេល​នេះ ធ្វើ​ឡើង​ដោយ​ឆន្ទៈ​ របស់​ពួក​គេ ពុំ​មាន​ការ​ទិញ​ទឹក​ចិត្ត និង​មាន​លក្ខខណ្ឌ​អ្វី​នោះ​ទេ។
លោក ញឹក គឹម ឈុន៖ «ជួយ​គ្រប់​ទី​កន្លែង ​តាំង​ពី​ទំនាស់​ដីធ្លី​អី​ជួយ​សម្រួល ជួយ​ទាក់ទង​ ដើម្បី​ដោះស្រាយ​ តាម​សមត្ថភាព។ អ៊ីចឹង​វា​ល្អ​ប្រសើរ។ ដល់​អ៊ីចឹង​វា​មិន​ដែល​មាន​មេ​មក​ជួយ​ណា ហ្វុនស៊ិនប៉ិច មាន​មេ​ជួយ​យ៉ាង​ចំណាប់ ហើយ​ផុត​ពី​នោះ គាត់​ទាំង​អស់​ហ្នឹង ជា​អតីត ហ៊្វុនស៊ិនប៉ិច ដល់ ហ្វុនស៊ិនប៉ិន មាន​បញ្ហា​ទៅ​បាន​បែក​បាក់​ខ្លះ​ទៅ​នេះ ​ខ្លះ​ទៅ​នុះ​អា​ហ្នឹង សុទ្ធ​កូន​ចៅ​ចាស់​ត្រឡប់​មក​វិញ​ធ្វើ​ការ​ល្អ​ប្រសើរ»។
លោក​បន្ត​ថា នេះ​ជា​លើក​ដំបូង ដែល​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ប្រកាស​ទទួល​ស្គាល់​សមាជិក​ពី​គណបក្ស សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ក្រោយ​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម បាន​រួម​គ្នា​ជា​គណបក្ស​តែមួយ។ គណបក្ស ហ្វុនស៊ិនប៉ិច នឹង​ធ្វើ​ពិធី​នេះ​នឹង​ធ្វើ​ទៅ​លើ​ខេត្ត​ចំនួន ៥ ទៀត បន្ទាប់​ពី​ខេត្ត​បន្ទាយ​មានជ័យ។
ទាក់ទិន​រឿង​នេះ លោក បណ្ឌិត សុខ ទូច ជា​អ្នកវិភាគ​ឯករាជ្យ​យល់​ថា នៅ​ពេល​ណា​មាន​ការ​បង្កើត​សម្ពន្ធភាព​ថ្មី គេ​ត្រូវ​ធ្វើ​ឲ្យ​សារព័ត៌មាន​ចាប់​អារម្មណ៍ និង​ប្រើប្រាស់​សារព័ត៌មាន ដោយ​មិន​ចាំ​បាច់​អញ្ជើញ​មិន​ចាំបាច់​បង់​ថវិកា​នោះ គេ​ត្រូវ​បង្កើត​រលក​នយោបាយ​មួយ ដើម្បី​ឲ្យ​សារព័ត៌មាន​ហ្នឹង​ចុះ​ផ្សាយ​ពី​លំហូរ​អ្នក​ចុះ​ចូល​របស់​សកម្មជន ​គណបក្ស​នយោបាយ​មួយ​ទៅ​គណបក្ស​នយោបាយ​មួយ​ផ្សេង​ទៀត។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​បោះឆ្នោត។
លោក បណ្ឌិត សុខ ទូច៖ «ទី​២ ប្រជាជន​ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ពីរ​បី​ពាន់​នាក់​ទេ វា​អត់​អាច​ទៅ​បាន​ទេ មូលហេតុ​អី​រឿង​នេះ ​មិនមែន​ជា​រឿង​ថ្មី សម្រាប់ ​បរិបទ​កម្ពុជា ប្រជាជន​កម្ពុជា​មិន​រត់​ចុះ​ឡើង​ទៅ​រក​គណបក្ស​មួយ​ខ្សោយ​ទេ គេ​ស្វែង​រក​គណបក្ស ដែល​ខ្លាំង​ហើយ បើ​យើង​ប្រៀបធៀប​គណបក្ស  គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស  ទៅ​និង​គណបក្ស ហ៊ុនស៊ិនប៉ិច ដែល​ស្ទើរ​តែ​មិន​មាន​កៅអី​ផង ហើយ​គេ​រត់​ទៅ​រក​អា​ខ្សោយ​វា​អត់​អាច​ទេ»។
លោក​បណ្ឌិត សុខ ទូច បន្ត​ថា ចំណុច​សំខាន់​មួយ​ទៀត គឺ​គណបក្ស ហ្វុនស៊ិនប៉ិច ធ្លាប់​មាន​ភាព​រឹងមាំ នៅ​លើ​ទីតាំង​ខេត្ត​បន្ទាយ​មានជ័យ។ ដូច្នេះ ហើយ​គណបក្ស ហ្វុនស៊ិនប៉ិច បាន​ខិតខំ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​បាត់បង់ ហ្វុនស៊ិនប៉ិច ទៀត ត្រូវ​ខំ​រក​មធ្យោបាយ​កសាង​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។
នៅ​ពេល​បោះឆ្នោត​ជិត​ចូល​មក​ដល់​​ម្ដងៗ គណបក្ស​នយោបាយ​នីមួយៗ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ​គ្រប់​បែប​យ៉ាង ដើម្បី​អូស​ទាញ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ខ្លួន។ គណបក្ស​នយោបាយ​ខ្លះ​ក៏​បាន​យុទ្ធសាស្ត្រ បំបែក​បំបាក់​តាម​រយៈ​ការ​ផ្ដល់​លុយ​ការ​សម្ភារៈ ​ទិញ​ទឹកចិត្ត។ការ​សន្យា​ផ្ដល់​តួនាទី មុខ​តំណែង ដើម្បី​យក​បុគ្គល​សំខាន់ៗ មួយ​ចំនួន ទៅ​ធ្វើ​សកម្មភាព​អូស​ទាញ​សកម្មជន​គណបក្ស​នយោបាយ​ផ្សេង​ឲ្យ​មក​គាំ​ទ្រ​ គណបក្ស​របស់​ខ្លួន។ ក្រុម​អ្នកវិភាគ​ស្ថាន​ការ​នយោបាយ ​នៅ​ស្រុក​ខ្មែរ​មើល​ឃើញ​ថា រូបភាព​សកម្មភាព។ ដូច្នេះ បាន​កើត​មាន​ច្រើន​ឆ្នាំ ហើយ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ភាគ​ច្រើន​ក៏​បាន​យល់ដឹង​ដូច​គ្នា​ដែរ៕

13 comments:

Anonymous said...

How many party this crazy country tiny country have? The more party the more killing. At the very end this crazy tiny country going to have a tiny island and a single palm tree.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

12:52 PM
Funcinpec should have merged with the newly merged party, the National Salvation Party.
Then after winning against CPP, they each can later share power and positions.
Funcinpec knows very well that it will not win.

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

China is Cambodia's best friend they will help defeat the Youn.

Anonymous said...

Yes, I am or I am not a Khmer dumb. Let’s see if we could get it for this one;
There are some trees growing with two colours of its leaves on the back side is white and the front is green. One day, there was a dog under that kind of tree and also a bird with her nest on the top of it.
The bird sang a song of a tree with green leaves and then the dog expressed his disagreement with that song because the dog looked upward has always seen only white leaves and the bird has always seen green leaves, so they both started to argue against each other with verbally. Fortunately, the tree was uprooted by a strong wind of storm, after falling onto the ground the two animals came and showed their rights, you see! I told you dog… green is green, bird said; and dog responded white is white as I told you bird…, but finally they realized that each side has their own perspectives.

Please don’t mind me if I made any mistake in my writing because I’m not so strong enough with my English language as yours.

Anonymous said...

Stop apologizing. We Khmer must need to learn to know what is ours. What we Khmer needs to learn is that Hun Sen has taken everything from us. Without us Khmer he and his families have nothing. Hun Sen has already killed thousands from Khmer from Pol Pot Regime, the K5 Planning, and during the Vietnamese invasion..all orchestrated by the Vietnamese to keep Hun Sen in power to kill Khmer.

Hun Sen is a Khmer killer. A Khmer traitor.

Anonymous said...

Wow!...no wonder Heng dumbrin's sold his village to Yuon kept money for himself and his families, because we(khmers) can not get along with one another.Yes,the bird & the dog from the story of your tree these two animals won't realize until the tree is death fall to the ground they have mo place to call home then they realize that the tree has one colour after all,the only different were the way these two animals thinking during the tree is still alive,but it was too late now the tree is gone.The same thing with Cambodia before we (khmers) relizing that we all the same and Cambodia is our country/home the maybe like the bird& the dog.Its too late foreigners owned all,Yuon takes all...Stop fighting save our home/country perserve what we have protect and defend all enemies domestic or import....



Yobal Khmer.

Anonymous said...

I think, the story of the dog and the bird meant a lot of things these days in Srok Khmer, I surely agree what you’ve described, (Yobal Khmer 3 September 2012 10:16 PM)