ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌល
សិទ្ធិមនុស្សកម្ពុជា បានថ្លែងនៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១២ថា
គណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រង និងគាបសង្កត់មក
លើប្រព័ន្ធផ្សព្វផ្សាយភាគច្រើន ដែលអាចបង្កភាពភ័យខ្លាចដល់កម្ពុជា
ប៉ុន្តែការអះអាងបែបនេះ ត្រូវបានសមាជិក គណបក្សប្រជាជន កម្ពុជាលើកឡើងថា នេះ
គ្រាន់តែជាចេតនា ចង់បំបាក់មុខរាជរដ្ឋាភិបាល តែប៉ុណ្ណោះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បានមានប្រសាសន៍ ក្នុងឱកាសពិភាក្សាតុមូលស្តីពី អ្នកការពារសិទ្ធិមនុស្ស
និងសេរីភាពបញ្ចេញមតិ នា សណ្ឋាគារអ៊ឹមភើរៀលថា
គម្រោងក្នុងការអនុម័តច្បាប់គ្រប់គ្រង លើប្រព័ន្ធអ៊ិនធើណេត និងអេឡិចត្រូនិច
ដែលបានប្រកាសនាពេលថ្មីៗនេះ បានបង្កឲ្យ មាន ភាពភ័យខ្លាចថាកម្ពុជា
នឹងដើរតាមប្រទេសជិតខាងរបស់ខ្លួន ដែលមានរួម ប្រទេសថៃ វៀតណាមជាដើម
ធ្វើយ៉ាងណាដើម្បីដាក់សម្ពាធ មកលើការប្រើប្រាស់ ប្រព័ន្ធអ៊ិនធើណេត។
លោកបន្តថា “អ្នកសារព័ត៌មាន អ្នកនយោបាយនៃគណបក្សប្រឆាំង
និងអ្នកការពារសិទ្ធិមនុស្សត្រូវបានគេគំរាមកំហែង នៅពេលដែលពួកគេទាំងនោះ
ហ៊ាននិយាយ ចេញមក”។
លោកបន្តថា មន្រ្តីនគរបាល និងតុលាការត្រូវបានប្រើប្រាស់
ដើម្បីបង្កើនឲ្យមានការភ័យខ្លាច ក្នុងចំណោមអ្នកកាសែត អ្នកសរសេរប្លុក
សកម្មជនអ្នកការពារសិទ្ធិ មនុស្ស និងនរណាក៏ដោយដែលហ៊ាននិយាយរិះគន់
ចំពោះសកម្មភាពឬគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ការចោទប្រកាន់ មកលើរាជរដ្ឋាភិបាលបែបនេះ ត្រូវបាន លោក ផៃ
ស៊ីផាន អ្នកនាំពាក្យ ទីស្តីកាគណៈរដ្ឋមន្រ្តី និងជាសមាជិក
គណបក្សប្រជាជនកម្ពុជា បានថ្លែងថា នេះជាយុទ្ធនាការ
ដើម្បីបន្តុះបង្អាប់មុខមាត់រាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋានច្បាស់លាស់
ក្នុងការយកមកពិចារណា ឬពិភាក្សាជាផ្លូវការឡើយ។
លោកបន្តថា ”វាជាយុទ្ធនាការជាប្រព័ន្ធ
របស់អង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកមិនពញចិត្តរាជរដ្ឋាភិបាល
ដែលប្រាកចាកខុសពីការពិត អំពីអ្វីដែលមតិជាតិ ភាគច្រើនគិតថាកម្ពុជា
ដើរលើផ្លូវត្រូវ”។
លោក ផៃ ស៊ីផាន បន្ថែមថា អ្វីដែលអង្គការក្រៅរដ្ឋាភិបាល
បានលើកឡើងថា រាជរដ្ឋាភិបាលរឹតត្បិតសិទ្ធិមនុស្សនោះ គឺជាការភូតភរកុហក
បោកប្រាស់តែប៉ុណ្ណោះ៕
3 comments:
Ou virak, needs to come to home based in LA, to update more current politics in PHN
afterward, u can go back to PHN to get better job/position, with better pays --- my suggestion to u
this guy, did not have much experiences in human rights job
3:33 PM,
And you think , you do !
Post a Comment