A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 September 2012

Kem Sokha: The alliance in the National Salvation Party still intact សម្ព័ន្ធភាព គណបក្ស សង្រ្គោះជាតិ នៅរក្សាដដែល

Monday, 10 September 2012
ដោយ ៖ ដើមអម្ពិល
(DAP): ID-014

ភ្នំពេញ៖ បន្ទាប់ពីបានវិលត្រឡប់ មកពីសហរដ្ឋអាមេរិកវិញ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងសម្ព័ន្ធដ៏ស្អិតល្មួត ជាមួយគណបក្ស សម រង្ស៊ី បានថ្លែង នៅព្រលានយន្តហោះអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ថា ការបង្កើតគណបក្សសង្រ្គោះជាតិ ពុំមានការផ្លាស់ប្តូរអ្វីនោះទេ គឺរក្សានៅដដែល។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្កើតគណបក្សសង្រ្គោះ នៅរក្សារចនាសម្ព័ន្ធដដែល ពុំមាន ការកែប្រែអ្វីនោះទេ ដោយ លោក សមរង្ស៊ីជាប្រធានគណបក្ស សង្រ្គោះជាតិ ចំណែកលោកវិញជាអនុប្រធាន។
លោក កឹមសុខា បញ្ជាក់ថា “ ធ្វើយ៉ាងណា ឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយការបោះឆ្នោតត្រឹមត្រូវ គឺយើងចង់ឲ្យមានគ្រប់ គណបក្ស នយោបាយ អាចមានលទ្ធភាព មកចូលរួមសកម្មភាពនយោបាយ ដោយសេរី រួមទាំងឯកឧត្តម សមរង្ស៊ីផង”៕

No comments: