A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 27 September 2012

Cambodian National Rescue Party hopes to win two seats in Svay Rieng province គណបក្ស សង្គ្រោះជាតិ សង្ឃឹមថា គណបក្សខ្លួន ក្នុងខេត្តស្វាយរៀង អាចនឹងទទួលបាន ពីរអាសនៈសភា


ស្វាយរៀងៈ មន្រ្តីគណបក្ស សម រង្ស៊ី ប្រចាំខេត្ត ស្វាយរៀង បានប្រាប់ឲ្យដឹងថា ការរួបរួមគ្នា រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលមានឈ្មោះថ្មីថា គណបក្សសង្រ្គោះជាតិកម្ពុជានោះ អាចនិងទទួលបានអាសនៈសភាពីរ ក្នុងចំណោមអាសនៈសភា៥ របស់ខេត្តស្វាយរៀង ក៏ប៉ុន្ដែមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជន កម្ពុជា ខេត្តស្វាយរៀង បានចាត់ទុកថា នេះគ្រាន់តែជាក្ដីស្រម៉ៃប៉ុណ្ណោះ។
លោក រៀល ខេមរិន្ទ ប្រធានគណបក្សសម រង្ស៊ី ប្រចាំខេត្តស្វាយរៀង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៧ ឆ្នាំ២០១២ ថា ការរួបរួមគ្នានេះ វានឹងធ្វើឲ្យសន្លឹកឆ្នោតរបស់គណបក្ស សង្គ្រោះជាតិកម្ពុជា នៅក្នុងខេត្តស្វាយរៀងកើនឡើងជាក់ជាពុំខាន។

លោកបានថ្លែងថា «បើយោងទៅលើការបោះឆ្នោត ឃុំសង្កាត់កន្លងមក គ្រាន់តែសន្លិកឆ្នោតគណបក្ស សម រង្ស៊ី ម្នាក់ឯងនោះ វាបានមួយអាសនៈទៅហើយ ចុះទំរាំ យើងបូកជាមួយ គណបក្សសិទ្ធិមនុស្សទៀតនោះ ដូច្នោះយើង នឹងអាចបានពីរអាសនៈ នៅក្នុងការបោះឆ្នោតសភា នៅឆ្នាំ២០១៣ខាងមុខនេះ»។
លោក រៀល ខេមរិន្ទ បានបន្ថែមថា ក្នុងចំណោមស្រុក៦ និងក្រុងពីររបស់ខេត្តស្វាយរៀង គឺមានស្រុកពីរដែល គណបក្សសង្គ្រោះជាតិរំពឹងថា នឹងទទួលបានសន្លឹក ឆ្នោតច្រើន គឺស្រុកស្វាយជ្រំ និងស្រុករមាសហែក ហើយបន្ទាប់ពីក្រសួងមហាផ្ទៃ ប្រកាសទទូលស្គាល់គណបក្ស សង្រ្គោះជាតិហើយនោះ យ៉ាងយូរបំផុតនៅខែ ក្រោយនេះ គណបក្សសង្រ្គោះជាតិ នឹងបើកទីស្នាក់ការ របស់ខ្លួននៅក្នុងខេត្តស្វាយរៀង ដោយទីស្នាក់ការនោះ នឹងស្ថិតនៅ ទីតាំងរបស់គណបក្សសម រង្ស៊ី នាពេលបច្ចុប្បន្ននេះ។
លោក ជៀង អំ ប្រធានគណៈកម្មាការ កណ្ដាលគណបក្សប្រជាជន ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា សូមកុំ ប្រៀបធៀបការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោត ថ្នាក់ឃុំសង្កាត់ ហើយក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមក នោះគណបក្សសម រង្ស៊ី បានបាត់បង់អាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ អស់ជាង ២០អាសនៈនៅក្នុង ខេត្តស្វាយ រៀងនេះ។
លោកបានថ្លែងថា« ការបោះឆ្នោតឃុំសង្កាត់ គេបោះឆ្នោតឲ្យបុគ្គល តែការបោះឆ្នោតតំណាងរាស្រ្ត គឺបោះឆ្នោត ឲ្យគណបក្ស ដែលនេះគឺវាខុសគ្នា ហេតុដូច្នោះ ហើយរាល់ការ បោះឆ្នោតតំណាងរាស្រ្តម្ដងៗ គណបក្សប្រជាជន កម្ពុជាតែងឈ្នះដាច់ជានិច្ច ព្រោះប្រជាជន លោកស្រឡាញ់គណបក្សប្រជាជន ជាពិសេសប្រជាជន លោក ស្រឡាញ់សម្ដេចតេជោ ហ៊ុន សែន»។
បើតាមលោក ជៀង អំ មូលហេតុដែលលោកអះអាងដូច្នោះ ព្រោះគណបក្សប្រជាជនកម្ពុជា បានខិតខំកសាង សមិទ្ធផលជាច្រើនសម្រាប់ ប្រជាពលរដ្ឋនៅក្នុង ខេត្តស្វាយរៀងនេះ ហើយក្នុងការចុះ ទៅតាមមូលដ្ឋាននានា ទូទាំងខេត្តស្វាយរៀងប្រជាជន បានប្រាប់លោកថា រាល់ពេលដែលប្រជាពលរដ្ឋមាន បញ្ហាមិនដែល ឃើញមុខ មន្រ្តីគណបក្សប្រឆាំង ចុះមកជួយប្រជាពលរដ្ឋនោះទេ ឃើញតែមុខមន្រ្តីគណបក្សប្រជាជន ចុះមកជួយប្រជា ពលរដ្ឋជាប់ជានិច្ច។
លោក ជៀង អំ បានបន្ថែមថា ពីមុនគណបក្សប្រឆាំង យកលេសរឿងព្រំដែន ជាមួយប្រទេសវៀតណាម មក ឃោសនាបោកប្រាស់ប្រជាជន ក៏ប៉ុន្តែក្រោយពីការ បកស្រាយរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុង សភាពី បញ្ហាព្រំដែនរួចមកនោះ ពួកគេមិនមានលេសអ្វី យកឃោសនាបោកប្រាស់ប្រជាជន បានទៀតនោះទេ ព្រោះ ប្រជាពលរដ្ឋបានភ្លឺភ្នែកគ្រប់ៗគ្នាអស់ហើយ រឿងព្រំដែនជា មួយប្រទេសវៀតណាមនេះ៕

2 comments:

Anonymous said...

There are many very bad Yuon/Vietnamese bloggers on Ki-Media and Khmerization. Those dirty and hypocrite evil Yuon/Vietnamese bloggers on here are worried about losing ground and face. Yes, Yuon/Vietnamese folks are stupid to do bad things from the first places. That is why they deserved to be hated and be disgusted in this world. Yuon/Vietnamese (Yuon-Cambodian born) bloggers in Long Beach, CA are unbelievable and evil because they support CPP (Yuon/Vietnamese Masters' dirty plans to gain the Khmer territory for themselves) and they like to show off their dirty wealth and stupid businesses. American people will find out about how bad and dirty Yuon/Vietnamese refugees and folks in the U.S. including around the world.

Anonymous said...

Do you want to win? Take my advice NRP...
Work header layout your principle of your ideology.what is your goal!? Working to reach your goal,explain to anyone you come to contact with whether they are Cpp or undecided or stupid foe on the street to vote for your party,tell them the reasons why you want their vote.

Promise them something,but if you win you have to honor your promise,tell them what Cpp clans did to your country for example:land evictions,land grabbing,robbed from the poor giving to the rich or giving to it cronies,killing journalism to close their mouth,injustice for those whose were not Cpp's clans,corruption blown out of proportions,justice system is bias in favor of their Cpp clans only.

Human rights abused,power abused,Cpp well-connection abused poor khmers people everyday.Tell those whose undecided or willing to listen to you that your party will change for the better to all cambodians,tell them that your democratic party will respect human rights and create opportunity for all khmers enforce the rules of laws obey respect the constitution of Cambodia all the time.

Tell them about Cpp destroyed our forestry and killing those whose trying to protect and defend what is belong to khmers,someone like Chut Vuthy and Heng Serey odom the journalists that got killed by Cpp thugs.Tell them why they should vote for your party not Cpp party, tell them it time to change for the better Cambodia and move it forward to benefit all khmers,justice for all,opportunity for all,protect defend against all domestic and import enemy.Enforce your immigration's laws,deport all aliens and illegal Yuons or siams or any nationality that enter illegally.Tell them what they want to hear in order to win their VOTE.

Yobal Khmer