A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 16 September 2012

ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសន័រវេស្សប្រារព្ធពិធីបុណ្យភ្ជំបិណ្ឌនិងរាត្រីសមោសរ

ដោយ. ឆាំ ឆានី​ ១៦ កញ្ញា ២០១២
ឆ្នាំនេះក៏ដូចជារៀងរាល់ឆ្នាំបង ប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសន័រវេស្ស​ ដោយ​មានកិច្ច​សហ​ប្រតិបត្តិការរវាងសមា​គម​ពុទ្ធសាសនិកជនខ្មែរ និងសមាគមខ្មែ​រ​ប្រចាំ​ប្រទេសន័រវេស្ស តែងតែនាំ​គ្នាប្រារព្ធ​ពិ​ធី​បុណ្យទានទៅតាមលក្ខណប្រ​ពៃណីព្រះពុទ្ធសាសនា ដូចជាបុណ្យចូលឆ្នាំថ្មី វិសាខបូជា និង​បុណ្យ​ភ្ជំ​បិណ្ឌជាដើម ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ​ ១៥​ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់​ពីប្រារព្ធពិធី​បុណ្យ​ ភ្ជំបិណ្យរួចក៏មានកម្មវិធីប្រឡងចម្រៀងដែលមានលោកព្រឹទ្ធាចារ​ គង់ ប៊ុនឈឿន ជាប្រធាន​គណ​កម្មការប្រឡង ។ លោក ព្រឺទ្ធាចារបានឲ្យដឹងថា គោលបំណងដែលធ្វើកម្មវីធីប្រឡង​ចម្រៀដនេះ​ឡើងគឺ ៖ ១. ​ចង់ឲ្យកូនខ្មែរដែលរស់នៅក្រៅប្រទេសចេះនិយាយភាសារ​កំណើត​របស់ខ្លួន​តាម​​​រយះ ​នៃ​ការ​ហាត់​ច្រៀងចម្រៀងជាភាសារខ្មែរ ។ ២. ជាការចូលរួមលើកកំពស់​នូវ​សិល្ប វប្បធម៌ និងប្រពៃណីខ្មែរ ។ និងទី៣. គឺធ្វើឡើងដើម្បីឲ្យមានការជួប​ជុំបង​ប្អូន​ខែ្មរដែលរស់នៅក្នុង​ ប្រទេសន័រវេស្ស ក្នុងការ​បង្កើន​ឲ្យមានការទំនាក់​ទំនង​គ្នាឲ្យ​កាន់តែប្រសើរឡើង ។
ពិធីបានបញ្ចប់នៅវេលាម៉ោង២៣ និង៤៥ នាទីយប់ថ្ងៃដដែល ក្រោមការចូលរួមពីបង ប្អូនខ្មែរនិងជនជាតិម្ចាស់ស្រុក (ន័រវេស្ស)យ៉ាងច្រើន កុះករ ៕





ពេលើព្រឹក៖ នមស្សការថ្វាយបង្គំ​រំលឹកគុណព្ររតនត្រ័យ ចំរើនព្រះបរិត្ត រាប់បាត្រ ប្រគេនចង្ហាន់​ព្រះ​សង្ឃ និមន្តព្រះសង្ឃ​សម្តែង​ធម្មវិសេសទេនា និងដារបង្សុកូលឧទ្ទិសកុសលផលបុណ្យ ។

បេក្ខជនបេក្ខនារីដែលបានទទួលចំណាត់ថ្នាក់ក្នុងការប្រឡង ៖ ១.កញ្ញា វ៉េង ភីរ៉ាណង(ស្តាំ) ២.កុមារី ម៉ែន កៅសូនីតា (បន្ទាប់​ស្តាំរូប​ទី២) ៣.កញ្ញា កឹម ស្រីពេជ្រ (រូបទីបីបន្ទាប់ស្តាំ) និងយុវជន សុវណ្ណ រ៉ា ។



នៅចុងកម្មវិធីការរាំសាន្តរហូតចប់កម្មវីធី

No comments: