Col. Rob Culpepper met Gen. Pol Saroeun on 15th August 2012.
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទទួលជួបសំដែង ការគូសមជាមួយ វរសេនីយ៍អាមេរិក
Wednesday, 15 August 2012 ដោយៈ បាន ចក់-Posted: ID-009 DAP News
ភ្នំពេញៈ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២
នៅទីស្តីការអគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល
សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ
ស្រាវជ្រាវ រុករកជនជាតិអាមេរិក ដែលកំពុងបាត់ខ្លួន នៅកម្ពុជា POW/MIA
(ផាវ/អឹមអាយអេ) បានអនុញ្ញាត ឲ្យលោក វរសេនីយ៍ឯក Rob Culpepper មេបញ្ជាការ
ទទួលបន្ទុកស្រាវជ្រាវ រុករកជនជាតិ អាមេរិកដែលកំពុង បាត់ខ្លួននៅកម្ពុជា
(JPAC) ចូលជួបសំដែងការគួសម និងពិភាក្សាការងារ មួយចំនួន។
ថ្លែងក្នុងឱកាសជំនួបនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថា
រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា តែងបានគាំទ្រនូវកិច្ចការមនុស្សធម៌មួយ នេះជានិច្ច
ហើយក្រុមការងារតែង បានសហការបំពេញបេសកកម្ម ទទួលបានជោគជ័យ ក្នុងការងារ
(POW/MIA) ជានិច្ច។
លោកបានបន្តទៀតថា ចំពោះមុខយើងជួបការលំបាក ដោយសាក្សីមួយចំនួនកាន់តែចាស់
ឬបាត់បង់ជីវិត តែ ទោះបីយ៉ាងណា ក្នុងកិច្ចប្រជុំនៅកម្ពុជានាចុងខែសីហា
ខាងមុខនេះ យើងត្រូវយកអង្គពិភាក្សាស្តីពីការសម្រប
សម្រួលសកម្មភាពនៅមូលដ្ឋានឆ្នាំ២០១៣ ការពិនិត្យអំពីការងារ
នៅមូលដ្ឋានឆ្នាំ២០១២ និងបញ្ហាមួយចំនួន
ដែលដៃគូទាំងសងខាងត្រូវពិភាក្សាសម្រាប់ជាប្រយោជន៍ ជោគជ័យក្នុង
កិច្ចការស្រាវជ្រាវរុករកជនជាតិអាមេរិក ដែលកំពុងបាត់ខ្លួននៅកម្ពុជា។
ជាការឆ្លើយតប់របស់ភាគីសហរដ្ឋអាមេរិក លោកវរសេនីយ៍ឯក Rob Culpepper
បានសម្តែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន
អគ្គមេបញ្ជាការ និងជាប្រធានគណៈកម្មការ (POW/ MIA) កម្ពុជា
ដែលបានអនុញ្ញាតចូលជួបសម្តែងការគួសម និងពិភាក្សាអំពីការស្វែងរកគន្លឹះ
ដោះស្រាយលើការ ងារបេសកកម្មស្រាវជ្រាវរុករកជនជាតិអាមេរិក
ដែលកំពុងបាត់ខ្លួននៅកម្ពុជា។
បេសកកម្មប្រកបដោយមនុស្សធម៌ និងមានសារៈសំខាន់នេះ
ត្រូវបានរដ្ឋាភិបាលអាមេរិក ថ្លែងអំណរគុណយ៉ាង
ជ្រាលជ្រៅបំផុតដល់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះក្រុមការងារ (POW/MIA)
អាមេរិក របស់យើងខ្ញុំនឹងខិតខំព្យា
យាមធ្វើកិច្ចសហប្រតិបត្តការជាមួយសមាជិកគណៈកម្មការ (POW/MIA) កម្ពុជា
ដើម្បីស្វែងរកឲ្យទទួលបាន ជោគជ័យ៕
2 comments:
Not again please...if that the case all hell breaks looses again...Hun sen will not goes down without a fight.
Only hope the Khmer Surin will stand again the Bangkok people.
It is the country of the Khmer Surin and the land of your Khmer ancestor. You have the right and not let someone else to make the decision behind your head.
Post a Comment