A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 15 August 2012

Two opposition parties to form a new party called The National Salvation Party-គណបក្ស​ប្រឆាំង​ទាំង​ពីរ​នៅ​កម្ពុជា​រៀបចំ​បង្កើត​គណបក្ស​ថ្មី


ពុធ 15 សីហា 2012 Free Press Magazine
គណបក្ស​ប្រឆាំង​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​ចង​សម្ព័ន្ធ​ភាព​នឹង​គ្នា​កាល​ពី​ខែ​មុន ពេល​នេះ​កំពុង​តែ​រៀបចំ​រចនា​សម្ព័ន្ធ​ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​ រួម​គ្នា​ហើយ។

លោក កឹម សុខា និងលោក សម រង្ស៊ី ត្រូវសង្ឃឹមថា នឹងដឹកនាំ គណបក្សថ្មីដែលបង្កើតឡើងដោយការរួមគ្នារវាងគណបក្សប្រឆាំងទាំងពីរ នៅកម្ពុជា
លោក ប៉ុល ហំម អ្នក​នាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ ដែល​ជា​ចលនា​រួម​គ្នា​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​គណបក្ស​ទាំង​ពីរ​បាន​រៀបចំ​មនុស្ស​ចំនួន​៨០​នាក់​ដើម្បី​ឈាន​ទៅ​ បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «គណបក្ស​សង្រ្គោះ​ជាតិ»។

បើ​តាម​លោក ប៉ុល ហំម ការ​បង្កើត​គណបក្ស​ថ្មី​នេះ គឺ​មិន​បាន​រំលាយ​គណបក្ស​ចាស់​ចោល​ភ្លាមៗ​ទេ។ នោះ​ក៏​ដោយ​សារ​តែ​គណបក្ស​ចាស់​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ព្រឹទ្ធសភា ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ស្រុក​-ខណ្ឌ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ផង​ដែរ។
លោក ប៉ុល ហំម បាន​បញ្ជាក់​ថា សមាជិក​គណបក្ស​ចាស់​ដែល​កំពុង​មាន​ឈ្មោះ​នៅ​ក្នុង​អាសនៈ​រដ្ឋសភា ព្រឹទ្ធសភា ក៏​ដូចជា​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ស្រុក​-ខណ្ឌ គឺ​មិន​ទាន់​អាច​ចាក​ចេញ​មក​ចូល​រួម​ជាមួយ​គណបក្ស​ថ្មី​នា​ពេល​នេះ​បាន​ទេ។ ប៉ុន្តែ​នៅ​ពេល​ជិត​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ពួក​គេ​អាច​ចេញ​ពី​គណបក្ស​ចាស់ មក​ឈរ​ឈ្មោះ​នៅ​គណបក្ស​ថ្មី​បាន។
តាម​ច្បាប់​នយោបាយ​របស់​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​គណបក្ស​នយោបាយ​មួយ​បាន ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៨០​នាក់​ ដែល​មាន​អាយុ​យ៉ាង​តិច​១៨​ឆ្នាំ ហើយ​មាន​ទីលំនៅ​អចិន្រ្តៃយ៍​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​ក្រសួង​មហាផ្ទៃ។
តាម​ច្បាប់​ដដែល​នេះ គណបក្ស​នយោបាយ​ដែល​បង្កើត​ថ្មី ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​បណ្តោះ​អាសន្ន​មាន​សមាជិក​យ៉ាង​ តិច​៧រូប និង​មាន​អាយុ​យ៉ាង​តិច​២៥ឆ្នាំ សម្រាប់​រៀបចំ​បែប​បទ និង​បំពេញ​លក្ខខណ្ឌ នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ។ ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ក៏​បាន​កំណត់​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ ក្នុង​ពេល​តែ​មួយ​បាន​ទេ៕

No comments: