90% of members of the NRP in Kampot province defected to the National Salvation Party.
ថ្ងៃទី 25 សីហា 2012, |
ដោយ: លីនណា CEN
ភ្នំពេញ:
សមាជិកគណបក្ស នរោត្តម រណឫទ្ធិ ខេត្តកំពត ប្រមាណ
៩០ភាគរយ ត្រូវបានដឹកនាំឲ្យចូលរួមជាមួយចលនាប្រជាធិបតេយ្យសង្គ្រោះ
ដោយប្រធានក្រុមការងារគណបក្ស នរោត្តម រណឫទ្ធិ ប្រចាំខេត្តកំពត។
លោក ប៉ុល ហំម អនុប្រធានគណៈកម្មការបណ្ដោះអាសន្ន នៃគណបក្សសង្គ្រោះជាតិ
បានឲ្យដឹងថា "នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នៅខេត្តកំពត
យើងមានធ្វើពិធីទទួលសមាជិកថ្មី មកពីគណបក្ស នរោត្តម រណឫទ្ធិ
ដែលដឹកនាំដោយលោក ម៉ៅ រតនា ប្រធានក្រុមការងារគណបក្ស នរោត្តម រណឫទ្ធិ
ប្រចាំខេត្តកំពត។
ជាមួយគ្នានេះ លោក ម៉ៅ រតនា បាននិយាយដែរថា
ការចាកចេញពីគណបក្ស នរោត្តម រណឫទ្ធិ ដោយសារតែសម្ដេចក្រុមព្រះ នរោត្តម
រណឫទ្ធិ បានលាឈប់ពីឆាកនយោបាយ និងដោយសាររូបលោក
បានដើរតាមការដឹកនាំរបស់សម្ដេចក្រុមព្រះ តាំងពីឆ្នាំ១៩៩២
មកម្ល៉េះ។
លោក ប៉ុល ហំម [ម៉ៅ រតនា?] បានបញ្ជាក់ថា
“នៅពេលដែលសម្ដេចក្រុមព្រះ លោកលាឈប់អ៊ីចឹងទៅ
ខ្ញុំត្រូវតែសម្រេចចិត្តមួយ
ចូលរួមគាំទ្រជាមួយនឹងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលអនាគតដ៏ខ្លីខាងមុខនេះ នឹងក្លាយជាគណបក្សថ្មីមួយ ឈ្មោះថា
គណបក្សសង្គ្រោះជាតិ ដោយយល់ឃើញថា រួបរួមអ្នកប្រជាធិបតេយ្យ
បូកជាមួយនឹងអ្នកស្នេហាជាតិ ដែលយើងនឹងទទួលបានជោគជ័យ
ក្នុងការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ ក្នុងឆ្នាំ២០១៣”។
លោក
ម៉ៅ រតនា បានឲ្យដឹងថា
នៅក្នុងការចូលរួមជាមួយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅពេលនេះ
មានអតីតសមាជិកគណបក្ស នរោត្តម រណឫទ្ធិ និងថ្នាក់ដឹកនាំសំខាន់
ប្រចាំខេត្តកំពត មានប្រមាណជា ៩០ភាគរយ។
លោក សៅ រ៉ានី
ប្រធានគណបក្សជាតិនិយម ដែលទើបប្តូរឈ្មោះមកពីគណបក្សនរោត្តម រណឫទ្ធិ
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ បានចេញមកផ្តល់បទសម្ភាសន៍
ជាមួយក្រុមអ្នករាយការណ៍ព័ត៌មាន ដោយបានបញ្ជាក់យ៉ាងនេះថា
"ខ្ញុំមិនបដិសេធថា អត់មានអ្នកចាកចេញពីគណបក្សនេះទេ
គឺមានតែជាឆន្ទៈរបស់គេ ហើយខាងគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស
ក៏មានរាប់រយនាក់ ដែលចូលមកជាមួយយើងខ្ញុំដែរ
តែយើងមិនទាន់ធ្វើការប្រកាសធំដុំ ទទួលពួកគាត់នៅឡើយ"។
លោក
សៅ រ៉ានី បានមានប្រសាសន៍បន្តថា “នេះជាទិដ្ឋភាពនយោបាយមួយ
តែការពិតនៅតែជាការពិតអ៊ីចឹង ថ្នាក់ដឹកនាំខេត្តកំពត ទាំងស្រុក
ទាំងខេត្ត មកចូលរួមសមាជនៅនេះអស់ហើយ ថ្ងៃនេះ
ប៉ុន្តែខ្ញុំមិនបដិសេធថា អត់ទេ គឺមានតិចតួច ដែលជាសមាជិកគាំទ្រទេ
មិនមែនជាថ្នាក់ដឹកនាំ រចនាសម្ព័ន្ធគណបក្សទេ ពីព្រោះសមាជិគាំទ្រ
ចេញចូលវាអត់មានស្ថិតស្ថេរទេ ថ្ងៃនេះចូលខាងនេះ ថ្ងៃនោះចូលខាងនោះ
ប៉ុន្តែរចនាសម្ព័ន្ធ មិនបានទៅទេ គឺទៅមានតែម្នាក់ ពីរនាក់
អាហ្នឹងខ្ញុំទទួលស្គាល់”៕
1 comment:
Good job to hear that new form parties works for all khmers Cpp or not we all khmers,we all in this together dead or alive.
Post a Comment