Sourn Serey Ratha, president of the Khmer People Power Movement, has lodged a lawsuit against Hun Sen at the International Criminal Court from war crimes and crimes against humanity. Listen to the audio of the interview here.
ដោយ ជី វិតា
2012-08-22 Radio Free Asia
និទ្ទណ្ឌភាព និងប្រព័ន្ធយុត្តិធម៌ទន់ខ្សោយនៅកម្ពុជា
គឺជាចំណុចខ្លាំងនៃពាក្យបណ្ដឹងរបស់អង្គការចលនាអំណាចពលរដ្ឋខ្មែរ
ដែលបានដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal
Court = ICC) ប្ដឹងចោទរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា
បានប្រព្រឹត្តិបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
មន្ត្រីឃ្លាំមើលតុលាការអន្តរជាតិ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី (Clair
Duffy) នៃអង្គការ OSJI (Open Society Justice Initiative)
មានប្រសាសន៍ថា
តាមគោលការណ៍ដើម្បីអោយតុលាការព្រហ្មទណ្ឌអន្តរជាតិនេះមានសមត្ថកិច្ច
ចាត់ការរឿងក្តីព្រហ្មទណ្ឌណាមួយបាននោះ លុះត្រាតែម្ចាស់បណ្ដឹង
ឬដើមចោទ អាចបង្ហាញ និងបញ្ជាក់អោយរដ្ឋអាជ្ញា
នៃតុលាការនេះជឿជាក់ថា ទី១ បទល្មើសដែលប្ដឹងទៅនោះ
មានសភាពធ្ងន់ធ្ងរ ដែលអាចបង្កក្តីបារម្ភដល់សហគមន៍អន្តរជាតិ។ ទី២
មានភស្តុតាងបញ្ជាក់ថា បទល្មើសនោះកើតឡើងយ៉ាងទូលំទូលាយ
ជាលក្ខណៈប្រព័ន្ធ។ ហើយទី៣ តុលាការនៅក្នុងប្រទេសនោះ មិនមានឆន្ទៈ
ឬមិនអាចរកយុត្តិធម៌ជូនជនរងគ្រោះ។
សម្រាប់ពាក្យបណ្ដឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរ
ដែលប្ដឹងរដ្ឋាភិបាលកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
តាមរយៈការបណ្ដេញមនុស្សចេញដោយបង្ខំពីដីធ្លី និងដីលំនៅឋាននោះ
អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី ឲ្យដឹងថា
បណ្ដឹងនោះអាចមានឱកាសត្រូវតុលាការចាត់ការ
ពីព្រោះតែភាពធ្ងន់ធ្ងរនៃវិបត្តិដីធ្លីនៅកម្ពុជា
និងតុលាការមិនអាចដោះស្រាយបាន៖ «បញ្ហាបណ្ដេញមនុស្សចេញដោយបង្ខំ
ពីដីធ្លី ឬលំនៅឋាន នៅក្នុងប្រទេសកម្ពុជា មានសភាពធ្ងន់ធ្ងរណាស់។
របាយការណ៍នានាបង្ហាញថា មានមនុស្សរាប់សែននាក់
បានរងផលប៉ះពាល់ដោយការបណ្ដេញចេញដោយបង្ខំនោះ។
ចំនួនអ្នករងផលប៉ះពាល់ប្រហែលជាច្រើនជាងនេះទៀតផង
ពីព្រោះទិន្នន័យពិតប្រាកដនៅមិនទាន់ច្បាស់។ បញ្ហាត្រង់ថា
តើមានភស្តុតាងអាចបញ្ជាក់ថា ការបណ្ដេញចេញដោយបង្ខំនោះ
វាជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ឬក៏មិនមែន។
ប្រសិនបើវាជាគោលនយោបាយរបស់រដ្ឋាភិបាល
នឹងអាចត្រូវបានគេចាត់ចូលក្នុងនិយមន័យឧក្រិដ្ឋកម្មប្រឆាំងមនុស្ស
ជាតិ។ ខ្ញុំចង់បញ្ជាក់ថា បញ្ហាបណ្ដេញពលរដ្ឋចេញដោយបង្ខំពីលំនៅឋាន
និងការរឹបអូសយកដីស្រែចម្ការរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា
មានសភាពធ្ងន់ធ្ងរណាស់។ ដូច្នេះ
វាអាស្រ័យលើរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិទេ
ដែលត្រូវសម្រេច ឬមិនសម្រេចថា តើបទល្មើសនេះ
វាគ្រប់គ្រាន់សម្រាប់សហគមន៍អន្តរជាតិ ដើម្បីចាត់វិធានការ»។
ចំពោះប្រព័ន្ធតុលាការនៅកម្ពុជាវិញ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី
ដែលជាអតីតរដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសអូស្ត្រាលី ផងនោះ
មានប្រសាសន៍ថា តុលាការកម្ពុជា ជាផ្នែកមួយនៃបញ្ហា។
និយាយតាមមួយបែបទៀត គឺថា តុលាការកម្ពុជា
បានរួមចំណែកក្នុងការបង្កអោយមានអំពើនិទ្ទណ្ឌភាព៖ «បើអ្នក
សង្កេតមើលតុលាការកម្ពុជាតែក្នុងប៉ុន្មានសប្ដាហ៍កន្លងមកថ្មីៗនេះ
អ្នកនឹងឃើញថា តុលាការក្នុងប្រទេសនេះ
គឺពិតជាមិនមែនវេទិកាសម្រាប់ដោះស្រាយបញ្ហាទំនាស់ដីធ្លីឡើយ។
ដូច្នេះ នៅពេលតុលាការព្រហ្មទណ្ឌអន្តរជាតិ ពិនិត្យមើលឆន្ទៈ
និងសមត្ថភាពរបស់តុលាការកម្ពុជា គេនឹងឃើញថា
តុលាការក្នុងប្រទេសនេះបរាជ័យក្នុងការផ្ដន្ទាទោសជនល្មើស។
ប្រការនេះនឹងអាចនាំអោយតុលាការព្រហ្មទណ្ឌអន្តរជាតិ
ផ្ដើមអង្កេតស្រាវជ្រាវមើលឯកសារទាក់ទងនឹងបញ្ហាសិទ្ធិកាន់កាប់
ដីធ្លីនៅកម្ពុជា។ បញ្ហាជាក់ស្តែងមួយទៀត គឺនៅពេលប្រជាពលរដ្ឋតវ៉ា
ឬប្ដឹងអំពីបញ្ហាដីធ្លី ពួកគេមិនទទួលបានដំណោះស្រាយឡើយ។
ផ្ទុយទៅវិញ អាជ្ញាធរ ឬប៉ូលិស
តែងប្រើហិង្សាឃោរឃៅទៅលើពលរដ្ឋដែលសម្ដែងការតវ៉ារឿងដីធ្លី។
ដូច្នេះ ខ្ញុំគិតថា វាច្បាស់ណាស់ដែលប្រទេសកម្ពុជាមិនមែនជាវេទិកា
ឬជាកន្លែងសម្រាប់ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋកម្ពុជាឡើយ។
ហើយអំពើនិទ្ទណ្ឌភាពកើតមានឡើងជាប្រចាំ។ ឧទាហរណ៍
បុគ្គលដែលប្រើហិង្សាវាយដំ ឬរហូតដល់បាញ់សម្លាប់ពលរដ្ឋអ្នកតវ៉ា
តែងតែរួចខ្លួន ដោយគ្មានការដាក់ទោសពៃរ៍
នោះហើយដែលហៅថានិទ្ទណ្ឌភាព»។
អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី បន្ថែមទៀតថា
ប្រការដែលរដ្ឋាភិបាលកម្ពុជាចាប់លោក ម៉ម សូណង់ដូ
ប្រធានវិទ្យុសំបុកឃ្មុំ (FM 105)
ដាក់ពន្ធនាគារបន្ទាប់ពីលោកបានផ្សាយព័ត៌មានស្ដីពីការដាក់ពាក្យ
បណ្ដឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរ ប្រឆាំងរដ្ឋាភិបាលកម្ពុជា
ចេញពីទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០១២ នោះ
គឺជាកត្តាមួយបន្ថែមទៀតបញ្ជាក់ថា
កម្ពុជាមានការគាបសង្កត់លើសេរីភាពសារព័ត៌មាន
និងតុលាការមិនឯករាជ្យ។
ប្រការនេះនឹងជួយជំរុញអោយពាក្យបណ្ដឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរ
ដឹកនាំដោយលោក សួន សេរីរដ្ឋា នោះ កាន់តែមានប្រសិទ្ធភាព។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា
បានប្រាប់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថា
បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិទទួលពាក្យបណ្ដឹង
ការិយាល័យរាជអាជ្ញាក៏បានបង្គាប់អោយលោកផ្តល់ភស្តុតាងបន្ថែម៖ «បន្ទាប់
ពីយើងដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២
ទាមទារអោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ
ធ្វើការអង្កេតអំពីបទឧក្រិដ្ឋ
អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ដែលប្រព្រឹត្តដោយរដ្ឋាភិបាលក្រុងភ្នំពេញ ហើយមកដល់ថ្ងៃនេះ
ក្រុមមេធាវីរបស់យើង កំពុងធ្វើកិច្ចការនេះជាមួយខាងផ្នែករដ្ឋអាជ្ញា
នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ហើយគេបានស្នើសុំនូវឯកសារ
ភស្តុតាង បន្ថែមទៀត ដើម្បីជំរុញលើការស៊ើបអង្កេត។
យើងមានមេធាវីពីរនាក់។ ទីមួយ លោក វិលៀម ហ្វ្រិក (William Frick)
និងទីពីរ គឺអ្នកស្រី គ្រីស្ទីនា ហ្វីលីប (Christina Phillip)។
ថវិកាសម្រាប់ឧបត្ថម្ភមេធាវី យើងអត់មានទេ តែមេធាវីទាំងពីរនាក់នេះ
គាត់មានចិត្តមនុស្សធម៌សម្រាប់ជួយពលរដ្ឋខ្មែរ»។
រហូតមកដល់ពេលនេះ
គេនៅមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាបង្ហាញពីការចាប់អារម្មណ៍យក
ចិត្តទុកដាក់ចំពោះពាក្យបណ្ដឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរ
នៅឡើយទេ។
មេធាវីរបស់រដ្ឋាភិបាលលោក គី តិច មានប្រសាសន៍ថា លោកនៅមិនទាន់ដឹងដំណឹងអំពីរឿងនេះនៅឡើយ៖ «ខ្ញុំអត់ទាន់មានព័ត៌មានហ្នឹងច្បាស់ ដូច្នេះខ្ញុំអត់ទាន់មានមតិអីទេ»។
ចំណែកតំណាងរាស្ត្រចាស់វស្សា
និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា គឺលោក ជាម យៀប
មានប្រសាសន៍ថា បើទោះជាកម្ពុជាមានវិបត្តិដីធ្លីក៏ពិតមែន
ប៉ុន្តែក៏មិនមានសភាពធ្ងន់ធ្ងរដូចការចោទក្នុងពាក្យបណ្ដឹងរបស់
ចលនាអំណាចពលរដ្ឋខ្មែរនោះដែរ។
លោកបញ្ជាក់ថា ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពិតជាមានកំហុសខ្លះមែន
ប៉ុន្តែកំហុសទាំងនោះមិនមែនធ្ងន់ធ្ងរដល់ថ្នាក់ឧក្រិដ្ឋកម្មប្រឆាំង
មនុស្សជាតិ ដូចការចោទប្រកាន់នៅឡើយ៖ «យើងចង់ដឹងថា
ពាក្យបណ្ដឹងរបស់គេហ្នឹង ឈរលើមូលដ្ឋានអីខ្លះ?
បើនិយាយពីការអភិវឌ្ឍនៅតំបន់គ្រប់កន្លែងហ្នឹង
ក្លាយជាអ្នកប្រល័យពូជសាសន៍ ដូចពួក ប៉ុល ពត
គ្មាននរណាចង់ធ្វើមន្ត្រីរាជការ ធ្វើកុងស៊ី ធ្វើនាយករដ្ឋមន្ត្រីទេ។
គាត់ធ្វើ មានបទពិសោធន៍ជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥
មកទល់បច្ចុប្បន្ននេះ គាត់មិនអាចល្ងង់ពេកទេ។ មេធាវីល្អយ៉ាងណា
គាត់មានអ្នកច្បាប់នៅជុំវិញគាត់។ ប៉ុន្តែច្បាប់អន្តរជាតិ
ខ្ញុំពិនិត្យឃើញថា
វាតឹងណាស់មិនអាចចេះតែមកចោទប្រកាន់នាយករដ្ឋមន្ត្រី
ឬប្រជាជនកម្ពុជាបានពាសវាលពាសកាលនោះទេ»។
ទោះជាយ៉ាងណាក្តី វិទ្យុអាស៊ីសេរី
ទទួលបានលិខិតចម្លងបញ្ជាក់ទទួលពាក្យបណ្ដឹងរបស់ការិយាល័យរាជអាជ្ញា
នៃតុលាការព្រហ្មទណ្ឌ ដែលបានផ្ញើទៅចលនាអំណាចពលរដ្ឋខ្មែរ
ដែលជាដើមបណ្ដឹង។
លិខិតចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០១២ បញ្ជាក់ថា
ពេលណាមានសេចក្តីសម្រេចចិត្តណាមួយទាក់ទងនឹងពាក្យបណ្ដឹងនេះ
ការិយាល័យនៃរដ្ឋអាជ្ញានឹងជូនដំណឹងទៅអង្គការចលនាអំណាចពលរដ្ឋខ្មែរ
ដែលជាម្ចាស់បណ្ដឹង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា
ការដែលការិយាល័យរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិទទួលពាក្យ
បណ្ដឹង ហើយចុះក្នុងបញ្ជីនេះ ជាសញ្ញាវិជ្ជមានសម្រាប់ដើមបណ្ដឹង៖ «មាន
ន័យថា គេយកចិត្តទុកដាក់ ដើម្បីពិនិត្យមើលអាដំបូងដៃហ្នឹង
ថាមានភស្តុតាងអីល្មមនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅ។ មួយទៀត (គេ)
មើលទោសឧក្រិដ្ឋកម្មហ្នឹងបាទ ក្នុងទោសមួយណា។
ដូចជាការជម្លៀសប្រជាពលរដ្ឋដោយបង្ខំហ្នឹង។ តើវាមានការរៀបចំ
មានផែនការទេ? ហើយទំហំហ្នឹងប៉ុណ្ណាៗ? ហើយជម្លៀសហ្នឹង ស្របច្បាប់ទេ?
តើយើងនៅហ្នឹង ស្របច្បាប់ទេ? ខ្ញុំលើកឧទាហរណ៍ ដូចជានៅបុរីកីឡា
កម្ទេចផ្ទះគ្នាចោលហើយដឹកគ្នាយកទៅដាក់ចោលទីតាំងកន្លែងមួយ
ដែលជាវាលរហោស្ថាន អត់មានស្អីដើម្បីរស់នៅនោះ
អាហ្នឹងក៏គេអាចចោទប្រកាន់បានដែរ។
កាលណាមានភស្តុតាងគ្រប់គ្រាន់ដើម្បីសិក្សាស៊ីជម្រៅ
ដើម្បីចេញដីកានាំខ្លួន ឬចាប់ខ្លួន»។
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលស្ថានភាពទំនាស់ដីធ្លីនៅកម្ពុជា
បានអោយដឹងថា ការប្រើកម្លាំងបណ្ដេញពលរដ្ឋចេញពីដីលំនៅឋាន
និងការរឹបអូសយកដីស្រែចម្ការរហូតមកដល់ពេលនេះ
កើតមានពាសពេញផ្ទៃប្រទេស។ បញ្ហានេះមានទ្រង់ទ្រាយធំ
និងមានលក្ខណៈជាប្រព័ន្ធ
ហើយមនុស្សដែលរងផលប៉ះពាល់ពីការបណ្ដេញនោះ ពុំទទួលបានសំណង
ឬទទួលសំណងមិនសមរម្យ។
លេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានអោយដឹងថា
កម្ពុជាមានពលរដ្ឋប្រមាណ១លាននាក់
រងផលប៉ះពាល់ពីការបណ្ដេញចេញពីដីធ្លី។
ច្បាប់ព្រហ្មទណ្ឌអន្តរជាតិទីក្រុងរ៉ូម (Rome ឬ Rome Statute)
ដែលបានចូលជាធរមាននៅដើមខែកក្កដា ឆ្នាំ២០០២
បានផ្តល់សមត្ថកិច្ចជូនតុលាការព្រហ្មទណ្ឌអន្តរជាតិ
ដើម្បីស៊ើបអង្កេតលើបទសង្ស័យទាក់ទងនឹងឧក្រិដ្ឋកម្មកម្រិត
ធ្ងន់ធ្ងរ កើតមាននៅក្នុងប្រទេសដែលជាសមាជិកហត្ថលេខី នៃតុលាការនោះ
ហើយមិនមានឆន្ទៈ ឬមិនមានលទ្ធភាពបើកការស៊ើបអង្កេត
ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនោះ។
សម្រាប់កម្ពុជា សភាជាតិបានផ្តល់សច្ចាប័នទទួលស្គាល់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃទី៧ មករា ឆ្នាំ២០០២។
ចំពោះពាក្យបណ្ដឹងរបស់អង្គការចលនាអំណាចពលរដ្ឋខ្មែរ
ដែលបានប្ដឹងរដ្ឋាភិបាលកម្ពុជាថា
បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅកម្ពុជា
តាមរយៈការបណ្ដេញពលរដ្ឋ ដោយបង្ខំចេញពីលំនៅឋាន
និងរឹបអូសយកដីស្រែចម្ការនោះ ក្រុមអ្នកវិភាគអោយដឹងថា
វាអាស្រ័យលើសាក្សី និងភស្តុតាងដាក់បន្ទុក
ដែលត្រូវដាក់ជូនការិយាល័យព្រះរាជអាជ្ញា នៃតុលាការអន្តរជាតិនេះ៕
26 comments:
serey rotha, is the most wanted guy in cambodia,,,
this guy, got a personal problems, needs help on his personal financial.,
he got no job in USA, he needs money to support himself, to support home financial, etc…
he got no real job, except to creates ( peoples power movement), with small group.,
i watched his you tube speech on Apr, 2012, it was so poor speeches, with small group to listens, poor organized in LB.
Great job Sourn Serey Ratha. If you can make the ICC indict or arrest Hun Sen, you will become the Khmer hero.
Good job Mr. Sourn Serey Ratha. You make ICC attention of land evictions in Cambodia.
22 August 2012 11:58 PM
Son Chhay, he got no job in Australia.
Sourn Bun Ratha, he got no job in USA.
Who else? Tell us!!! You’re the one who seemingly know every Khmer Politicians abroad.
To 11:58 PM,
Anyone who can prosecute Traitor Hun Sen is becoming a Khmer HERO.
For you trying to discredit that potential hero, you, yourself are a traitor.
Beside bashing other Khmers, what have YOU done for YOUR country ?
I applauded you from a distance,Mr:sourn Sereyrotha from the desert plain called Qatar,you're the bomb in Hun sen chest and guts....I am proudly say bravo and very happy to know that some one like you and some khmers out there still have a big guts to stand up to against dictator like Hun sen.
May god bless you and help you guide you to the right pathway to win lawsuit against dictator of Cambodia. Thank you.
Kmenhwatt.
serey rotha,
to creates khmer power movement is to make money for his personal life.,
he needs money to pay rents , etc..
to sue HS, he just wanted to get high rated for money..
so, int'l agencies or NGO can chip in donation for his own personal life living in USA.
At least they did not evicted poor khmers land stole their land resale to a high bidders in the name of economic development...Cpp had done that all over Srok Khmer.Its cronies super rich by stealing from poor Khmer and the nation.I am proud of you Sourn sereyroth,go for the win......
5:13 AM
YOU're cheaper than dirt !!!
He is a Thai Yellow shirt supporter and he supports the Thai invasion of Cambodia. I think he believe Thai will make him the leader of Cambodia, if Thailand captures the country. He only cares about himself and no one else.
I think he is working for Thailand, not for the Cambodian people.
No! Dirts cost money,I baught Dirts all the time,it cost more than the guy at 5:13am.
Anyone can become a Khmer hero if they return the Khmer traitor to Youn.
We must not fall for the Khmer traitors trick. Remember he killed a young girl during force eviction then blames an old man. Many Khmer hero dies a criminal. Som Somando will die a criminal under the Khmer traitor of 33 years.
Send Hun Sen to ICC...Bravo...
I have Financially donated money to Mr. Ratha and we all should. Lets make this happen people!
serey rotha is the most wanted guy in cambodia
khmer governments needs to ask US governments to indict serey rotha to face justice in Cambodia.,
khmer governments, needs to sue serey rotha back for inappropriate logged complain to ICC
I smell CPP troll here. Don't blog on a site that supports equal rights for our Khmer people. Go blog on the CPP website you inhumane, disgraced Khmer. Long live our Khmer race! Don't let these ignorant ideology fools ruin us! Equality and justice for all!!
Freedom of expression liked u.,
Don't intimidating people's
I agree with 11:58 PM
The only people we are intimidating are people like you who prey upon your own people. If you don't like it then jump ship with the CPP because you are on the wrong website buddy.
Why do these CPP dogs still support CPP? Can't they see it from a distance that Khmer under the Vietminh Hun Sen ruling is signing away our land to Vietnam? Years after year.. What is wrong with you CPP dogs?
ICC should arrest Hun Sen to the court ASAP.
viet are much smarter than u are..
we had a immigration law's, re-enforce it, very firm n very strong
apply strong penalties.. on immigration law's, liked every counties do uses ..
dont hate each other.
if,,khmer governments can not re-enforce immigration law's,that, her own problems.. stupid n dumb.
stop barking like a dog,
if governments re-enforce its..
Please VOTE CPP Party For July 28,2013 Thank You Guy.
Vote for Cpp, vote for Yiek cong to eats your dogs,steals your land,kills your people,or perhaps steal your cjikdrent's kidneys sell in the black market.Vote for Democrat people vote to free khmers that shackles by communist Hun Sen Yiek cong slave...Dont vote for Cpp.
Post a Comment