បណ្តាញសហគមន៍ព្រៃឡង់ នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ រាប់រយនាក់ នឹងធ្វើដំណើរតាមម៉ូតូចូលទៅក្នុងព្រៃឡង់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ ខែសីហា ឆ្នាំ២០១២រហូតដល់ថ្ងៃ១៥ ខែសីហា ឆ្នាំ២០១២ ដើម្បីល្បាត និងរុករកបទល្មើស ប្រមូលវត្ថុតាងល្មើសច្បាប់ដាក់ជូនរដ្ឋាភិបាល ដើម្បីវែកមុខជនល្មើសនិងជួយការពារធនធាន ធម្មជាតិរបស់ប្រទេស។
បទល្មើសដែលពួកគាត់បានដឹង គឺបច្ចុប្បន្ននេះ ក្នុងព្រៃឡង់
ចំណុចឃុំដងកាំបិតមានការកាប់ព្រៃស្រោងរាប់រយហិកតា រានយកដីធ្វើចំការហើយ ជនល្មើសគឺជាមន្ត្រីប្រដាប់អាវុធក្នុងខេត្តនេះ។
ក្រៅពីការកាប់ព្រៃរានយកដី ក៏មានបទល្មើសកាប់ឈើកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរក្នុងមួយថ្ងៃៗ មានគោយន្តរ ទេះគោមិនតិចជាង៣០គ្រឿងទេ ដែល ចូលព្រៃកាប់ឈើ និងមានរណាយន្តអាឈើឮរំពងពេញព្រៃ។ ទាំងអស់នេះគឺផ្ទុយគ្នាពីការបញ្ជាក់របស់អភិបាលរងខេត្តកំពង់ធំថាពុំមានបទល្មើសកើតឡើងនៅតំបន់នោះ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
លោក ឈឹម សាវុធ Chhim Savuth, Tel: 012899858
ទូរសព្ទ័លេខ ០១២ ៨៩៩៨ ៥៨ / ០៨៨ ៩៩៦ ៩២៤១
លោក ហឿន សុភាព
ទូរសព្ទ័ ០១២ ៣៥ ៦០ ៤៣
លោកជុំ
យ៉ិន
ទូរសព្ទ័០៧៧
៦៩ ៥៥ ១៧

No comments:
Post a Comment