A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 13 August 2012

PETA activists protest against KFC in Phnom Penh សកម្មជន PETA ចូល​ទ្រុងមាន់ ប្រឆាំង​ការធ្វើ​ទារុណកម្ម​លើស​ត្វ​មាន់​

(All Photo: Siv Channa, CEN)




Two animal activists from People for the Ethical Treatment of Animals (PETA) have locked themselves up in a cage in front of Chaktomoukh High School in Phnom Penh today 13th August in protest against chicken cruelty by KFC.

Jason Baker, director of PETA Asia, said chickens died a cruel and inhuman death during the killing which include tortures. He called for a control atmoshpere killing, which is more humane.

ថ្ងៃទី 13 សីហា 2012,
ដោយ: លីនណា  CEN

ភ្នំពេញ: សកម្មជន​នៅក្នុង​ទ្រុង របស់​អង្គការ​មនុស្ស​សម្រាប់​ប្រព្រឹត្តិកម្ម​ល្អ​ទៅលើ​មាន់ ប្រចាំ​នៅ​តំបន់​អាស៊ី People for the Ethical Treatment of Animals (PETA) កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ បាន​ចូល​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន KFC នៅមុខ​អនុវិទ្យាល័យ​ចតុមុខ ដើម្បី​ធ្វើការ​តវ៉ា ដោយ​អង្គុយ​នៅក្នុង​ទ្រុង និង​លើក​បដា​ថា “​ជាប់ទ្រុង ទទួលរង​ទារុណកម្ម និង​បោចរោម​សម្លាប់ សូមកុំ​ទិញ​អាហារ របស់​ក្រុមហ៊ុន KFC”​។​

​លោក Jason Baker នាយក PETA Asia បាន​និយាយថា “​សត្វ​មាន់​ដែល​គេ​យកមក​ថ្កោលទោស សម្រាប់​បម្រើ​ដល់​ក្រុមហ៊ុន មានជោគ​វាសនា​អាក្រក់​ជាង​ស្លាប់​ទៅទៀត​។ ពួកវា​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​គ្រប់​នាទី​ទាំងអស់ នៅក្នុង​ជីវិត​ដ៏​ខ្លី​របស់​វា រួមទាំង​ការសម្លាប់​ដោយ​អមនុស្សធម៌​ទៀតផង​។ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់ ដែល​ចង់​បញ្ចប់​កា​ឈឺចាប់​ទាំងអស់នេះ សូមមេត្តា​កុំ​បរិភោគ​អាហារ​របស់​ក្រុមហ៊ុន KFC”​។​

​ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន KFC បាន​បដិសេធ​មិន​ព្រម​អនុវត្តតាម​គោលការណ៍​ថែទាំ​ជា​មូលដ្ឋាន ដែល​រួមមាន​ចំណុច​ដូចខាងក្រោម​៖

- សូម​ជំនួយការ​សម្លាប់​ដោយ​ធ្វើ​ឲ្យ​ស្រងល់ និង​កាត់​ក្បាល ដោយ​ប្រើការ​សម្លាប់​តាមរបៀប​ឲ្យ​វា​ឆាប់​ងាប់​វិញ (Controlled atmosphere killing) (​អ្នកជំនាញ​ឯកភាព​ថា ការសម្លាប់​តាមរបៀប​ឲ្យ​វា​ឆាប់​ងាប់ ធ្វើ​ឲ្យ​មាន់​មិនសូវមាន​ការឈឺចាប់ មិន​ដូច​វិធីសាស្ដ្រ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន KFC ទេ​)

- ចិញ្ចឹម​មាន់​ឲ្យ​មាន​សុខភាព ជាជាង​បង្ខំ​ឲ្យ​វា​ធំ​ឆាប់​ពេក ដោយ​ប្រើ​ថ្នាំ (​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្រាប់ KFC គួរតែ​ចិញ្ចឹម​មាន់​ឲ្យ​មាន​សុខភាព​ល្អ កុំ​ឲ្យ​ឆាប់​ធំ​ជ្រុល​ពេក និង​ឈប់​ប្រើ​អង់​ទី​ប្យូ​ទិ​ក និង​ថ្នាំ​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​មាន់​ឆាប់​ធំ​)

- ចូរ​ប្រើ​វិធីសាស្ដ្រ​សាមញ្ញ​វិញ​សម្រាប់​ចិញ្ចឹម​មាន់ (​វិធី​បែបនេះ រួមមាន បន្ថយ​បរិមាណ​អា​មូ​ញាក់ នៅក្នុង​ទ្រុង រក្សា​ឲ្យ​មាន​ពន្លឺ​គ្រប់គ្រាន់ និង​រៀបចំ​ទីធ្លា​ធំ​ទូលាយ​សម្រាប់​សត្វ​មាន់​រស់នៅ​)​។​

​កញ្ញា ហាន ទៀន អ្នកគ្រប់គ្រង​សាខា KFC ចតុមុខ បាន​និយាយថា “​ការដែល​អង្គការ PETA ធ្វើ​នេះ វា​មិនបាន​ប៉ះពាល់​ដល់​ការលក់ដូរ របស់​ក្រុមហ៊ុន KFC ទេ ហើយ​វា​គឺជា​រឿង​ធម្មតា ប៉ុន្តែ​ខាង​ក្រុមហ៊ុន មិន​ចង់​ឲ្យ​មានការ​កក់​ស្ទះចរាចរណ៍​តាមផ្លូវ​។ ចំពោះ​បញ្ហា​នេះ ភ្ញៀវ​ដែល​ចូលមកក្នុង​ហាង គឺមាន​ការយល់​ពី​បញ្ហា​ដែល​ជនបរទេស​មក​ធ្វើបែបនេះ​នៅ​កម្ពុជា ហើយ​អ្នកធ្វើ​គឺជា​ជនបរទេស​”​។​

​កញ្ញា ហាន ទៀន បាន​បញ្ជាក់ថា ”​ការដែល​ជនបរទេស​ទាំងពីរ​នា​ក់ មក​ធ្វើ​នៅមុខ​ក្រុមហ៊ុន KFC គឺ​មិនមាន​ការជូនដំណឹង​ដល់​ក្រុមហ៊ុន ឲ្យ​បានដឹង​ជាមុន​នោះទេ ហើយ​ការលក់ដូរ​របស់​ក្រុមហ៊ុន ដំណើរការ​ជាធម្មតា​”​។ កញ្ញា​អះអាងថា នេះ​គឺជា​លើកទីមួយ ហើយ​ភ្ញៀវ​ដែល​ឃើញ​សភាព​ការ​បែបនេះ ហើយ​ឃើ​មាន​មនុស្ស​ច្រើន​ចោម​មើល គឺមាន​ការភ្ញាក់ផ្អើល ប៉ុន្តែ​មិនមាន​បញ្ហា​អ្វី​ទេ​។​

​កញ្ញា​បន្តថា ក្រុមហ៊ុន KFC មាន​ទីតាំង​ចំនួន​៩​កន្លែង នៅ​ក្រុងភ្នំពេញ និង​មួយកន្លែង​ទៀត​នៅ ខេត្តសៀមរាប​។​

​ សូម​ជម្រាបថា បន្ទាប់​អង្គការ PETA បានធ្វើ​សកម្មភាព​នៅក្នុង​ទ្រង់​បាន​ប្រហែលជា ៣០​នាទី ដោយមាន​អ្នក​ចោមរោម​មើល​ច្រើន ហើយក៏​មានការ​កក់ស្ទះ​ចរាចរ​បន្តិចបន្តួច​ផងដែរ​នោះ ក៏​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ដកហូតយក​ទ្រុង និង​បញ្ជូន​សកម្មជន​អង្គការ PETA ទាំងពីរ​នាក់​នោះ ទៅធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​៕​

7 comments:

Anonymous said...

IT IS FREEDOM OF EXPRESSION IN WESTERN COUNTRIES


HOWEVER, IT LOOKED WEIRD IN ASIA..
BY DOING THIS ACTION

Anonymous said...

Animals has rights to lives and breathing air like all humanbeing,the only differents is humans has six senses,animals don't....According to your lord Buddha said:all living being should be respected,that means we can't only eat death animals like monk did.

These westeners trying to expressed their concerns about inhuman killing of animals,whether it for foods or for whatever reasons...

Anonymous said...

We can kill animals for food, but we must kill them in an humane way, not kill them in a cruel way. This was what these 2 protesters tried to point out.

Anonymous said...

I wish cambodian Govt enforce the law ban people from killing and eating our pets:...Dogs, Cats, they are our PETs!! Our family member too...Govt should punish those who selling dogs meat the market.....Its disgusting! Thats why the country in the curse!!!!??

Anonymous said...

There are plenty of other animals that people can eat...Why eat our pets?? They guard the house they are your alarm clock!!

Anonymous said...

You should tell that to Yuon people,they the one whose eats dogs &cats....Yuons may eats human too,we just don't know never say never...Yuons eats anything that moves.....2 legs...4 legs....No legs...crawling...flying...swimming...etc.

Anonymous said...

One man food is another man pets, stop all these non-sense. All animals are God's food given to his people on Earth. May Buddha enlightened the narrowed minded people. The Buddha would say don't eat meat or kill, but if you eat meat what's the difference between a dog and a cow. A dog is sacred to Westerners whereas a cow is sacred to the the Asian Indians. So fack all those you are against eating any animals, dogs, cats, rats, snakes, cows, spiders, worms, fish, chicken, birds, deers, lamb, fack you all, we can eat all animals for food.