A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 August 2012

People accused Hun Sen's volunteers of violating their lands ប្រជាពលរដ្ឋថា​អាជ្ញាធរ និង ក្រុមនិសិ្សតវាស់រំលោភលើដីពួកគាត់ឲ្យអ្នកដទៃ

 
People accused Hun Sen's volunteers of violating their lands.

On 20th August 2012, 60 families of villagers in Sae Sep village, Boeng Praing commune, Bavel district in Battambang province, have complained that about 100 officials from the Land Office, students, police and military police have violated their lands.

Mr. Chea Chuong, the villagers' representative, said that on 11th July a group of students asked the villagers to give them original their land titles (title deeds), not the photocopied ones, so that they can validate their ownership of the lands. But on the day they come to subdivide (measure) the lands, they violated their lands and took them to give to somebody else. They accuse these Hun Sen's student volunteers of corruption.

Chea Chuong can be contacted on  (Ph: 012438871).

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ នេះ ប្រជាពលរដ្ឋប្រមាណ ៦០ គ្រួសារ នៅភូមិសែសិប​ ឃុំបឹងប្រាំ​ ស្រុកបាវិល ខេត្តបាត់ដំបង បានត្អូញត្អែរថា មានកម្លាំងចម្រុះប្រមាណជាង ១០០ នាក់ រួមមានអាជ្ញាធរមូលដ្ឋាន មន្រ្តីសុរិយោដីស្រុកបាវែល ក្រុមនិសិ្សត ប៉ូលីស និង​កងរាជ អាវុធហត្ថ បានចុះមកវាស់វែងរំលោភយកដីរបស់ពួ
កគាត់ ។ តំណាងប្រជាពលរដ្ឋ គឺលោក ជា ជួង បានបញ្ញាក់ថា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ អាជ្ញាធរមូលដ្ឋាន និង ក្រុមនិស្សិតដែលមានតួនាទីវាស់វែ
ងដី បានសុំដកលិខិតបញ្ជាក់ការកាន់កា
ប់ដីរបស់ប្រជាពល រដ្ឋ ហើយយកតែលិខិតច្បាប់ដើម មិនយកលិខិតថតចម្លងទេ ដោយបានអះអាងប្រាប់ប្រជា ពលរដ្ឋថា យកលិខិតបញ្ជាក់ពីការកាន់កាប់ដី
របស់ពួកគាត់នោះ ដើម្បីជាឯកសារអំណះ អំណាង ក្នុងចេញប្លង់រឹងឲ្យពួកគាត់ ហើយថែមទាំងបានវាស់វែងដីឲ្យពួកគា

ត់ផងដែរនៅពេល នោះ តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានសញ្ញាពីក្រុមអាជ្
ញាធរ ថានឹងធ្វើប្លង់រឹងឲ្យ ពួកគាត់តាមការសន្យានោះឡើយ ។ ផ្ទុយទៅវិញ ស្រាប់តែថ្ងៃនេះ មានកម្លាំងចម្រុះ អាជ្ញាធរ និងក្រុមនិសិ្សត បានចុះមកវាស់វែងរំលោភយកដីរបស់ពួកគាត់ ឲ្យទៅអ្នកផ្សេងទៅវិញ ។​ តំណាងប្រជាពលរដ្ឋនៅទីនោះ បានអះអាងថា ពួកគាត់មានលិខិតបញ្ជាក់ពីការកាន់កាប់ដី​ដែលទទួលស្គាល់ពីអាជ្ញាធរភូមិ និងឃុំ ។
ព័ត៌មានបន្ថែមសូមទាក់ទង ៖
-          លោក ជា ជួង តំណាងប្រជាពលរដ្ឋភូមិសែសិប ឃុំបឹងប្រាំ ស្រុកបាវែល ទូរស័ព្ទលេខ ០១២​ ៤៣៨ ៨៧១ (Ph: 012438871)
-          លោក ឈន​ គឹមឡុង មន្រី្តសុរិយោដី ស្រុកបាវែល ទូរស័ព្ទលេខ ០១២ ៥២០ ៧០៨ (012520708)
-          លាក វណ្ណ សុផាត មន្រ្តីសម្របសម្រួលគម្រោងកំណែ
ទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិ មនុស្ស​កម្ពុជា ទូរស័ព្ទលេខ ០១២​ ៩៤១​ ២០៦(012941206)
-------------------------------------
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  20-08-2012,) |  ដោយ សេង សេរីរត្ន័
ប្រភព៖ថ្មីៗ
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ប្រមាណ ៦០គ្រួសារ​នៅ​ភូមិ​សែសិប ឃុំ​បឹង​ប្រាំ ស្រុក​បា​វិល ខេត្តបាត់ដំបង បាន ត្អូញ​តែ្អ​រថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​វាស់វែង​បាន​រំលោភ​យក​ដី​របស់​ពួកគាត់។ 
ពលរដ្ឋ​ទាំង​នោះបាន​អះអាងថា កម្លាំងចម្រុះ​ប្រមាណ​ជាង ១០០ រួមមាន​អាជ្ញាធរ​ដ្ឋា​ន មន្ត្រី​សុរិយាដី​ស្រុក​បា​វែ​ល ក្រុមនិស្សិត ប៉ូលិស និង​កង​រាជ អាវុធហត្ថ បាន​ចុះមក​វាស់វែង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ។ លោក ជា ជួង តំណាង​ប្រជាពលរដ្ឋ​ភូមិ​សែសិប ឃុំ​បឹង​ប្រាំ ស្រុក​បា​វែ​ល​បានអោយដឹងថា កាលពី​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ អាជ្ញាធរ​មូលដ្ឋាន និង ក្រុមនិស្សិត​ដែល មាន​តួនាទី​វាស់វែង​ដី បាន​សុំ​ដក​លិខិតបញ្ជាក់​ការកាន់កាប់​ដី​របស់​ប្រជាពលរដ្ឋ ហើយ​យកតែ​លិខិត​ច្បាប់ដើម មិន​យក​លិខិត​ថតចម្លង​ទេ។
ពលរដ្ឋ​ទាំង​នោះបាន​អះអាង​ទៀតថា អាជ្ញាធរ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា លិខិតបញ្ជាក់​ពី​ការកាន់កាប់​ដី​នោះ​គឺជា​ឯកសារ​អំណះអំណាង ក្នុង​ការចេញ​ប្លង់រឹង​ឲ្យ​ពួកគាត់ ហើយ​ថែមទាំង​បាន​វាស់វែង​ដី​ឲ្យ​ពួកគាត់​ផងដែរ។ តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ឃើញ​មាន​សញ្ញា​ពី​ក្រុម​អាជ្ញាធរ ថា​នឹងធ្វើ​ប្លង់រឹង​ឲ្យ​ពួកគាត់​តាម​ការសន្យា​នោះឡើយ។ លោក​ថា ផ្ទុយទៅវិញ ស្រាប់តែ​នៅថ្ងៃនេះ មាន​កម្លាំងចម្រុះ អាជ្ញាធរ និង​ក្រុមនិស្សិត បាន​ចុះមក​វាស់វែង​រំលោភ​យក​ដី​របស់​ពួកគាត់ ឲ្យ​ទៅ​អ្នកផ្សេង​ទៅវិញ។
តំណាង​ប្រជាពលរដ្ឋ​រូបនេះ​អះអាងថា ពួកគាត់​មាន​លិខិតបញ្ជាក់​ពី​ការកាន់កាប់​ដី​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​ ភូមិ និង​ឃុំ ។ គេហទំព័រថ្មីៗ នៅ​មិនទាន់​អាច​សុំ​ការពន្យល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​បញ្ហា​នេះ​ បាន​នៅឡើយ​ទេ​នៅថ្ងៃនេះ​ដើម្បី​ចង់ដឹងថា តើ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ជាការ​ពិត​ឬ​យ៉ាងណា៕

4 comments:

Anonymous said...

Sto fooling around, stop playing politics games

Anonymous said...

Can you stop using the same phrases all over the places all the time!!! Are there any english phrases that you can use? Oh,perhaps,that is all english language you know how to write!? Oh! Come on you can do better than that....Cpp offspring like you got lots of $$$$ pay someone to teach you ok!

Anonymous said...

This CPP dog was educated in Youn. He cant read Khmer.

Anonymous said...

This is Hun Sen's way of trying to solve land problems by employing inexperienced students. Now they created more land problems by taking another person's land and give it to someone else. Is this incompetence or corruption? I think both.