"I think that he (Chea Sim) cannot meet us because of the conditions of his illness" - Kong Korm, Vice-President of the Sam Rainsy Party.
បក្សប្រឆាំងថា ជម្ងឺធ្ងន់ធ្វើឲ្យលោក ជា ស៊ីម បានបដិសេធសំណើសុំសូរសុក្ខទុក្ខ
ដោយៈប្ញទ្ធិពល
Wednesday 22 August 2012 - 9:30 am
មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី
ដែលជាគណបក្សប្រឆាំងធំក្នុងប្រទេសកម្ពុជា
កាលពីម្សិលមិញបានអះអាងថា ស្ថានភាពជម្ងឺធ្ងន់ធ្ងររបស់លោក ជា
ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជា ប្រធានព្រឹទ្ធសភា គឺ
ជាមូលហេតុតែមួយគត់
ក្នុងបដិសេធសំណើសុំចូលសាកសួរសុខទុក្ខរបស់ក្រុមមន្ត្រីបក្ស
ប្រឆាំង ។
កាលពីថ្ងៃអាទិត្យសមាជិកព្រឹទ្ធសភា និង រដ្ឋសភា ពីបក្សប្រឆាំង
៥រូបបានដាក់សំណើសុំសាកសួរពីស្ថានភាពជម្ងឺរបស់លោកជា ស៊ីម ,
ប៉ុន្តែសំណើនេះ ត្រូវបានបញ្ជូនត្រឡប់មកវិញភ្លាមៗ នៅថ្ងៃចន្ទ ។
លោក ម៉ម សារិន
នាយខុទ្ទការល័យប្រធានព្រឹទ្ធសភាបានលើកឡើងនៅក្នុងលិខិតតបមួយ
របស់ខ្លួនថា ” ដោយជាប់រវល់ការងារ សម្ដេចអគ្គមហាធម្មពោធិសាល ជា
ស៊ីម មិនអាចទទួលជួបគណៈប្រតិភូរបស់គណបក្សសម រង្ស៊ី បានទេ..” ។
យ៉ាងណាក៏ដោយលោក គង់ គាំ ប្រធានស្ដីទីគណបក្សសម រង្ស៊ី
ដែលជាអ្នកដាក់សំណើ
បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា
លោកមិនជឿថា លោក ជា ស៊ីម
រវល់រហូតគាត់មិនមានពេលជួបជាមួយគណៈប្រតិភូ របស់គណបក្សសម រង្ស៊ី
បាននោះទេ ។ ដោយបានបន្តថា ” ខ្ញុំគិតថា គាត់មិនអាចជួបយើងបាន
ដោយសារតែស្ថានភាពជម្ងឺរបស់គាត់ ..”។
គួរបញ្ជាក់ថា ការស្នើសុំជួបសាកសួរសុខទុក្ខ របស់
ក្រុមមន្ត្រីបក្សប្រឆាំង
បានធ្វើឡើងក្រោយពីមានការលេចធ្លាយដំណឹងចរចាមអារ៉ាមតាម
ប្រព័ន្ធអ៊ីនធឺណិតដែលថា ប្រធានគណបក្សប្រជាជនរូបនេះ
មានជម្ងឺធ្ងន់ ហើយបានទទួលមរណៈភាពនៅមន្ទីរពេទ្យក្រៅប្រទេស
ដែលដំណឹងនេះ ត្រូវបានច្រានចោលរួចមកហើយ ៕
No comments:
Post a Comment