A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 22 August 2012

Interview with Bun Ratha, the man accused by Hun Sen of secession - សម្ភាស​លោក ប៊ុន រដ្ឋា ដែល​រង​ការ​ចោទ​ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍

21th August 2012
Radio Free Asia

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ប៊ុន រដ្ឋា៖
                                       Listen to the interview here

លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តាម​ចាប់​ខ្លួន ចោទ​ថា ជា​មេខ្លោង​ដឹកនាំ​ការ​បង្កើត​តំបន់​អបគមន៍ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ទី​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ សីហា មក​ថា បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នោះ គឺ​ជា​ការ​ប្រឌិត និង​មួលបង្កាច់។ លើស​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ ពិត ឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ លោក​ថា ឧទាហរណ៍​ថ្មីៗ​នេះ មាន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ហើយ​ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ទៀត​ផង។ លោក ប៊ុន រដ្ឋា ដែល​កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​នោះ បាន​បញ្ជាក់​ថា មនុស្ស​ដែល​រដ្ឋាភិបាល​អះអាង​ថា ចេញ​ទៅ​សារភាព​នោះ មិន​មែន​ជា​ប្រជាជន​ដែល​ធ្វើ​កិច្ចការ​ជូន​ពលរដ្ឋ​ជាមួយ​លោក​នៅ​ភូមិ​ប្រម៉ា នោះ​ទេ ហើយ​ថា លោក​ក៏​មិន​ដែល​ទទួល​ជំនួយ​ណា​មួយ​ពី​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ឡើយ។

3 comments:

Anonymous said...

RFA, 1 day will reveals ur living location,
U're the most wanted guy in Cambodia,

U can't hide in Thailand any longer, will not be easy for u, to move 1 place to another places.,

Thailand can't support u with money, foods, home, etc.
Not for along times.

Anonymous said...

Bun Ratha did the right thing for not going to the kangaroo court. In Cambodia, the good people go to jail, but the crooks roam freely.

Anonymous said...

serey rotha, is the most wanted guy in cambodia,,,
this guy, got a personal problems, needs help on his personal financial.,
he got no job in USA, he needs money to support himself, to support home financial, etc…
he got no real job, except to creates ( peoples power movement), with small group.,
i watched his you tube speech on Apr, 2012, it was so poor speeches, with small group to listens, poor organized in LB.