ឥណ្ឌា ផ្សាយពាណិជ្ជកម្ម រថពាសដែក តម្លៃ ៦,៦លានដុល្លារ អាមេរិក
Wednesday, 08 August 2012 ប្រែសម្រួលៈ សុបញ្ញវ័ន្ដ-Posted:ID068 DAP News
ឥណ្ឌាៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ”ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២ ថា ប្រទេសឥណ្ឌា បានដាក់តាំងរថពាសដែក ដែលមានតម្លៃ រហូតដល់ ៦,៦លានដុល្លារ សហរដ្ឋអាមេ រិក។
ប្រភពព័ត៌មានបានចុះផ្សាយថា នៅថ្ងៃពុធនេះ រថពាសដែករបស់ប្រទេសឥណ្ហា ដែលមា នឈ្មោះថា ” Arjun MK II” ដែលគេចាត់ទុកជារថពាសដែក ដែលមានតម្លៃខ្ពស់ ក្នុងចំណោមរថពាសដែ កលើលោក គិតជាទឹកប្រាក់មាន រហូតដល់ ៣៧០លានរ៉ូពី ស្មើនឹង៦,៦លានដុល្លារ សហរដ្ឋអាមេ រិក។
តាមឯកសារមួយចំនួនពាក់ព័ន្ធនឹ ង រថពាសដែកមួយនេះបានបញ្ជាក់ថា រថពាសដែកមួយនេះត្រូវបានគេផលិតឡើ ង ទុកសម្រាប់ប្រើប្រាស់ក្នុងសមរភូ មិ ហើយរថពាសដែកមួយនេះ បំពាក់ទៅដោ យឧបករណ៍ទំនើបដែលរួមមាន កាណុងបាញ់ ក្នុងរយៈពេលវែង និងអាចចៀសពីការបាញ់ ប្រហារពីសំណាក់ សត្រូវបានប្រសើរទៀតផង។
ឯកសារបានបញ្ជាក់ទៀតថា រថពាសដែកមួយនេះ មានទំងន់ជាង ៥៨តោ នឯណោះ ដោយមានបណ្ដោយ ១០,៦៣៨ម៉ែត្រ និងទទឹង៣,៨៦៤ម៉ែត្រ ហើយផ្ទៃក្នុងនៃរថពាសដែកនេះ អាចផ្ទុកបានមនុស្សចំនួន ៤នាក់ ៕
1 comment:
India will use that to support the US and vietnam against china.
Post a Comment