សម្តេចហ៊ុនសែនពន្យល់ជាង ៥ម៉ោងថា កម្ពុជាមិនបាត់បង់ទឹកដីគោក និងសមុទ្រ ប៉ុន្តែចាំបាច់មានការដោះដូរដីជាមួយវៀតណាម
ថ្ងៃទី 9 សីហា 2012,
ដោយ: គ្រីទិច
ភ្នំពេញ:
សម្តេច ហ៊ុន សែន បានចំណាយពេលវេលាជាង ៥ម៉ោង
ពន្យល់ដល់រដ្ឋសភាកម្ពុជា
អំពីបញ្ហាព្រំដែនដ៏ចម្រូងចម្រាសជាមួយប្រទេសវៀតណាម។
សម្តេចបានពន្យល់ថា អ្វីដែលរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើ
គឺផ្អែកទៅលើផ្លូវច្បាប់ និងអ្វីដែលសម្តេចឪបានបន្សល់ទុកប៉ុណ្ណោះ។
ប៉ុន្តែសម្តេចបានធានាថា មិនមានការបាត់បង់ទឹកដីគោក ឬសមុទ្រទេ។
ទោះបីជាយ៉ាងនេះក្តី សម្តេចលើកឡើងពីភាពចាំបាច់
ដែលត្រូវធ្វើការដោះដូរដីរវាងប្រទេសទាំងពីរ
ដោយសារតែផ្អែកទៅលើការកាន់កាប់ស្រាប់របស់ប្រជាជនទាំងពីរ
ក្រោយពីការឆ្លងកាត់សង្គ្រាមកន្លងមក។
ព្រំដែនគោករវាងប្រទេស
កម្ពុជា និងវៀតណាម
នឹងត្រូវដោះស្រាយដោយផ្អែកលើស្ថានភាពកាន់កាប់ជាក់ស្តែង។
នេះបើតាមសម្តីរបស់សម្តេចតេជោ ដែលវាយបកទៅបក្សប្រឆាំងថា
បានយកបញ្ហាព្រំដែនមកវាយប្រហាររដ្ឋាភិបាល ដើម្បីផលប្រយោជន៍នយោបាយ។
សម្តេច ហ៊ុន សែន អះអាងពីភាពចាំបាច់ នៃការដោះដូរដីរវាងកម្ពុជា និងវៀតណាម
សម្តេច ហ៊ុន សែន
បានប្រាប់អំពីភាពចាំបាច់នៅក្នុងការដោះដូរដីរវាងប្រទេសកម្ពុជា
និងវៀតណាម ដូចដែលប្រទេសមួយចំនួននៅលើពិភពលោកបានធ្វើ
ដើម្បីសម្រួលដល់ការកាន់កាប់របស់ប្រជាជន។
សម្តេចបានលើកឡើង
ពីភាពចាំបាច់
នៃការសម្រួលព្រំដែនតាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាជន។
សម្តេចអះអាងថា ការធ្វើដូចនេះនឹងមិនមានការបាត់បង់ទេ។
សម្តេច
បានពន្យល់ថា នៅពេលនេះ តាមការវាស់
គឺកម្ពុជាបានកាន់កាប់ចូលកាន់កាប់ដល់ទឹកដីវៀតណាមចំនួន ៩១៦,៧
ហិកតា។ ចំណែកប្រទេសវៀតណាម បានកាន់កាប់ដីចូលកម្ពុជាចំនួន ២១៦០,៦
ហិកតា។
សម្តេចបានពន្យល់ថា បើសិនជាតួលេខនេះ
មានការទទួលស្គាល់ដោយភាគីទាំងសងខាងគឺ កម្ពុជា និងវៀតណាមនោះ
វៀតណាមត្រូវសងដីកម្ពុជាចំនួន ១២៤៣,៩ ហិកតា។
ការដោះដូរដី គឺត្រូវធ្វើនៅក្នុងខេត្តដែលជាប់គ្នា មុននឹងការដោះដូរត្រូវធ្វើទៅខេត្តផ្សេង។
សម្តេចបានពន្យល់ថា ការដោះដូរដីនេះ
គឺក៏បានអនុវត្តដោយប្រទេសជាច្រើនផងដែរ នៅក្នុងពិភពលោក ដូចជា រវាងចិន
និងវៀតណាម រវាងបារាំង និងប៊ែលហ្ស៊ិក រវាងប៊ែលហ្ស៊ិក និងហូល្លង់
រវាងប្រទេសឆេក និងស្លូវ៉ា ជាដើម។
ចំពោះព្រំដែនសមុទ្រវិញ
សម្តេចបានមានប្រសាសន៍ថា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ
ដោយសារតែប្រទេសកម្ពុជា និងប្រទេសវៀតណាម
មិនទាន់យល់ស្របគ្នាទៅលើដំណោះស្រាយ។
ព្រំដែនសមុទ្រកម្ពុជា និងវៀតណាមមិនទាន់ច្បាស់លាស់
សម្តេច ហ៊ុន សែន បានបដិសេធថា កម្ពុជាមិនបានបាត់បង់ដែនសមុទ្រ ដូចដែលមានការចោទប្រកាន់ទេ។
សម្តេចបានមានប្រសាសន៍ថា មានការចោទប្រកាន់ថា
កម្ពុជាបានបាត់បង់ដែនសមុទ្រ ១០.០០០ គីឡូម៉ែត្រ។ ប៉ុន្តែតាមពិតនោះ
ព្រំដែនសមុទ្រកម្ពុជាជាមួយវៀតណាមនៅមិនទាន់ដោះស្រាយចប់នៅឡើយទេ។
សម្តេចមានប្រសាសន៍ថា គេចោទប្រកាន់ដោយផ្អែកទៅលើខ្សែបន្ទាត់ ដែលគេគូសជាឯកតោភាគី កាលពីឆ្នាំ១៩៧២ ប៉ុណ្ណោះ។
សម្តេចបានមានប្រសាសន៍ថា ជំហរកម្ពុជា គឺបញ្ហាព្រំដែនសមុទ្រត្រូវផ្អែកទៅលើខ្សែប្រេវីយ៉េ។
សម្តេចបានរិះគន់ថា ការចោទប្រកាន់អំពីការបាត់បង់ទឹកដី គឺជាយុទ្រសាស្ត្រនយោបាយប៉ុណ្ណោះ ដើម្បីរកការគាំទ្រ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រកាសទាមទារដីកម្ពុជាក្រោម
គឺផុតរលត់ហើយ
នៅពេលដែលកម្ពុជាបានប្រកាសខ្សែបន្ទាត់ព្រំដែនមិនកែប្រែ។
សម្តេចបានមានប្រសាសន៍ថា
យើងគ្មានជម្រើសអ្វីក្រៅពីយកខ្សែបន្ទាត់ព្រំដែនមិនកែប្រែ
ដើម្បីធានាបូរណភាពទឹកដីកម្ពុជា។ សម្តេចបានមានប្រសាសន៍បន្តទៀតថា
ទាំងព្រំដែនគោក និងទឹក យើងអនុវត្តតាមមរតកដែលសម្តេចនរោត្តសីហនុ
បានបន្សល់ទុក ហើយផ្អែកទៅលើផែនទីដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី កម្ពុជានៅតែរក្សាអធិបតេយ្យភាពនៅលើកោះវ៉ៃ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា
កម្ពុជារក្សាអធិបតេយ្យភាពនៅលើកោះវ៉ែ។ សម្តេចបានអញ្ជើញសមាជិកសភា
និងព្រឹទ្ធសភា ទៅមើលផ្ទាល់ភ្នែកជាមួយសម្តេច។
សម្តេចបាន
ពន្យល់អំពីហេតុផលឆ្ពោះទៅកាន់ការបង្កើតអ្វី ដែលគេហៅថា
តំបន់ទឹកប្រវត្តិសាស្ត្រ។ លោកបានពន្យល់ថា
ការកើតតំបន់ប្រវត្តិសាស្ត្រនេះ
ដោយសារតែការដែលមិនទាន់ចុះសម្រុងគ្នារវាងម្ពុជា
និងវៀតណាមអំពីខ្សែបន្ទាត់សម្រាប់កំណត់ព្រំដែនសមុទ្រ
ខណៈដែលកម្ពុជាទាមទារប្រើខ្សែប្រេវីយ៉េ
ចំណែកវៀតណាមទាមទារខ្សែសមចម្ងាយ។
កម្ពុជានឹងបន្តចចារជាមួយវៀតណាមទៀត។
កងទ័ពរបស់អាធីវ
បានចូលកាន់កាប់កោះនោះ គឺជាអ្វីដែលសម្តេច ហ៊ុន សែន បានលើកឡើងថា
នាំដល់គំនិតបង្កើតតំបន់ទឹកប្រវត្តិសាស្ត្រ
ដែលមានគោលបំណងសំខាន់រក្សាអធិបតេយ្យភាពកម្ពុជានៅទីនោះ។
សម្តេចបានពន្យល់ថា ការកកើតតំបន់ទឹកប្រវត្តិសាស្ត្រ
គឺដើម្បីរក្សាអធិបតេយ្យភាពរបស់កម្ពុជានៅលើកោះវ៉ែនោះ។ នៅពេលនេះ
គឺកងទ័ពកម្ពុជាបានឈរជើងនៅទីនោះចាប់តាំងពីឆ្នាំ១៩៨២មក៕ .
4 comments:
if you carefully listen, you would understand why. Asking stupid question like that wont help your boss.
Hun Xen came out and explained to the nation. I listened to a both sides, SRP and CPP, and CPP is telling the truth. CPP can blame the past for it. CPP just did the best it could to clean up the mess left over from France, Lon Nol, KR, King. Good Job Prime Minister of Cambodia for taking 5 hours to explain to the bullheads opposition. Even if they understand just 5%, they got 10 points.
The CPP is telling the truth that Hun Sen gave land to Vietnam? Hun Sen admitted that Cambodia lost land to Vietnam in his speech.
CPP Dogs still believe this uneducated idiot blaming the French for protecting Khmer agaisnt the Youn?
These CPP dogs believe Ah Kwak have every rights to conceede the Khmer land to Youn?
These CPP dogs are right, the opposition are bullheads, maybe the CPP dogs deserves to go live in Youn.
Post a Comment