A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 10 August 2012

Court allowed SRP MPs to visit Mam Sonando in jail on 17 August

The Phnom Penh Court has allowed 7 members of parliament from the opposition Sam Rainsy Party to visit Mam Sonando in jail on 17 August. Mam Sonando (pictured), president of the Association of Democrats and owner of the independent Beehive Radio, was arrested on 15th July on charges of sedition and secession, the charges considered by observers as politically motivated. តុលាការ អនុញ្ញាតឱ្យ​ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចូលជួប​លោក ម៉ម សូណង់ដូ​ 
ថ្ងៃទី 10 សីហា 2012,  ដោយ: ឆាយា CEN

 ភ្នំពេញ: អគ្គលេខាធិការ​គណបក្ស​សម រង្ស៊ី បានធ្វើ​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំចូល​ជួប​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ បច្ចុប្បន្នកំពុង​ជាប់ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២​។ ចៅក្រម​តុលាការ​បានសម្រេច​យល់ព្រម​តាម​សំណើ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ របស់​ក្រសួងមហាផ្ទៃ បាន​ច្រានចោល​ការស្នើសុំ​នោះ ម្តង​រួចមកហើយ​។​

​ប្រភពពី​សាលាដំបូង​ រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ ថា ដោយ​យោងតាម​មាត្រា​៥៥ និង មាត្រា​៥៦ នៃ​ច្បាប់​ស្តីពី​ពន្ធនាគារ សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ហាមឃាត់ ចំពោះ​ការចូល​ជួប​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ទេ តែ​ត្រូវគោរព​តាមច្បាប់ ស្តីពី ពន្ធនាគារ និង​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ​ព្រៃ​ស​។
​យ៉ាងណាក៏ដោយ រហូតមកទល់​រសៀល​ថ្ងៃទី​១០​សីហា ឆ្នាំ​២០១២ សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​ចេញ​លិខិត​ឆ្លើយតប​ជា​ផ្លូវការ​នោះទេ​។​

​ ក្នុង​លិខិត​ដែល​ដាក់ជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ កន្លងទៅ លោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខាធិការដ្ឋាន​គ​ណ​បក្ស​សម រង្ស៊ី បាន​បញ្ជាក់ថា លោក​ម៉ម សូណង់ដូ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ដោយ​អនុវត្តតាម​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តក្រចេះ ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ហើយ​បច្ចុប្បន្ន​កំពុងតែ​ជាប់ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។ ដូច្នេះ​លោកស្រី​ស្នើសុំ​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​ប្រតិភូ​ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី ចំនួន ៧​រូប មានដូចជា លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​មណ្ឌល​កំពត​, លោក​ជាម ច​ន្នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​, លោក​កែ​ត ឃី តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​, លោក សុវណ្ណ ពិសា​ខា តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​, លោក ដាំ សិ​ទិ្ធ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក​ឡុង រី តំណាងរាស្ត្រ​មណ្ឌល​ក្រចេះ និង​លោក​គង់ បូរ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​៕

1 comment:

Anonymous said...

Good sign that the court is start to do the right thing for Khmer people...thanks ..