ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២. ដោយ. ឆាំ ឆានី
៚.ហ៊ុន សែន ក្បត់ជាតិកាត់ដីឲ្យយួន សម្លាប់ខ្មែរ រាប់សិបនាក់ តុលាការសម្រេចថា គ្មានទោសពៃអីទេព្រោះជានាយករដ្ឋមន្ត្រី.៚
៚.ស្វាគឹម ហុង ជាអ្នកចរចារក្នុងការកាត់ដីឲ្យយួន តុលាការសម្រេចថា គ្មានទោសពៃអីទេ ព្រោះចេះក្រាបលួនក្បត់ជាតិដូច ហ៊ុន សែន.៚
៚.ឈូក
បណ្ឌិត អភិបាលក្រុងបាវ៉ិត បាញ់កម្មករឲ្យរបួសបីនាក់ តុលាការសម្រេចថា
គ្មានទោសពៃអីទេ
ព្រោះចេះបង្រា្កបការតវ៉ារបស់កម្មករបានល្អដើម្បីផ្គាប់ចិត្តឈ្មួញទុច្ចរិត
និងចេះរកលុយឲ្យមេ.៚
៚.លោក
សម រង្ស៊ី តុលាការសម្រេចឲ្យមានទោសព្រោះ ហ៊ានការពារបូរណភាពទឹកដី
ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រមទាំងប្រឆាំងនិងការឈ្លានពានរបស់យួន.៚
៚.លោក រ៉ុង ឈុន តុលាការកំពុងតែកោះហៅឲ្យចូលខ្លួនដម្បីសាកសួរ ព្រោះហ៊ានជួយកម្មករធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្រគោរពច្បាប់ការងារ.៚
៚.អ្នកស្រី មាស ស្រី និងលោក ព្រំ ជា ប្រជាកសិករម្ចាស់ដីស្រែ តុលាការសម្រេចឲ្យមានទោសព្រោះ ហ៊ានយកការពិតពីរឿងយួនរំលោភយកដីមកនិយាយ.៚
៚.លោក ម៉ម សូណង់ ដូរ នាយកវិទ្យុសំបុកឃ្មំ តុលាការសម្រេចឲ្យមានទោសព្រោះ ហ៊ានឲ្យវិទ្យុផ្សាយការពិតច្រើនពេក.៚
៚.ស្ត្រីតំណាងអ្នកភូមិបឹងកក់
តុលាការសម្រេចឲ្យមានទោសព្រោះ
ហ៊ានតវ៉ានិងអាជ្ញាធរដែលប្លន់យកដីឲ្យទៅមេឈ្មួញទុច្ចរិត ឡៅ ម៉េងឃាង
សមាជិកព្រិទ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា .៚
1 comment:
Its fake map you idiot! Yuon drew that map in its favor because Yuon known that Hun Sen and Sva Kim Hoang were dummy...Lol...Lol...
Post a Comment