ព្រះអង្គម្ចាស់ម្នាក់ និងសមាជិកបក្ស រណឫទ្ធិ ចូលរួមបក្សសង្គ្រោះជាតិ
លោកសម រង្ស៊ី និង កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ។ រូបថត សហការី
មាស សុខជា www.postkhmer.com
ភ្នំពេញៈ
សមាជិកម្នាក់នៅក្នុងគ្រួសាររាជវង្ស
និងអ្នកគាំទ្រគណបក្សនរោត្តម រណឫទ្ធិ ចំនួន ៨ ស្រុក
នៅខេត្តស្វាយរៀងបានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិកម្ពុជា
ដែលទើបតែត្រូវបានបង្កើតឡើង រវាងគណបក្សប្រឆាំងពីរ គឺគណបក្សសម
រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល
ដែលជាអតីតសមាជិកគណបក្សនរោត្តម រណឫទ្ធិ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍
កាលពីម្សិលមិញថា ព្រះអង្គ បានសម្រេចព្រះទ័យ
ទៅចូលរួមជាមួយគណបក្ស សង្គ្រោះជាតិហើយ ពីព្រោះព្រះអង្គ
អរគុណគណបក្សនេះ ដែលបានជួយការពារ«ទឹកដី»កម្ពុជា។ ព្រះអង្គម្ចាស់
ចក្រីនុពល មានបន្ទូលថា៖ «ការរួមបញ្ចូលគ្នា
របស់គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សនរោត្តម រណឫទ្ធិ
នឹងល្អមើលតែសំបកក្រៅ តែពួកគេមិនអាចជួយសង្គ្រោះជាតិបានទេ»។
ព្រះអង្គ ម្ចាស់បន្តថា៖ «ខ្ញុំបានរង់ចាំរយៈពេលជាយូរមកហើយ
ឲ្យតែគណបក្សប្រឆាំងទាំងពីរ រួមបញ្ចូលគ្នា ខ្ញុំត្រូវតែចូលរួម»។
ព្រះអង្គម្ចាស់អះអាងថា មានសមាជិកជាច្រើនដទៃទៀត
នៃគណបក្សនរោត្តម រណឫទ្ធិ មកពីស្រុកចំនួន ៨ ក្នុងខេត្តស្វាយរៀង
ក៏តាមព្រះអង្គទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិដែរ។ ជាការឆ្លើយ
តប លោក សម រង្ស៊ី បានសរសេរលិខិតមួយ ទៅព្រះអង្គម្ចាស់ចក្រីនុពលថា
លោកមានការអរគុណយ៉ាងខ្លាំង និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ
ព្រះអង្គម្ចាស់ ដែលបានសម្រេចព្រះទ័យ
ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីសង្គ្រោះជាតិ។ លោក ទីម
ទិដ្ឋិកា អនុប្រធានប្រតិបត្តិ នៃគណបក្សនរោត្តម រណឫទ្ធិ
ក្នុងខេត្តស្វាយរៀង បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក សម រង្ស៊ី
កាលពីសប្តាហ៍មុន ដោយស្នើសុំចូលរួមជាមួយគណបក្សសង្គ្រោះជាតិ
តាមព្រះអង្គម្ចាស់ ចក្រីនុពល។ ទោះយ៉ាងណាក្តី លោក សៅ រ៉ានី
ដែលជាអតីតប្រធានស្តីទី គណបក្សនរោត្តម រណឫទ្ធិ ហើយដែលឥឡូវនេះ
បានរួបរួមគ្នា ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា
ពួកគេមិនមែនជាសមាជិក គណបក្ស នរោត្តម រណឫទ្ធិទេ
ហើយលោកបានព្រមានថា នឹងដាក់ពាក្យបណ្តឹង ប្រសិនបើនរណាម្នាក់
នៅតែប្រើឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ
ដើម្បីទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែលោកបានទទួលស្គាល់ថា ព្រះអង្គម្ចាស់ ចក្រីនុពល
ជាសមាជិកម្នាក់នៃគ្រួសាររាជវង្ស។ លោក សៅ រ៉ានី បន្តថា៖
«ខ្ញុំមិនយល់នោះទេ គាត់ជាសមាជិករាជវង្ស
ប៉ុន្តែចូលរួមជាមួយគណបក្សប្រឆាំង ប្រឆាំងនឹងរាជរដ្ឋាភិបាល
ដែលគាំទ្រអ្នករាជានិយម»៕ P
1 comment:
Post a Comment